« ការរៀនសូត្រមកពីសន្និសីទ » ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ៦–៧ ។
ការរៀនសូត្រមកពីសន្និសីទ
រូបមន្តសេចក្ដីល្អដែលត្រូវដឹង
អែលឌើរ ចន ឌី អេម៉ុស បានបង្រៀនយើងឲ្យធ្វើតាមរូបមន្តរបស់ព្រះនៅក្នុងព្រះគម្ពីរ សម្រាប់ការរស់នៅប្រកបដោយសុភមង្គល ។ រកមើលបទគម្ពីរនីមួយៗដើម្បីមើលថា តើគ្រឿងផ្សំអ្វីខ្លះដែលយាងអញ្ជើញព្រះយេស៊ូវគ្រីស្ទឲ្យចូលមកក្នុងជីវិតរបស់អ្នក ។ សូមគូរសញ្ញាព្រួញដើម្បីបន្ថែមគ្រឿងផ្សំទាំងនោះចូលទៅក្នុងឆ្នាំងម្ហូប jambalaya ( ចាមបាឡាយ៉ា ) ។ ដាក់សញ្ញា X នៅលើគ្រឿងផ្សំដែលអ្នកមិនគួរប្រើ ។
-
ម៉ាថាយ ២៥:៣៥–៣៦
-
ម៉ាឡាគី ៣:១០
-
យ៉ូហាន ១៤:១៥
-
និក្ខមនំ ២០:៨
-
ពង្សាវតារក្សត្រ ទី២ ១៨:១២
ការស្តាប់សន្និសីទ
ខ្ញុំតែងតែទន្ទឹងរង់ចាំឲ្យដល់សន្និសីទទូទៅ ។ ការស្តាប់ការបង្រៀនរបស់ពួកសាវក និងព្យាការីរបស់យើងតែងតែធ្វើឲ្យខ្ញុំសប្បាយចិត្ត ។ ខ្ញុំក៏ចែកចាយការបង្រៀននេះជាមួយបងប្រុសរបស់ខ្ញុំ និងអ្នកជិតខាងរបស់ខ្ញុំផងដែរ ។ ការបង្រៀននេះរំឭកខ្ញុំថា ព្រះស្រឡាញ់ខ្ញុំជារៀងរាល់ថ្ងៃ ។
ចៀណា អេ អាយុ៩ឆ្នាំ ខោនធី គីសសូម៉ូ ប្រទេសកេនយ៉ា
ខ្ញុំចូលចិត្តសន្និសីទទូទៅ ។ យើងតែងតែមើលនៅលើទូរទស្សន៍ ។
អ៊ីសម៉ាអែល អ័រ. អាយុ៨ឆ្នាំ នាយកដ្ឋាននៃទីក្រុងលីម៉ា ប្រទេសប៉េរូ
អបអរសាទរសេចក្ដីប្រកាសក្រុមគ្រួសារ
សន្និសីទនេះគឺជាខួបលើកទី៣០ នៃ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ ប្រធាន ដាល្លិន អេក អូក បានលើកទឹកចិត្តយើងឲ្យចំណាយពេលធ្វើរឿងល្អៗជាមួយគ្រួសាររបស់យើង ។ តើមានអ្វីខ្លះដែលអ្នកអាចធ្វើជាមួយគ្រួសាររបស់អ្នក ? សរសេរគំនិតទាំងនោះនៅលើកាតខាងក្រោម ។ កាត់កាតចេញ ដើម្បីជួយអ្នកចងចាំគំនិតទាំងនោះ !
Illustrations by Josh Talbot