2025
សូម​ស្វាគមន៍ មិត្ត​ទាំងឡាយ !
ទស្សនាវដ្តី​ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥


« សូម​ស្វាគមន៍ មិត្ដ​ទាំងឡាយ ! » ទស្សនាវដ្តី​ប្រិយមិត្ដ ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ១ ។

សូម​ស្វាគមន៍ មិត្ត​ទាំងឡាយ !

តើ​ប្អូន​ដឹងទេ​ថា ដំណើររឿង​របស់​យើង​ត្រូវបាន​សរសេរ​អំពី​កុមារ​ពិតៗ​មកពី​ជុំវិញ​ពិភពលោក ? មនុស្ស​គ្រប់រូប​មាន​ដំណើររឿង​ដ៏អស្ចារ្យ​ដើម្បី​ចែកចាយ ! ពង្សប្រវត្តិ​ក៏​ដូចគ្នា​ដែរ— គ្រួសារ​នីមួយៗ​មាន​ដំណើររឿង​មួយ ។ វា​មិន​ចាំបាច់​ទាល់​តែធំ ទើប​មាន​សារៈសំខាន់​នោះទេ ។ ហើយ​នៅពេល​ដែល​ប្អូន​ចែកចាយវា នោះ​ប្អូន​កំពុង​ចែកចាយ​ផ្នែក​មួយ​នៃ​ពង្សប្រវត្តិ​របស់​ប្អូន ។

ប្អូន​អាច​ប្រើ​សំណួរ​នៅ​លើ ទំព័រ ៣៥ ដើម្បី​ជួយ​ប្អូន​ស្វែងយល់​បន្ថែម​អំពី​គ្រួសារ​របស់​ប្អូន​បាន ។ ឬ​គូរ​រូបភាព​មួយ​ចំនួន​របស់​ពួកគេ​នៅលើ ទំព័រ ២៤-២៥ ។ ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឲ្យ​យើង​នូវ​ក្រុមគ្រួសារ ដើម្បី​ជួយ​យើង​រៀន និង​រីកចម្រើន ដូច្នេះ​តោះយើង​ចាប់ផ្តើម​រៀន !

ដោយ​ក្តី​ស្រឡាញ់

ទស្សនាវដ្តី ប្រិយមិត្ត