« តើមានអ្វីកើតឡើងនៅពេលព្យាការីទទួលមរណភាព ? » ប្រិយមិត្ត ខែតុលា ឆ្នាំ២០២៥ ទំព័រ ៣ ។
តើមានអ្វីកើតឡើង នៅពេលព្យាការីទទួលមរណភាព ?
-
ព្រះអម្ចាស់ហៅព្យាការីឲ្យដឹកនាំសាសនាចក្ររបស់ទ្រង់ ហើយទ្រង់មានផែនការមួយសម្រាប់ពេលដែលព្យាការីណាម្នាក់ក្នុងចំណោមពួកលោកទទួលមរណភាព ។ ទ្រង់តែងតែណែនាំ និងដឹកនាំសាសនាចក្ររបស់ទ្រង់ !
-
នៅពេលដែលប្រធានសាសនាចក្រទទួលមរណភាព នោះកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដឹកនាំសាសនាចក្រ ។ ការណ៍នេះបច្ចុប្បន្នរួមបញ្ចូលទាំងសាវកពីរនាក់ដែលជាទីប្រឹក្សានៅក្នុងគណៈប្រធានទីមួយ ។
-
ពួកសាវកអធិស្ឋាន និងសម្រេចចិត្តថានៅពេលណាត្រូវរៀបចំគណៈប្រធានទីមួយ ។
-
ព្រះអម្ចាស់ហៅសាវកដែលបម្រើយូរជាងគេឲ្យបម្រើជាព្យាការីបន្ទាប់ និងជាប្រធាននៃសាសនាចក្រ ។
-
តាមរយៈព្យាការីថ្មី ព្រះអម្ចាស់ហៅសាវកពីរនាក់ ធ្វើជាទីប្រឹក្សានៅក្នុងគណៈប្រធានទីមួយថ្មី ។
-
សាវកថ្មីម្នាក់នឹងត្រូវបានហៅ ឲ្យបម្រើនៅក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់ ។
-
ក្នុងអំឡុងពេលសន្និសីទទូទៅ យើងលើកដៃដើម្បីគាំទ្រគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថ្មី ។ ការគាំទ្រមានន័យថា យើងយល់ព្រមស្រឡាញ់ និងគាំទ្រពួកលោក និងធ្វើតាមការណែនាំរបស់ពួកលោក ក្នុងនាមជាអ្នកបម្រើរបស់ព្រះអម្ចាស់ ។
-
នៅពេលប្រធាននៃសាសនាចក្រ ឬសាវកថ្មីត្រូវបានហៅ អ្នកអាចអធិស្ឋានដើម្បីដឹងថា ពួកលោកត្រូវបានហៅដោយព្រះ ។ ហើយអ្នកអាចគាំទ្រពួកលោកតាមរយៈការស្តាប់ប្រសាសន៍របស់ពួកលោក និងធ្វើតាមពួកលោក !