2025
សម្រាប់​កុមារ​ធំៗ
ទស្សនាវដ្តី​ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥


« សម្រាប់​កុមារ​ធំៗ » ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ៣៤–៣៥ ។

សម្រាប់​កុមារ​ធំៗ

ពាក្យពេចន៍​មក​ពី​ក្មួយៗ

ក្មេងប្រុស​កំពុង​ញញឹម

ខ្ញុំ​បាន​រៀន​អំពី​ព្យាការី​សាំយូអែល​នៅឯ​ព្រះវិហារ ហើយ​ខ្ញុំ​ស្រឡាញ់​ដំណើររឿង​នេះ !

លៀម អេហ្វ អាយុ​៩​ឆ្នាំ ទីក្រុង​អូគីណាវ៉ា ប្រទេស​ជប៉ុន

ក្មេងស្រី​កំពុង​ញញឹម

ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​ស្គាល់​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​ជា​នរណា ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ទ្រង់​សម្រាប់​ការលួងលោម​ខ្ញុំ​ក្នុង​គ្រាដ៏លំបាក និង​សម្រាប់​ការមិន​ទុកឲ្យ​ខ្ញុំ​ឆ្លងកាត់​វា​តែ​ម្នាក់ឯង ។

អង់តូនីឡា ឌី អាយុ​១០​ឆ្នាំ នៅ​ទីក្រុង រីអូ ហ្គ្រានឌេ ដូ ស៊ូល ប្រទេស​ប្រេស៊ីល

ពង្សប្រវត្តិ ទំព័រ​កំប្លែង

សូម​សរសេរ ឬ​គូរ​ដំណើររឿង​ពិត​មួយ​នៅក្នុង​ប្រអប់​ខាង​ក្រោម ៖ ប្អូន​អាច​ចែកចាយ​ដំណើររឿង​មកពី​ពង្សប្រវត្តិ​របស់​ប្អូន ឬ​ពេល​មួយ​ដែល​ប្អូន​បាន​ជ្រើសរើស​ត្រឹមត្រូវ ។ ផ្ញើ​រូបថត​មកយើង​នៅពេល​ប្អូន​ធ្វើ​រួចរាល់ ! សូម​មើល​ក្រប​ខាងក្រោយ​ដើម្បី​ដឹង​អំពី​របៀប​នានា ។

បំបែក​កូដ

ដង្វាយ​មួយភាគ​ក្នុងដប់​គឺជា​ពរជ័យ​មួយ ! ប្រាក់​ដង្វាយ​មួយភាគ​ក្នុងដប់​ជួយ​សាសនាចក្រ​កសាង​ព្រះវិហារ​បរិសុទ្ធ និង​ព្រះវិហារ បោះពុម្ព​ព្រះគម្ពីរ គាំទ្រ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា និង​ច្រើនទៀត ។ នៅពេល​យើង​គោរព​តាម​បទបញ្ញត្តិ​ក្នុងការ​បង់​ដង្វាយ​មួយភាគ​ក្នុងដប់ ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់​យើង​តាម​វិធី​ជាច្រើន ( សូមមើល ម៉ាឡាគី ៣:១០ ) ។

ស្វែងយល់​ពីអ្វី​ដែល​កាក់​នីមួយៗ​មាន​តម្លៃ ។ បន្ទាប់មក​ដោះស្រាយ​បញ្ហា​ចុងក្រោយ ។ តើ​ប្អូន​គួរ​បង់​ដង្វាយ​មួយភាគ​ក្នុងដប់​ដោយ​របៀបណា ? ( គន្លឹះ ៖ ដង្វាយ​មួយភាគ​ក្នុងដប់​គឺ ១០ ភាគរយ ) ។

ទំព័រទម្រង់ ភី.ឌី.អែហ្វ ជាមួយនឹង​សកម្មភាព​ដើម្បី​បង្កើត​រឿង​កំប្លែង​អំពី​ពង្សប្រវត្តិ និង​សកម្មភាព​កូដ​អំពី​ដង្វាយ​មួយភាគ​ក្នុងដប់

រចនា​រូបភាព​ដោយ ចស ថាលបូត