2025
ការថ្វាយបង្គំ
ដើម្បី​កម្លាំង​នៃ​យុវជន ខែឧសភា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ល្ងាច​ថ្ងៃ​សៅរ៍

ការថ្វាយបង្គំ

សេចក្តី​ដកស្រង់

alt text

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

តើ​ការថ្វាយ​បង្គំ​ព្រះ​មាន​ន័យ​យ៉ាងណា​ចំពោះ​បងប្អូន និង​ខ្ញុំ ? …

ទីមួយ សកម្មភាព​ដែល​បង្កើត​ជា​ការថ្វាយ​បង្គំ​របស់​យើង

ទម្រង់​ដ៏​ទូទៅ និង​សំខាន់​បំផុត​មួយ​នៃ​ការថ្វាយ​បង្គំ​គឺ ការជួបជុំ​គ្នា​នៅ​ទីកន្លែង​មួយ​ដែល​បាន​ញែកចេញ ដើម្បី​ធ្វើ​ការថ្វាយ​បង្គំ​ដល់​ព្រះ ។ …

ការថ្វាយ​បង្គំ​នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់ ត្រូវបាន​ចំណាំ​ដោយ​ការផ្ដោត​ជាពិសេស​ទៅលើ​ពលិកម្ម​ដ៏ធួន​មហិមា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ … សម្រាប់​អ្នកដែល​ប្រែចិត្ត ការទទួល​ទាន​សាក្រាម៉ង់​គឺជា​ចំណុច​សំខាន់​នៃ​ការថ្វាយ​បង្គំ​នៅ​ថ្ងៃ​ឈប់​សម្រាក ។

… ក្នុងនាមជា​សហគមន៍​ពួកបរិសុទ្ធ យើង​ពង្រឹង​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ការថ្វាយ​បង្គំ និង​សេចក្ដី​ជំនឿ ។

ទោះជា​ដូច្នោះ​ក៏ដោយ ក៏​យើង​មិន​អាច​បំភ្លេច​សកម្មភាព​ថ្វាយបង្គំ​ជារៀងរាល់​ថ្ងៃ ដែល​យើង​ធ្វើ​ជា​លក្ខណៈ​បុគ្គល និង​នៅ​ផ្ទះ​នោះ​ដែរ ។ …

ឥរិយាបថ និង​អារម្មណ៍​ដែល​មាន​ជាប់​ជាមួយ​ការថ្វាយ​បង្គំ

ការថ្វាយ​បង្គំ​ដ៏ពិត​មាន​ន័យ​ថា ការស្រឡាញ់​ព្រះ និង​ការចុះចូល​ឆន្ទៈ​របស់​យើង​តាម​ទ្រង់—ជា​អំណោយ​ដ៏មាន​តម្លៃ​បំផុត​ដែល​យើង​អាច​ថ្វាយ​បាន ។ …

នេះ​គឺជា​គំរូ​នៃ​ការថ្វាយ​បង្គំ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់​ចំពោះ​ព្រះវរបិតា ។ …

ការថ្វាយ​បង្គំ​គឺជា​ការខិតខំ​ធ្វើតាម​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នេះ ។ …

ទីបី ភាពទាំងស្រុង​នៃ​ការថ្វាយ​បង្គំ​របស់​យើង

អ្វី​ក៏ដោយ​ដែល​មាន​អាទិភាព​ជាង​ការថ្វាយ​បង្គំ​ដល់​ព្រះវរបិតា និង​ព្រះរាជបុត្រា នឹង​ក្លាយជា​រូបព្រះ ។ … កម្មវត្ថុ​នៃ​ការថ្វាយ​បង្គំ​របស់​យើង​គឺជា « ព្រះ​ពិត​តែ​១ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល [ ទ្រង់ ] បាន​ចាត់​ឲ្យ​មក » ទាំងស្រុង ។

ជា​ចុងបញ្ចប់ ភាពចាំបាច់​ដើម្បី​ត្រាប់តាម​ព្រះវរបិតា និង​ព្រះរាជបុត្រា

នៅ​ទីបំផុត របៀប​ដែល​យើង​រស់នៅ​អាច​ជា​ទម្រង់​នៃ​ការថ្វាយ​បង្គំ​ដ៏​ល្អ​បំផុត និង​ស្មោះត្រង់​បំផុត ។ ការបង្ហាញ​ភក្ដីភាព​របស់​យើង​មាន​ន័យ​ថា ការត្រាប់តាម​ព្រះវរបិតា និង​ព្រះរាជបុត្រា—ការបណ្ដុះ​គុណលក្ខណៈ និង​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​នៅក្នុង​ខ្លួន​យើង ។ …

… នៅពេល​យើង​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា នោះ « អំណាច ( បន្សុទ្ធ ) នៃ​ព្រះ​ត្រូវបាន​សម្ដែង​ឲ្យ​ឃើញ » នៅក្នុង​ខ្លួន​យើង ។