« ម៉ាហ្គោ និងប៉ោឡូ » ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ៣៣ ។
ម៉ាហ្គោ និង ប៉ោឡូ
ការចងចាំអំពីជីតា
ម៉ាហ្គោ ៖ រីករាយថ្ងៃបុណ្យជីតា !
លោកយាយ ៖ អ៊ឹម? ចៅចង់មានន័យថា ថ្ងៃខួបកំណើតរបស់លោកតាឬ ?
ម៉ាហ្គោ ៖ ពួកចៅដឹងថា លោកយាយនឹកគាត់ខ្លាំង ហើយយើងក៏នឹកគាត់ដូចគ្នា ។
ប៉ោឡូ ៖ ដូច្នេះថ្ងៃនេះ យើងចង់ប្រារព្ធពិធីជូនគាត់ ។ ពួកចៅនឹងធ្វើអ្វីដែលគាត់ចូលចិត្តទាំងអស់ជាមួយគ្នា !
ប៉ោឡូ ៖ ផ្ការបស់លោកតាកំពុងលូតលាស់យ៉ាងល្អ !
លោកយាយ ៖ Stroganoff ( ស្រូកាណូស ) គឺជាអាហារដែលលោកតាចូលចិត្ត ។ យាយបានធ្វើវាសម្រាប់គាត់រៀងរាល់ថ្ងៃអាទិត្យ !
ប៉ោឡូ ៖ អ៊ឹម ។
ម៉ាហ្គោ ៖ តើនៅចាំ ប្រាសាទខ្សាច់យក្ស ដែលលោកតាបានជួយយើងសាងសង់ទេ ? គឺវាធំប៉ុនខ្ញុំណឹង !
លោកយាយ ៖ អរគុណ កូនៗចៅៗទាំងអស់គ្នា ។ វាជាថ្ងៃដ៏ល្អមួយ ។
ម៉ាហ្គោ ៖ យើងស្រឡាញ់លោកតា ! ហើយយើងដឹងថា យើងនឹងនៅជាមួយលោកតាម្តងទៀតនៅថ្ងៃណាមួយដោយសារតែព្រះយេស៊ូវគ្រីស្ទ ។
រចនារូបភាពដោយ ខេធី មឹកឌី