2025
រីករាយ​ក្នុង​ការជួយ !
ទស្សនាវដ្តី​ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥


« រីករាយ​ក្នុង​ការជួយ ! » ប្រិយមិត្ត ខែតុលា ឆ្នាំ២០២៥ ទំព័រ ៤៤-៤៥ ។

ងាយស្រួល​សម្រាប់​អ្នកអាន

រីករាយ​ក្នុង​ការជួយ !

ដំណើររឿង​ពិត​មកពី​​តៃវ៉ាន់ ។

រូបដៃ​កំពុង​ផាត់ពណ៌​រូបភាព​នំ​មួយ​ដុំ

អ៊ី-ស៊ុន ចូលចិត្ត​គូរគំនូរ​នៅក្នុង​ថ្នាក់​សិល្បៈ​របស់នាង ។

ក្មេងស្រី​ម្នាក់​កំពុង​រត់​នៅ​ខាងក្រៅ

នៅពេល​ម៉ោង​សិល្បៈ​ចប់ មនុស្ស​គ្រប់គ្នា​ទៅ​ខាងក្រៅ​ដើម្បី​រត់លេង និង​លេង​នៅ​ខាងក្រៅ ។ អ៊ី-ស៊ុន ចង់​រត់​ទៅតាម​មិត្តភក្តិ​របស់នាង ។

ក្មេងស្រី​ម្នាក់​មើលឃើញ​ក្មេងស្រី​ម្នាក់ទៀត​កំពុង​ដួល និង​មាន​រងរបួស

ប៉ុន្តែ​បន្ទាប់​មក​នាង​ឃើញ យី-រូ ចំពប់ជើង​ជាមួយនឹង​ដុំថ្ម ហើយ​បុក​ក្បាល​ជង្គង់​របស់នាង ។ « តើ​ឯង​មិនអី​ទេឬ ? » អ៊ី-ស៊ុន សួរ ។

ក្មេងស្រី​ម្នាក់​កំពុង​លួងលោម​ក្មេងស្រី​ដែល​មាន​របួស

យី-រូ គ្រវីក្បាល ហើយ​ចាប់ផ្តើម​យំ ។

ក្មេងស្រី​ពីរនាក់​ជាមួយ​គិលានុបដ្ឋាយិកា​សាលា

អ៊ី-ស៊ុន ជួយ​មិត្ត​របស់នាង​ទៅ​ជួបគិលានុបដ្ឋាយិកា​សាលា ។ គិលានុបដ្ឋាយិកា​សម្អាត​ក្បាល​ជង្គង់​របស់ យី-រូ ហើយ​ប្រាប់​នាង​ឲ្យ​សម្រាក ។

ក្មេងស្រី​ទាំងពីរ​កំពុង​ដើរ​ត្រឡប់​ទៅ​ថ្នាក់រៀន​វិញ

អ៊ី-ស៊ុន ជួយយកអាសា យី-រូ ត្រឡប់​ទៅ​ថ្នាក់រៀន​វិញ ។

ក្មេងស្រី​ទាំងពីរ​កំពុង​គូររូប​ជាមួយគ្នា

អ៊ី-ស៊ុន សប្បាយចិត្ត​ដែល​នាង​បាន​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ ហើយ​បាន​ជួយ យី-រូ ។ ពួកគេ​បញ្ចប់​គូរ​រូបភាព​របស់​ពួកគេ​ជាមួយគ្នា ។

ដំណើររឿង​ជា ភី.ឌី.អែហ្វ

រូបភាព​ដោយ សាម៉ាន់ថា វីនលី