« ដុំប្រហិតចុងក្រោយ » ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ១៨-១៩ ។
ដុំប្រហិត ចុងក្រោយ
មិនយុត្តិធម៌ទេ ! គ្មាននរណាម្នាក់ចែករំលែកជាមួយ អាឡិច សោះ !
ដំណើររឿងពិតមកពី ស.រ.អា.
អាឡិចដើរចុះជណ្តើរ ហើយដកដង្ហើមធំ ។
ម៉ាក់បានងើបមុខឡើងពីសៀវភៅរបស់គាត់ ។ « មានរឿងអីកូន ? »
« គ្មាននរណាម្នាក់នឹងចែករំលែកជាមួយខ្ញុំទេ ! » អាឡិចនិយាយ ។ « ខ្ញុំស្អប់ធ្វើជាកូនកណ្តាលណាស់ » ។ បងប្អូនប្រុសរបស់អាឡិច តែងតែ បានអ្វីដែលពួកគេចង់បាន ។ វាមិនយុត្តិធម៌សោះ ។
ម៉ាក់បាននិយាយថា « ម៉ាក់ប្រាកដថា ប្រសិនបើកូនសុំដោយរាបសា នោះបងប្អូនប្រុសរបស់កូននឹងចែករំលែកជាមួយកូនហើយ ។
អាឡិចចងចញ្ចើម ។ « ខ្ញុំបានសុំគាត់ស្រួលបួលហើយ ! »
« ចុះបើកូនព្យាយាមកំណត់ម៉ោងវិញម៉េចដែរ ? វិធីនោះកូនម្នាក់ៗមានពេលលេងស្មើៗគ្នា » ។
« កូនបានកំណត់ម៉ោងហើយ ! » អាឡិចនិយាយ ។ « ប៉ុន្តែប្រហែលជាកូននឹងកំណត់ម៉ោង ពីរ ដើម្បីឲ្យប្រាកដបន្ថែមទៀត ។ គាត់បានចាប់យកនាឡិការោទិ៍ពីរបន្ថែមពីផ្ទះបាយ ហើយបានដើរឡើងជណ្តើរ ។ ប្អូនប្រុសរបស់គាត់ ដេវិឌ កំពុងលេងហ្គេមនៅលើទូរទស្សន៍ ។
អាឡិចបាននិយាយថា « ម៉ាក់បាននិយាយថា ឯងត្រូវតែចែកគ្នាលេង » ។ គាត់បានកំណត់ម៉ោងសម្រាប់ប្រាំនាទី ។ នៅពេលម៉ោងរោទិ៍វាដល់វេន របស់បង ហើយ » ។
ថ្ងៃបន្ទាប់ នៅពេលដែលអាឡិច និងបងប្រុសរបស់គាត់ឈ្មោះ ជេក ទាំងពីរនាក់ចង់លេងហ្គេម ពួកគេបានកំណត់ម៉ោងលេងម្នាក់ៗចំនួន ៣០ នាទី ។ នៅពេលដេវីឌ និងជេកទាំងពីរនាក់កំពុងលេងជាមួយប្លុក ពួកគេបានកំណត់ម៉ោងស្មើគ្នាសម្រាប់ម្នាក់ៗ ។ ហើយនៅពេលដែលដេវីឌ និងអាឡិច ទាំងពីរនាក់ចង់បាននំសូកូឡាដុំចុងក្រោយ ពួកគេបានបំបែកនំនោះពាក់កណ្តាលដោយប្រុងប្រយ័ត្ន ។ នៅទីបំផុត អ្វីៗចាប់ផ្តើមមានអារម្មណ៍យុត្តិធម៌ឡើងវិញ ។
ប៉ុន្តែក្រោយមកដល់ពេលអាហារពេលល្ងាច ។…
យប់នោះពួកគេបានទទួលទាន ប៉ាស្តា និងដុំប្រហិត ! ជេកបានចាប់ផ្តើមដាក់ស្ព៉ាកាទីលើចានរបស់គាត់ មុនពេលអាឡិចអាចចាប់យកស្លាបព្រា ។
អាឡិចបាននិយាយថា « ហេ អត់យុត្តិធម៌ទេ » ។ « ខ្ញុំក៏ឃ្លានដែរ ! »
ប៉ាដាក់ដៃលើស្មារបស់គាត់ ។ « អាឡិច មានអាហារច្រើនណាស់សម្រាប់គ្រប់គ្នា ។ មើល ប៉ានឹងដាក់ឲ្យកូនស្មើនឹងជេកដែរ » ។ ប៉ាដាក់ប៉ាស្តាខ្លះនៅលើចានរបស់អាឡិច ។
បន្ទាប់ពីពួកគេប្រសិទ្ធិពរដល់អាហាររួចហើយ មនុស្សគ្រប់គ្នាចាប់ផ្តើមបរិភោគ ។ នៅពេលដែលអាឡិចបានញុំអាហាររបស់គាត់រួចហើយ គាត់នៅតែឃ្លាននៅឡើយ ។ គាត់បានលបមើលទៅក្នុងឆ្នាំងនៅចំកណ្តាលតុ ។ មានដុំប្រហិតមួយចុងក្រោយនៅលើគំនរប៉ាស្តា ។ គាត់បានយកស្លាបព្រាដួសវាដាក់លើចានរបស់គាត់ ។
« មិនយុត្តិធម៌ទេ ! » ដេវីឌបាននិយាយ ។ « នោះជាប្រហិតចុងក្រោយ » ។
ជេកយកសមរបស់គាត់ចង្អុលទៅលើដុំប្រហិត ។ « ខ្ញុំចង់បានខ្លះដែរ ។ តោះកាត់វាចែកគ្នា » ។
« កាត់ចែកគ្នា ? » អាឡិចនិយាយ ។ « សម្រាប់យើងទាំងបីនាក់ ? ប៉ុន្តែវាដុំតូចមួយណឹង » ។
ជេក និងដេវីឌ ងក់ក្បាល ។ « វានឹងយុត្តិធម៌ » ។
ជេកបានយកចានរបស់អាឡិច ហើយចាប់ផ្តើមបែងចែកប្រហិតជាបីចំណែកដោយប្រុងប្រយ័ត្ន ។ អាឡិចបានមើលពេលប្រហិតនោះតូចទៅៗ ។
ម៉ាក់សើច ។ « ទាំងនោះគឺជាបំណែកដ៏តូចៗ ! »
ប៉ាក៏អស់សំណើចដែរ ។ ប៉ាបាននិយាយថា « វាមិនចាំបាច់ ត្រូវតែ យុត្តិធម៌នោះទេ ។ « ប្រហែលជាយើងអាចព្យាយាមឲ្យកាន់តែប្រសើរក្នុងការចែករំលែករបស់យើងជំនួសឲ្យការបែងចែកអ្វីៗទាំងអស់វិញ » ។
អាឡិចសម្លឹងមើលទៅបំណែកតូចៗរបស់ប្រហិត ។ វា គឺ ឡប់ៗបន្តិច ។ តើគាត់ពិតជាខ្វល់ខ្វាយខ្លាំងអំពីរឿងប្រហិតនោះឬ ? ប្រហែលជាគាត់ត្រូវរៀនចែករំលែកបន្ថែមទៀត ។
ថ្ងៃបន្ទាប់នៅពេលដែលជេក និងអាឡិច ទាំងពីរនាក់ចង់លេងជាមួយប្លុក ពួកគេបានសម្រេចចិត្តសាងសង់អ្វីមួយជាមួយគ្នា ។ នៅពេលដែលដេវីឌ និងជេក នៅខាងក្រៅ អាឡិចអនុញ្ញាតឲ្យពួកគេដាក់វេនគ្នាជិះកង់របស់គាត់ ។ ហើយនៅពេលដែលមនុស្សគ្រប់គ្នាចង់លេងហ្គេមនៅលើទូរទស្សន៍ អាឡិច មិនបានកំណត់ម៉ោងណាមួយឡើយ ។ ការចែករំលែក និងសប្បុរសធម៌ពិតជាធ្វើឲ្យមានអារម្មណ៍ល្អប្រសើរជាងការធ្វើដោយយុត្តិធម៌ហើយឥតខ្ចោះ ។
យប់នោះនៅពេលដែលជេក និងអាឡិច ទាំងពីរនាក់ចង់បាននំចុងក្រោយនៅអាហារពេលល្ងាច អាឡិចបានប្រាប់ជេក ថាគាត់អាចយកនំទាំងមូលបាន ។
« អរគុណ ! » ជេកព្រិចភ្នែក ។ « តើឯងប្រាកដហើយ ថាឯងមិនចង់កាត់វាជាបីទេ ? »
ដេវីឌ និងអាឡិច សើច ។ « ពិតជាមិនត្រូវការទេ ! »
រចនារូបភាពដោយ អាលីស្សា ភីធើរសិន