2025
គារវភាព​ចំពោះ​កិច្ចការ​ពិសិដ្ឋ
ដើម្បី​កម្លាំង​នៃ​យុវជន ខែឧសភា ឆ្នាំ២០២៥


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

គារវភាព​ចំពោះ​កិច្ចការ​ពិសិដ្ឋ

សេចក្តី​ដកស្រង់

alt text

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវបាន​អញ្ជើញ​ឲ្យ​បណ្ដុះ​អំណោយទាន​នៃ​គារវភាព​នៅក្នុង​ជីវិត​របស់​យើង ដើម្បី​បើក​ខ្លួន​យើង​ទៅកាន់​ទំនាក់ទំនង​ដ៏​កាន់តែ​ជ្រាលជ្រៅ​ជាមួយ​ព្រះ និង​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ក្នុងពេល​ជាមួយ​គ្នា​នោះ ក៏​ពង្រឹង​បុគ្គលិកលក្ខណៈ​ខាងវិញ្ញាណ​របស់​យើង​ផងដែរ ។ ប្រសិនបើ​យើង​មាន​អារម្មណ៍​បែប​នេះ​កាន់តែ​ច្រើន​នៅក្នុង​ដួងចិត្ត​យើង នោះ​នឹង​មាន​អំណរ និង​សេចក្តីរីករាយ​កាន់តែ​ច្រើន​នៅក្នុង​ជីវិត​យើង ហើយ​នឹង​មាន​កន្លែង​តិចតួច​សម្រាប់​ទុក្ខព្រួយ និង​ភាពសោកសៅ ។ …

គួរ​ឲ្យ​ស្ដាយ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ការបង្ហាញ​គារវភាព​ចំពោះ​កិច្ចការ​ពិសិដ្ឋ កំពុងតែ​ក្លាយ​ជា​រឿង​កាន់តែ​មិន​ពេញនិយម​ខ្លាំង​ឡើងៗ ។ …

… ការ​គ្មាន​គារវភាព​ចំពោះ​កិច្ចការ​ពិសិដ្ឋ គឺ​ជា​ជំនួយ​ដល់​គោលបំណង​របស់​មារសត្រូវ ដោយ​ការបង្អាក់​នូវ​របៀប​ដែល​យើង​ទទួល​វិវរណៈ ដែល​សំខាន់​ចំពោះ​ការរស់រាន​ខាងវិញ្ញាណ​នៅក្នុង​សម័យ​របស់​យើង ។ …

បងប្អូន​ប្រុសស្រី​របស់ខ្ញុំ​អើយ ការមាន​គារវភាព​ចំពោះ​ភាពពិសិដ្ឋ​ជំរុញ​ឲ្យ​មាន​ការដឹងគុណ​ដោយ​ស្មោះ ពង្រីក​សុភមង្គល​ពិតប្រាកដ ដឹកនាំ​គំនិត​របស់យើង​ទៅរក​វិវរណៈ ហើយ​នាំមកនូវ​អំណរ​ដ៏ធំ​ដល់​ជីវិត​របស់​យើង ។ វា​នាំ​ឲ្យ​យើង​ឈរ​នៅលើ​ទី​ដ៏​បរិសុទ្ធ ហើយ​លើក​ដួងចិត្ត​របស់យើង​ទៅរក​ព្រះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ទៅកាន់​បងប្អូន​ថា នៅពេល​យើង​ខិតខំ​បញ្ចូល​គុណធម៌​បែបនេះ​ទៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់យើង យើង​នឹង​អាច​បង្កើន​ភាពរាបសា​របស់យើង ពង្រីក​ការយល់ដឹង​របស់យើង​អំពី​ឆន្ទៈ​របស់​ព្រះ​សម្រាប់​យើង និង​ពង្រឹង​ទំនុកចិត្ត​របស់យើង​នៅក្នុង​ការសន្យា​នៃ​សេចក្តី​សញ្ញា​ដែល​យើង​បានធ្វើ​ជាមួយ​ព្រះអម្ចាស់ ។ ខ្ញុំ​សូម​ធ្វើជា​សាក្សីថា នៅពេល​យើង​ឱបក្រសោប​អំណោយទាន​នៃ​គារវភាព​នេះ​ចំពោះ​រឿង​ពិសិដ្ឋៗ—មិនថា​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ នៅក្នុង​សាលាប្រជុំ ឬ​នៅក្នុង​ផ្ទះ​របស់យើង​ផ្ទាល់​នោះទេ—យើង​នឹង​ពោរពេញ​ដោយ​ការភ្ញាក់ផ្អើល និង​ការស្ញប់ស្ញែង នៅពេល​យើង​ភ្ជាប់ទៅនឹង​សេចក្តីស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ព្រះវរបិតា​សួគ៌​របស់យើង និង​ព្រះយេស៊ូវគ្រីស្ទ ។