សម័យប្រជុំព្រឹកថ្ងៃសៅរ៍
ដូចជាកូនតូចម្នាក់
សេចក្តីដកស្រង់
ព្រះយេស៊ូវ … « ហៅកូនក្មេងតូច១មក …
« រួចមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិតហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ។
« ដូច្នេះ អ្នកណាដែលបន្ទាបខ្លួនឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថា ធំជាងគេក្នុងនគរស្ថានសួគ៌ហើយ » ។ …
… តើមានអ្វីខ្លះដែលនាំឲ្យព្រះគ្រីស្ទផ្ទាល់ព្រះកន្សែងនៅក្នុងទិដ្ឋភាពដ៏ទន់ភ្លន់បំផុតនៅក្នុងព្រះគម្ពីរមរមនទាំងមូល ? តើព្រះយេស៊ូវបង្រៀនអ្វីខ្លះ នៅពេលទ្រង់ហៅឲ្យភ្លើងធ្លាក់ពីស្ថានសួគ៌ និងហៅពួកទេវតាការពារឲ្យមកហ៊ុមព័ទ្ធកុមារទាំងនោះ ដោយបង្គាប់មនុស្សពេញវ័យឲ្យ « មើលន៏ កូនតូចៗ [ របស់ពួកគេ ] » ?
យើងមិនដឹងអ្វីដែលជំរុញនូវរឿងទាំងអស់នោះទេ ប៉ុន្តែខ្ញុំត្រូវតែគិតថាវាមានអ្វីដែលត្រូវធ្វើជាមួយភាពបរិសុទ្ធ និងភាពគ្មានកំហុសរបស់ពួកគេ ការបន្ទាបខ្លួនពីកំណើតរបស់ពួកគេ និងអ្វីដែលវា អាច នាំមកកាន់ជីវិតរបស់ពួកយើងប្រសិនបើយើងរក្សាវា ។ …
ប៉ុន្តែក្មេងៗពិតជាស្រឡាញ់ទ្រង់ ហើយថាសេចក្ដីស្រឡាញ់នោះបន្តទៅក្នុងទំនាក់ទំនងផ្សេងៗទៀតនៅក្នុងជីវិតដ៏ពោរពេញដោយការរៀនសូត្រនិងការដកពិសោធរបស់ពួកគេ ។ តាមច្បាប់ ទោះជានៅក្នុងវ័យដ៏ក្មេងបំផុតរបស់ពួកគេ កុមារងាយស្រឡាញ់ ពួកគេងាយអភ័យ ហើយពួកគេសើចយ៉ាងរីករាយ សូម្បីតែដួងចិត្តដែលគ្មានមនោសញ្ចេតនា រឹងរូសបំផុតក៏អាចទន់ចិត្តដែរ ។
បញ្ជីនេះនៅមានតទៀត ។ ចុះភាពបរិសុទ្ធ ? ចុះទំនុកចិត្ត ? ចុះភាពក្លាហាន ? ចុះឥរិយាបថ ? …
បងប្អូនស្រី បងប្អូនប្រុស និងមិត្តទាំងឡាយ ក្នុងបញ្ជីរូបភាពដែលខ្ញុំស្គាល់ គឺជារូបភាពរបស់ទារក និងកុមារតូចៗ និងយុវវ័យ ជារូបភាពដ៏មានតម្លៃដែលពុំអាចកាត់ថ្លៃបាន ដូចអ្វីដែលយើងបានលើកឡើងថ្ងៃនេះ ។ ខ្ញុំថ្លែងទីបន្ទាល់ថា ពួកគេគឺជារូបភាពនៃនគររបស់ព្រះដែលរីកសុសសាយនៅលើផែនដីគ្រប់ទាំងឥទ្ធិឫទ្ធិ និងភាពលំអ ។