សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
ការប្រែចិត្តរបស់បងប្អូនមិនមែនជាបន្ទុករបស់ព្រះយេស៊ូវគ្រីស្ទទេ វាធ្វើឲ្យទ្រង់រីករាយ
សេចក្តីដកស្រង់
ថ្ងៃនេះ ខ្ញុំចង់និយាយទៅកាន់បងប្អូនដែលពេលខ្លះមានអារម្មណ៍ថា « ការប្រែចិត្ត និងការអភ័យទោសហាក់ដូចជាអាចធ្វើបានតែចំពោះមនុស្សគ្រប់គ្នា តែមិនចំពោះខ្ញុំនោះទេ » ។ …
ខ្ញុំបានរៀនថា ប្រសិនបើបងប្អូនរង់ចាំរហូតដល់បងប្អូនស្អាតស្អំគ្រប់គ្រាន់ ឬឥតខ្ចោះគ្រប់គ្រាន់ដើម្បីទៅរកព្រះអង្គសង្គ្រោះ នោះបងប្អូនបានភាន់ច្រឡំអំពីការផ្ដោតជាចម្បងហើយ ! …
ខ្ញុំសូមថ្លែងថា ខណៈដែលព្រះខ្វល់ព្រះទ័យអំពីកំហុសរបស់យើង នោះទ្រង់កាន់តែខ្វល់ព្រះទ័យថែមទៀតអំពីអ្វីដែលកើតឡើង បន្ទាប់ពី យើងបានធ្វើកំហុស ។ តើយើងនឹងបែរទៅរកទ្រង់ម្តងហើយម្តងទៀតដែរឬទេ ? …
ការអញ្ជើញឲ្យប្រែចិត្តគឺជាការបង្ហាញនៃសេចក្តីស្រឡាញ់របស់ព្រះ ។
ការនិយាយថា បាទ ឬចាស ចំពោះការអញ្ជើញនោះគឺជាការបង្ហាញរបស់យើង ។ …
យើងមិននៅលើផ្លូវនៃសេចក្តីសញ្ញា ដោយការមិនដែលធ្វើកំហុសនោះទេ ។ យើងនៅលើផ្លូវនេះ ដោយការប្រែចិត្តជារៀងរាល់ថ្ងៃ ។
ហើយនៅពេលយើងប្រែចិត្ត ព្រះអភ័យទោសឲ្យយើងដោយមិនធ្វើឲ្យយើងខ្មាសអៀន ដោយមិនប្រៀបធៀបយើងទៅនរណាផ្សេងទៀតឡើយ ឬស្តីបន្ទោសយើងដោយសារតែកំហុសនេះគឺជាកំហុសដែលយើងបានប្រែចិត្តកាលពីសប្តាហ៍មុននោះដែរ ។
ទ្រង់រំភើបរាល់ពេលទ្រង់ទតឃើញយើងលុតជង្គង់ចុះ ។ ទ្រង់រីករាយដើម្បីអភ័យទោសឲ្យយើង ដោយសារយើងផ្ដល់ភាពរីករាយដល់ទ្រង់ !
តើបងប្អូនមិនគិតថា នោះជាការពិតទេឬអី ?
អ៊ីចឹង ហេតុអ្វីបានជាវាពិបាកឲ្យយើងជឿ ? ! សាតាំងគឺជាមេចោទប្រកាន់ និងជាមេបោកបញ្ឆោតដ៏ពូកែ ប្រើប្រាស់ភាពអាម៉ាស់ដើម្បីឲ្យយើងនៅឆ្ងាយពីព្រះ ។ …
… តម្លៃរបស់បងប្អូនគឺតែងតែ « មហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » មិនថាការសម្រេចចិត្តរបស់បងប្អូន នាំបងប្អូនទៅដល់ណានោះទេ ។ …
ខ្ញុំឈរនៅទីនេះដើម្បីធ្វើជាសាក្សីថា ព្រះយេស៊ូវគ្រីស្ទប្រទានពន្លឺដល់អស់អ្នកដែលអង្គុយនៅក្នុងភាពងងឹត ។ … ដើរទៅ ហើយបើកភ្លើង—ជាពន្លឺដ៏ឥតខ្ចោះនៃសេចក្តីសង្ឃឹម ។