2025
ជម្រើស​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់​របស់ ឡូហ្គេន
ទស្សនាវដ្តី​ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥


« ជម្រើស​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់​របស់ ឡូហ្គេន » ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ៨–៩ ។

ជម្រើស​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់​របស់ ឡូហ្គេន

តើ​កូន​ត្រៀមខ្លួន​ដើម្បី​គោរព​តាម​បទបញ្ញត្តិ​ដើម្បី​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់​ហើយ​ឬនៅ ? ម៉ាក់​បាន​សួរ ។

ដំណើររឿង​ពិត​មកពី ស.រ.អា.

ក្មេងប្រុស​ម្នាក់​កំពុង​មើល​ក្រដាសប្រាក់​ដុល្លារ​ទាំងទឹកមុខ​ងឿងឆ្ងល់

នៅពេល ឡូហ្គេន មាន​អាយុ​ប្រាំឆ្នាំ គាត់​បាន​គិតថា​ដង្វាយ​មួយភាគ​ក្នុងដប់​គឺជា​គំនិត​មិនល្អ​ទាល់តែសោះ !

ក្នុង​អំឡុងពេល​​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ម្តាយ​បាន​ដាក់​លុយ ១០ ដុល្លារ​នៅលើ​តុ ។ « តោះ! ​យើង​ឧបមា​ថា កូន​រកបានប្រាក់ ១០ ដុល្លារ » ។

ឡូហ្គេនញញឹម ។ ល្អណាស់ !

« ដង្វាយ​មួយភាគ​ក្នុងដប់​គឺ ១០ ភាគរយ ។ ដូច្នេះ កូន​នឹង​បង់​មួយ​ដុល្លារ​ទៅដល់​សាសនាចក្រ​របស់​ព្រះអម្ចាស់ » ។ ម៉ាក់​បានដកប្រាក់មួយ​ដុល្លារ​ចេញពី​គំនរប្រាក់ ។

ឡូហ្គេនចងចិញ្ចើម ។ « ដក​មួយ​ដុល្លារ​ចេញ ? ប៉ុន្តែ​ខ្ញុំ​ចង់​រក្សា​ប្រាក់ ទាំងអស់ របស់​ខ្ញុំ !

ម៉ាក់​បាន​និយាយថា « ប្រហែលជា​កូន​នឹង​មាន​អារម្មណ៍​ខុសគ្នា​នៅពេល​កូន​ធំឡើង » ។ « ព្រះវរបិតាសួគ៌​បាន​ប្រទាន​អ្វីៗ​គ្រប់យ៉ាង​ដល់​យើង ។ ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ គឺជា​វិធី​មួយ​ដែល​យើង​បង្ហាញ​ដល់​ព្រះ​ថាយើង​ស្រឡាញ់​ទ្រង់ និង​ដឹងគុណ​ចំពោះ​ពរជ័យ​របស់​ទ្រង់ » ។

ក្មេងប្រុស​ម្នាក់​ពាក់​សម្លៀកបំពាក់​ទៅ​ព្រះវិហារ​កំពុង​សម្លឹងមើល​ព្រះវិហារ​បរិសុទ្ធ

នៅពេល ឡូហ្គេន មាន​អាយុ​ប្រាំមួយ​ឆ្នាំ គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋម​សិក្សា​របស់គាត់​បាន​បង្រៀន​គាត់ថា ប្រាក់​ដង្វាយ​មួយភាគ​ក្នុងដប់​ត្រូវបាន​យកមកប្រើប្រាស់ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ ។ ឡូហ្គេន ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ ។ ដូច្នេះ​ប្រហែលជា​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់​គឺជា​គំនិតល្អ​សម្រាប់​មនុស្ស​មួយចំនួន ។ ប៉ុន្តែ​មិនមែន​សម្រាប់​គាត់​ទេ ។

នៅពេល ឡូហ្គេន មាន​អាយុ​ប្រាំពីរ​ឆ្នាំ នោះ​គាត់​បាន​កត់សម្គាល់​ឃើញថា មនុស្ស​មាន​ស្នាម​ញញឹម នៅពេល​ដែល​ពួកគេ​បាន​ប្រគល់​ស្រោមសំបុត្រ​ដង្វាយ​មួយភាគ​ក្នុងដប់​របស់​ពួកគេ​ទៅ​ប៊ីស្សព ។ តើ​ការបរិច្ចាគប្រាក់​របស់​អ្នក​ពិតជា​ធ្វើឲ្យ​អ្នក​សប្បាយ​ចិត្ត​បាន​មែនទេ ?

នៅពេល​គាត់​មាន​អាយុ​ប្រាំបី​ឆ្នាំ ម៉ាក់​បាន​សួរ​គាត់ថា « ឡូហ្គេន ហេតុអ្វី​បានជា​កូន​ជ្រើសរើស​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ? »

នោះ​គឺជា​សំណួរ​ដ៏ងាយ ! ឡូហ្គេន​បាន​និយាយថា « ដើម្បី​រក្សា​បទបញ្ញត្តិ និង​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ » ។

« តើ​កូន​ត្រៀមខ្លួន​ដើម្បី​គោរព​តាម​បទបញ្ញត្តិ​ដើម្បី​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់​ហើយ​ឬនៅ ? ម៉ាក់​បាន​សួរ ។ « ស្រេច​តែលើ​កូន​ទេ » ។

ឡូហ្គេន​ធ្លាក់ថ្លើម​ក្តុក ។ នោះ​មិនមែន​ជា​សំណួរ​ដ៏ងាយស្រួល​ទេ ។ គាត់​មិន​ទាន់​ចង់​បរិច្ជាគ​ប្រាក់​របស់​គាត់​នៅឡើយទេ ។ ប៉ុន្តែ​គាត់ ចង់ រក្សា​បទបញ្ញត្តិ ។ ឡូហ្គេន​បាន​គិត​អំពី​ព្រះវិហារ​បរិសុទ្ធ និង​មនុស្ស​ដែល​មាន​ស្នាម​ញញឹម​នៅពេល​បាន​បង់​ដង្វាយ​មួយភាគ​ក្នុងដប់ ។ បន្ទាប់​មក គាត់​បាន​ដកដង្ហើម​ធំ​ហើយ​និយាយថា « បាទត្រៀមរួចហើយ » ។

« នោះ​នឹង​ជា​ជម្រើស​ដ៏ល្អ ! » ម៉ា់ក់​បាន​និយាយ ។

ឡូហ្គេន​មាន​អារម្មណ៍​ល្អ​វិញច្រើនណាស់​ហើយ ។ « ខ្ញុំ​ដឹងថា ការរក្សា​បទបញ្ញត្តិ​គឺមាន​សារៈសំខាន់​ជាង​ការរក្សាប្រាក់​របស់​ខ្ញុំ​ទាំងអស់ » ។

ក្មេងប្រុស​មាន​ស្នាម​ញញឹម​ក្នុង​សម្លៀកបំពាក់​ទៅ​ព្រះវិហារ​កំពុង​កាន់​ស្រោមសំបុត្រ​ដង្វាយ​មួយភាគ​ក្នុងដប់

នៅ​ថ្ងៃអាទិត្យ នៅពេល​ដែល​គាត់​បាន​ប្រគល់​ស្រោមសំបុត្រ​ដង្វាយ​មួយភាគ​ក្នុងដប់​ដំបូង​របស់គាត់​ទៅកាន់​ប៊ីស្សព ឡូហ្គេន​បាន​ចាប់​អារម្មណ៍ថា​គាត់​កំពុង​ញញឹម​ផងដែរ ។ គាត់​មាន​អារម្មណ៍​រីករាយ ! គាត់​នៅតែ​មិន​ទាន់​យល់​អ្វីៗ​គ្រប់យ៉ាង​អំពី​ដង្វាយ​មួយភាគ​ក្នុងដប់​ទេ ។ ប៉ុន្តែ​គាត់​ស្រឡាញ់​ព្រះ ហើយ​គាត់​បាន​ដឹងថា ព្រះ​នឹង​ប្រទានពរ​ដល់​គាត់​សម្រាប់​ការគោរព​ប្រត្តិបតិ​តាម​បទបញ្ញត្តិ ។

ដំណើររឿង​ជា ភី.ឌី.អែហ្វ

រចនា​រូបភាព​ដោយ ឆ័រណា ជេ ស៊ី ធេននី