2025
សម្រាប់​កុមារ​តូចៗ
ទស្សនាវដ្តី​ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥


« សម្រាប់​កុមារ​តូចៗ » ប្រិយមិត្ដ ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ៤២–៤៣ ។

សម្រាប់​កុមារ​តូចៗ

ក្មេងប្រុស​កំពុង​ញញឹម

ខ្ញុំ​ចង់​ធ្វើតាម​ព្រះយេស៊ូវ ហើយ​និង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ ខ្ញុំ​ចង់​ស្តាប់ឮ​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

វុន ខេ អាយុ​៤​ឆ្នាំ មកពី​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង

ក្មេងស្រី​កំពុង​ញញឹម

ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច​ក្នុង​ការប្តូរ​ទៅ​សាលា​ថ្មី ។ ខ្ញុំ​បាន​អធិស្ឋាន​ទូល​សុំ​ជំនួយ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ខ្ញុំ​ឲ្យ​ក្លាហាន ។ រៀង​រាល់ថ្ងៃ ខ្ញុំ​មិន​សូវ​មាន​អារម្មណ៍​ភ័យខ្លាច ។ ឥឡូវនេះ ខ្ញុំ​ចូលចិត្ត​ទៅ​សាលារៀន ។

លីឡា អ័រ អាយុ​៥​ឆ្នាំ រដ្ឋ​អាឡាបាម៉ា ស.រ.អា.

ដល់​ពេល​ទៅ​ព្រះវិហារ​ហើយ

ចូរ​ចង្អុល​ទៅលើ​របស់របរ​ដែល​អ្នក​ត្រូវការ សម្រាប់​ត្រៀមខ្លួន​ទៅ​ព្រះវិហារ ។

ការចិញ្ចឹម​មេអំបៅ

ព្រះ​បាន​បង្កើត​វត្ថុ​មាន​ជីវិត​ទាំងអស់ ! តើ​រូបភាព​មួយ​ណាដាក់​មុនគេ ? តើ​មាន​អ្វី​បន្ទាប់​ទៀត ? តើ​មាន​អ្វី​កើតឡើង​ចុងក្រោយគេ ?

គូស​តាម​ដាន​កង់រទេះ

អ្នក​ត្រួសត្រាយ​ផ្លូវ​បាន​ប្រើ​រទេះ​ដែលមាន​ដំបូល និង​រទេះ​អូស​ដើម្បី​ធ្វើ​ដំណើរ ។ ចូរ​គូស​តាមដាន​បន្ទាត់​នៅ​ជុំវិញ​កង់រទេះ ។ រួច​មក​ផាត់ពណ៌​លើ​រូបភាព ។

ទំព័រទម្រង់ ភី.ឌី.អែហ្វ ជាមួយនឹង​សកម្មភា​ផាត់ពណ៌​នៃ​រទេះ​ដែលមាន​ដំបូល ដាក់​តាម​លំដាប់​លំដោយ​សកម្មភាព​មេអំបៅ និង​សកម្មភាព​ជ្រើសរើស​ថ្ងៃ​ឈប់សម្រាក

រូបភាពដោយ គ្រីស្ទីន បាទូស