2025
កំណត់​ចំណាំ​សន្និសីទ
ទស្សនាវដ្តី​ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥


« កំណត់​ចំណាំ​សន្និសីទ » ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ៤–៥ ។

កំណត់​ចំណាំ​សន្និសីទ

ដំណឹងល្អ​គឺ​អំពី​ក្រុមគ្រួសារ

ដាល្លិន អេក អូក

ប្រធាន អូក បាន​បង្រៀន​ថា គ្រួសារ​គឺជា​ចំណុច​ដ៏សំខាន់​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ឪពុក​របស់​លោក​បាន​ស្លាប់​កាលពី​លោក​នៅ​ក្មេង ។ ប៉ុន្តែ​ម្តាយ​របស់​លោក​បាន​បង្រៀន​លោក​ពី​ដំណឹងល្អ ហើយ​ដំណឹងល្អ​នោះ​បាន​ផ្តល់​ឲ្យ​លោក​នូវ​សេចក្តី​សង្ឃឹម និង​ភាពសុខសាន្ត ។ ក្រុមគ្រួសារ​ប្រឈមមុខ​នឹង​បញ្ហា​ទាំងឡាយ ប៉ុន្តែ​យើង​ទាំងអស់គ្នា​អាច​មាន​សេចក្តី​សង្ឃឹមថា យើង​អាច​ក្លាយជា​ផ្នែក​មួយ​នៃ​គ្រួសារ​ដ៏អស់កល្ប​ជានិច្ច​បាន ។

ចូរ​គូរ​រូបភាព​ក្រុមគ្រួសារ​របស់​អ្នក ។

ការធ្វើ​រឿង​លំបាកៗ​ជាមួយ​ព្រះគ្រីស្ទ

ហែនរី ប៊ី អាវរិង

អែលឌើរ អាវរិង បាន​មាន​ប្រសាសន៍​ថា នៅពេល​ដែល​លោក​រៀន​មហាវិទ្យាល័យ​មុខវិជ្ជារូ​បវិទ្យា និង​គណិតវិទ្យា គឺ​ជា​មុខវិជ្ជា​ដែល​ពិបាក​សម្រាប់​លោក ។ លោក​មាន​អារម្មណ៍​សន្ធប់ និង​មាន​ចិត្ត​ចង់​ឈប់រៀន ។ នៅពេល​លោក​អធិស្ឋាន នោះ​លោក​ទទួល​បាន​ការលួងលោម និង​លើកទឹកចិត្ត ។ លោក​បាន​រៀនថា លោក​អាច​នឹង​ធ្វើ​គ្រប់ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​យើង​ទាំងអស់គ្នា ( សូមមើល ភីលីព ៤:១៣ ) ។ នៅពេល​យើង​ប្រឈមមុខ​នឹង​ការលំបាក ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​គង់នៅ​ជាមួយ​យើង ។

ចូរ​គូរ ឬ​សរសេរ​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ធ្វើអ្វី​មួយ​ពិបាកដោយមាន​ជំនួយពី​ព្រះវរបិតាសួគ៌ និង​​ព្រះយេស៊ូវគ្រីស្ទ ។

ពិត​ចំពោះ​ទីបន្ទាល់​របស់អ្នក

ខេវីន ជី ប្រោន

អែលឌើរ ប្រោន បាន​ចែកចាយ​ថា គាត់​បាន​ចូលរួម​ជាមួយ​សាសនាចក្រ​នៅក្នុង​ប្រទេស​ហ្សាម៉ាអ៊ីក ។ មិត្តភក្តិ​របស់​គាត់​បាន​សួរ « ម្ដេច​បានជា​ឯង​ចូលរួម​ក្នុង​សាសនាចក្រ​នោះ ? តើ​ឯង​ពិតជា​ជឿ​លើ​ការណ៍​ទាំងអស់នោះ​មែន​ឬ? » ប៉ុន្តែ​គាត់​បាន​ទទួល​ទីបន្ទាល់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​គាត់​នៅតែ​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​គាត់ ។ នៅពេល​យើង​ជ្រើសរើស​ជឿ នោះ​ទីបន្ទាល់​របស់​យើង​នឹង​រីកដុះដាល ។

មាន​កន្លែង​សម្រាប់​ព្យាការី​ម្នាក់

អាន់ឌ្រា មូញ៉ូស ស្ពែននូស

ស៊ីស្ទើរ ស្ពែននូស បាន​ប្រាប់​ពី​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​មួយ​អំពី​ស្ត្រីម្នាក់​ដែល​បាន​អញ្ជើញ​ព្យាការី​អេលីសេ​ឲ្យទៅ​បរិភោគ​អាហារ​នៅផ្ទះ​របស់នាង ។ ស្ត្រី​រូប​នេះ​ថែម​ទាំង​បាន​សាងសង់​បន្ទប់​មួយ​នៅក្នុង​ផ្ទះ​របស់នាង ដើម្បី​លោក​អាច​មាន​កន្លែង​ស្នាក់នៅ​ផងដែរ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បញ្ជាក់​ដល់​នាង​ថា លោក​គឺជា​ព្យាការី​របស់​ព្រះ ។ យើង​ក៏អាច​មាន​ទីបន្ទាល់​អំពី​ព្យាការី​របស់​ព្រះ​បាន​ផងដែរ ។ យើង​អាច​បើក​ដួងចិត្ត​របស់យើង ហើយ​ស្តាប់​តាម​ការណែនាំ​របស់​ពួកលោក ។

ឥទ្ធិពល​នៃ​បទចម្រៀង​អង្គការ​បឋមសិក្សា

ត្រេស៊ី វ៉ាយ ប្រោននីង

ស៊ីស្ទើរ ប្រោននីង បាន​មាន​ប្រសាសន៍​អំពី​សារៈសំខាន់​នៃ​បទចម្រៀង​អង្គការ​បឋមសិក្សា ។ គាត់​បាន​មាន​ប្រសាសន៍​ថា តន្ត្រី​គឺជា​ឧបករណ៍​មួយ​ដែល​អាច​ជួយ​ដាំ​គ្រាប់ពូជ​នៃ​ទីបន្ទាល់​នៅក្នុង​ដួងចិត្ត​របស់​យើង​បាន ។ នៅពេល​យើង​ច្រៀង​បទចម្រៀង​អង្គការ​បឋមសិក្សា នោះ​យើង​កំពុង​ច្រៀង​ទីបន្ទាល់​របស់យើង​អំពី​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ ។ ព្រះយេស៊ូវ​ពិត​ជាសព្វព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើជា​ពន្លឺ !

Page PDF with painting of Christ with sheep

King of Love, My Shepherd by Julie Rogers. May not be copied.