2025
បាន​សង្គ្រោះ​ខាង​វិញ្ញាណ​ក្នុង​ទ្រង់
ដើម្បី​កម្លាំង​នៃ​យុវជន ខែឧសភា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

បាន​សង្គ្រោះ​ខាង​វិញ្ញាណ​ក្នុង​ទ្រង់

សេចក្តី​ដកស្រង់

alt text

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

លោកចៅហ្វាយ​នៃ​ការព្យាបាល នឹង​ព្យាបាល​រាល់​ការរងទុក្ខ​—ទាំងខាងរាងកាយ និង​ខាង​សតិអារម្មណ៍ទាំងអស់​របស់​យើង—ស្របតាម​ពេលវេលា​របស់​ទ្រង់ ។ ប៉ុន្តែ​នៅក្នុងការ​រង់ចាំ​ដើម្បី​បាន​ព្យាបាល តើមនុស្ស​ម្នាក់​អាច​ជាសះ​ស្បើយទាំង​ស្រុងឬទេ ? …

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បង្កើត​ក្តីសង្ឃឹម ។ ខ្ញុំ​រកឃើញ​ក្តី​សង្ឃឹម​ក្នុងការ​ខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​ជា​សះស្បើយ—ការជា​សះស្បើយ​ទាំង​ស្រុង​កើត​ចេញ​ពីសេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការ​មាន​សេចក្តី​ជំនឿ​ទៅលើ​ទ្រង់​បង្កើន​សេចក្តី​សង្ឃឹម​សម្រាប់​ការ​ព្យាបាល ហើយ​សេចក្តី​សង្ឃឹម​នោះ​ពង្រឹង​សេចក្តី​ជំនឿ​របស់​ខ្ញុំ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ វាគឺជា​វដ្ត​ដ៏មាន​អានុភាព ។ …

ដើម្បី​បាន​សេចក្តី​សង្គ្រោះ​មាន​ន័យថា​ត្រូវ​គោរព​តាមទាំង​ស្រុង និង​ពេញ​លេញ ។ ដូចជា​ដំណើរ​រឿង​របស់​ស្រ្តី​ព្រហ្មចារី​មាន​គំនិត​ទាំង​ប្រាំ​នាក់ ដែល​ចង្កៀង​របស់​ពួកគេ​មាន​ប្រេង​ពេញ​នៅពេល​កូន​កំលោះ​មកដល់​ នោះ​យើង​អាច​បាន​សង្រ្គោះ​នៅក្នុង​ព្រះគ្រីស្ទ កាល​យើង​ចាក់បំពេញ​ចង្កៀង​របស់​យើងជាមួយ​នឹង​ប្រេងបំប៉ន​នៃ​ការប្រែចិត្ត​ជឿ​ទៅលើ​ទ្រង់ ។ …

យើង​ត្រូវបាន​បង្គាប់​ឲ្យ​ចែកចាយ​ពន្លឺ​របស់​ទ្រង់ ។ ដូច្នេះ​ត្រូវ​រក្សា​ចង្កៀង​របស់​អ្នក​ឲ្យ​មាន​ប្រេង​នៃ​ការប្រែចិត្តជឿ​ទៅកាន់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ពេញ ហើយ​ត្រូវ​រៀបចំ​ខ្សែប្រឆេះ​ចង្កៀង​របស់​អ្នក​ឲ្យ​ឆេះ​បំភ្លឺ ។ បន្ទាប់​មក​ទុក​ឲ្យ​ពន្លឺ​នោះ​ភ្លឺ​ឡើង ។ នៅពេល​យើង​ចែកចាយ​ពន្លឺ​របស់​យើង នោះ​យើង​នាំយក​ការជាសះស្បើយ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដល់​អ្នកដទៃ ការប្រែចិត្ត​ជឿ​របស់​យើង​ទៅលើ​ទ្រង់​កាន់តែ​ជ្រាលជ្រៅ ហើយ​យើង​អាច​បាន​សង្គ្រោះ ទោះជា​យើង​កំពុង​រង់ចាំ​ការព្យាបាល​ក្តី ។ ហើយ​នៅពេល​យើង​អនុញ្ញាត​ឲ្យ​ពន្លឺ​របស់​យើង​ភ្លឺចែងចាំង នោះ​យើង​ក៏អាច​មាន​ក្តី​អំណរ​ខណៈ​ពេល​ដែល​យើង​កំពុង​រង់ចាំ​ផងដែរ ។ …

បងប្អូន​ប្រុស​ស្រី ចម្លើយ​នោះគឺ​ចាស៎ យើង​អាច​បាន​សង្គ្រោះ​ខាងវិញ្ញាណ សូម្បីតែ​ក្នុង​អំឡុងពេល​កំពុង​រង់ចាំ​ការព្យាបាល​ខាង​រាងកាយ និង​ខាង​សតិអារម្មណ៍ក្តី ។ ការសង្គ្រោះ​ដ៏ពេញលេញ​មិន​ចាំបាច់​មាន​ន័យ​ថា ជា​ការស្ដារ​ឡើង​វិញ​ខាងរាងកាយ និង​សតិអារម្មណ៍​ក្នុង​ជីវិត​នេះ​ទេ ។ ការសង្គ្រោះ​ដ៏ពេញលេញ​កើតឡើង​មកពី​សេចក្តី​ជំនឿ និង​ការប្រែចិត្តជឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​អនុញ្ញាត​ឲ្យ​ពន្លឺ​នៃ​ការប្រែចិត្តជឿ​នោះ​បញ្ចេញ​ពន្លឺ ។