« សកម្មភាព ចូរមកតាមខ្ញុំ » ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ២២–២៣ ។
សកម្មភាព ចូរមកតាមខ្ញុំ
ថ្ងៃទី២៧ ខែតុលា–ថ្ងៃទី២ ខែវិច្ឆិកា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤
រូបបេះដូងនៃសុចរិតភាព
ព្រះអម្ចាស់ស្រឡាញ់អ្នកបម្រើរបស់ទ្រង់ ហៃរុម ស៊្មីធ ដោយសារតែ « មកពីសេចក្ដីស្មោះនៃចិត្តរបស់គាត់ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:១៥ ) ។ រកមើលអត្ថន័យនៃពាក្យ សេចក្ដីស្មោះ ហើយនិយាយអំពីវាជាមួយគ្រួសាររបស់ប្អូន ។ រួចមកគូររូបបេះដូងធំមួយនៅលើក្រដាស ។ នៅខាងក្នុងរូបបេះដូង ចូរគូរ ឬសរសេរអ្វីដែលប្អូនអាចធ្វើបានដើម្បីមានសេចក្ដីស្មោះ ។
ថ្ងៃទី៣–៩ ខែវិច្ឆិកា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៥–១២៨
ស៊ុមរូបថតគ្រួសារ
នៅពេល ព្រិកហាំ យ៉ង់ ត្រឡប់មកពីបេសកកម្មរបស់លោកវិញ ព្រះអម្ចាស់បានបញ្ជាឲ្យលោកថែទាំគ្រួសាររបស់លោក ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៦ ) ។ បង្កើត និងតុបតែងស៊ុមរូបថតដើម្បីដាក់រូបថតគ្រួសាររបស់ប្អូន ។ តើប្អូនអាចថែទាំគ្នាទៅវិញទៅមកដោយរបៀបណា ?
ថ្ងៃទី ១០–១៦ ខែវិច្ឆិកា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៩–១៣២
ការធ្វើតាមអ្នកដឹកនាំ
រាងកាយរបស់យើងគឺដូចជាព្រះកាយរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែរ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០:២២ ) ។ លេងល្បែងនេះដើម្បីអបអរសាទររាងកាយរបស់ប្អូន ! ដាក់វេនជ្រើសរើសសកម្មភាពមួយដូចជា លោត ឬប៉ះក្បាលរបស់ប្អូន ។ អ្នកផ្សេងទៀតត្រាប់តាមសកម្មភាពនោះ ។
ថ្ងៃទី ១៧–២៣ ខែ វិច្ឆិកា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣–១៣៤
ការបម្រើដោយក្តីស្រឡាញ់
ព្រះយេស៊ូវគ្រីស្ទមានសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរស ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣:៥២ ) ។ ដាក់ឈ្មោះបុគ្គលម្នាក់ៗនៅក្នុងចានមួយ ! ជ្រើសរើសឈ្មោះមួយ ហើយធ្វើការបម្រើបុគ្គលនោះដោយសម្ងាត់នៅក្នុងសប្តាហ៍នេះ ។
ថ្ងៃទី ២៤–៣០ ខែវិច្ឆិកា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥–១៣៦
គ្រួសាររបស់ យ៉ូសែប ស្ម៊ីធ
យ៉ូសែប ស្ម៊ីធ គឺជាព្យាការីនៃការស្តារឡើងវិញ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ) ។ ចូរគូររូបភាពចេញពីជីវិតរបស់លោក ។ តើប្អូនដឹងថា លោកជាព្យាការីដោយរបៀបណា ?
រូបថតដោយ គ្រីស្ទីណា ស្ម៊ីធ