« យ៉ូសែបស្លាប់ដើម្បីដំណឹងល្អ » ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ២៦–២៨ ។
ដំណើររឿងព្រះគម្ពីរ
យ៉ូសែបស្លាប់ដើម្បីដំណឹងល្អ
មនុស្សជាច្រើនខឹងនឹង យ៉ូសែប ស្ម៊ីធ និងសាសនាចក្រ ។ ពួកគេមិនចូលចិត្តអ្វីដែលលោកបានបង្រៀនទេ ។ អ្នកខ្លះថែមទាំងចង់សម្លាប់លោកថែមទៀតផង ។
យ៉ូសែបត្រូវទៅក្រុងកាតធេច ដើម្បីឲ្យចៅក្រមសម្រេចថាតើគាត់បានបំពានច្បាប់ឬអត់ ។ យ៉ូសែបបានប្រទានពរដល់អិមម៉ា និងកូនៗរបស់លោក ថើបលាពួកគេ ហើយបានធ្វើដំណើរចេញទៅក្រុងកាតធេច ។
បងប្រុសរបស់យ៉ូសែប ហៃរុម និងមិត្តភក្តិផ្សេងទៀតបានទៅជាមួយគាត់ ។ នៅពេលពួកគេចាកចេញ យ៉ូសែបបានសម្លឹងមើលទៅណៅវូម្តងទៀត ។ លោកបាននិយាយថា « នេះគឺជាកន្លែងដ៏គួរឲ្យស្រឡាញ់បំផុត និងជាមនុស្សដ៏ល្អបំផុតនៅលើផែនដីនេះ » ។
នៅក្រុងកាតធេច ពួកបុរសទាំងនោះត្រូវបានគេដាក់ក្នុងពន្ធនាគារ ។ ហៃរុមបានអានព្រះគម្ពីរមរមនឲ្យពួកគេស្តាប់ ។ ហៃរុមបានប្រាប់ពួកឆ្មាំគុកថា ព្រះគម្ពីរមរមនគឺពិត ។
ក្រោយមកនៅថ្ងៃនោះ ខ្មាន់កាំភ្លើងដែលខឹងសម្បាទាំងនោះបានប្រញាប់ប្រញាល់ចូលទៅក្នុងពន្ធនាគារ ។ ពួកគេបានចាប់ផ្តើមបាញ់ចូលទៅក្នុងបន្ទប់ដែលយ៉ូសែប និងមិត្តភក្តិរបស់លោកនៅ ។ ហៃរុម និងយ៉ូសែប ត្រូវបានគេសម្លាប់ ។
ពួកបរិសុទ្ធមានការសោកស្តាយយ៉ាងខ្លាំង នៅពេលដែលពួកគេបានដឹងថា យ៉ូសែប និងហៃរុមបានស្លាប់ ។ ប៉ុន្តែសាសនាចក្រនឹងបន្តរីកចម្រើន និងប្រទានពរដល់បុត្រាបុត្រីរបស់ព្រះនៅទូទាំងពិភពលោក ។