2025
វាក្យសព្ទ​ដំណឹងល្អ​របស់​ខ្ញុំ
ទស្សនាវដ្តី​ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥


« វាក្យសព្ទ​ដំណឹងល្អ​របស់​ខ្ញុំ » ប្រិយមិត្ដ ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ១០ ។

វាក្យសព្ទ​ដំណឹងល្អ​របស់​ខ្ញុំ

សូម​រកមើល​ពាក្យ និង​ឃ្លា​ទាំងនេះ​នៅក្នុង​ទស្សនាវដ្ដី ប្រិយមិត្ដ ​ច្បាប់​នេះ !

ដង្វាយ​មួយភាគ​ក្នុងដប់

រូបភាព​នៃ​ព្រះវិហារ​បរិសុទ្ធ និងប្រាក់​មកពី​ប្រទេស​ផ្សេងៗគ្នា

ការថ្វាយ ដង្វាយ​មួយភាគ​ក្នុងដប់ គឺ​ជា​ការថ្វាយ​ទៅឲ្យ​​ព្រះវរបិតាសួគ៌​វិញ​ដោយ​បរិច្ចាគ​មួយ​ភាគដប់ ( ១០ ភាគរយ ) នៃ​ប្រាក់​ដែល​យើង​រកបាន​ទៅដល់​សាសនាចក្រ​របស់​ទ្រង់វិញ ។ ដង្វាយ​មួយភាគ​ក្នុងដប់​ជួយ​កសាង​ព្រះវិហារ​បរិសុទ្ធ និង​សាសនាចក្រ ព្រមទាំង​គាំទ្រ​ដល់​កិច្ចការ​របស់​សាសនាចក្រ​ផងដែរ ។ នៅពេល​យើង​បង់​ដង្វាយ​មួយភាគ​ក្នុងដប់ នោះ​ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់​យើង​តាម​របៀប​ជាច្រើន !

បុព្វការីជន

រូបភាព​នៃ​ស្លាក​សញ្ញា FamilySearch ដែល​មាន​រចនាបទ​នៃ​មែកធាង​គ្រួសារ

បុព្វការីជន របស់​យើង​គឺជា​មនុស្ស​នៅក្នុង​គ្រួសារ​របស់យើង​ដែល​បាន​រស់នៅ​តាំងពី​យូរមក​ហើយ មាន​ដូចជា​ជីដូន​ជីតា​របស់យើង ។ បុព្វការីជន​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ពង្យប្រវត្តិ​របស់យើង ។ យើង​អាច​រៀន​អំពី​ពួកលោក ចងចាំ​ពួកលោក និង​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពួកលោក ដើម្បី​យើង​អាច​នៅជា​មួយគ្នា​ជារៀងរហូត ។

ការធ្វើ​លិបិក្រម

ការធ្វើ​លិបិក្រម គឺជា​វិធីមួយ​ដែល​យើង​អាច​ជួយ​អ្នកដទៃ​ស្វែងរក​បុព្វការីជន​របស់​ពួកគេ​បាន ! យើង​វាយ​បញ្ចូល​ឈ្មោះ​ចេញពី​កំណត់ត្រា​ក្រដាស​ចាស់ៗ​ដាក់ចូល​ទៅក្នុង​កុំព្យូទ័រ ដើម្បី​មនុស្ស​អាច​ស្វែងរក​សមាជិក​គ្រួសារ​របស់​ពួកគេ និង​អាច​ស្វែងរក​កំណត់ត្រា​អំពី​ជីវិត​របស់​ពួកគេ​បាន ។ ការណ៍​នេះ​ជួយ​កិច្ចការ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ឲ្យមនុស្ស​កាន់តែ​ច្រើន​អាច​បាន​ផ្សារភ្ជាប់​ជាមួយគ្នា​ជារៀងរហូត ។ សូម្បីតែ​កុមារ​ក៏អាច​ជួយ​ធ្វើ​លិបិក្រម​បាន​ផងដែរ !

ទុក្ករកម្ម

ទុក្ករកម្ម កើតឡើង​នៅពេល​ដែល​នរណា​ម្នាក់​ស្លាប់​ដោយ​បុព្វហេតុ​អ្វី​មួយ​ដែល​ពួកគេ​ជឿ ។ យ៉ូសែប ស្ម៊ីធ និង​បងប្រុស​របស់​លោក ហៃរុម ត្រូវបាន​គេ​ធ្វើ​ទុក្ករកម្ម ព្រោះ​ពួកលោកត្រូវ​បាន​គេសម្លាប់​ដោយសារតែ​ជឿ​លើ ការរស់នៅ និង​ការបង្រៀន​ដំណឹងល្អ​ដែលបាន​ស្តារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រចនា​រូបភាព​ដោយ ម៉ាឌីសិន ប៊េកឺ