2025
ការទន្ទឹង​រង់ចាំ​កម្មវិធី​យុវវ័យ
ទស្សនាវដ្តី​ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥


​« ការទន្ទឹង​រង់ចាំ​កម្មវិធី​យុវវ័យ » ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ៣៨–៣៩ ។

ការទន្ទឹង​រង់ចាំ កម្មវិធី​យុវវ័យ

ការចាកចេញ​ពី​អង្គការ​បឋមសិក្សា​នៅ​ឆ្នាំ​ដែល​ប្អូន​ឈានដល់​អាយុ​១២​ឆ្នាំ ពេលខ្លះ​អាច​មាន​អារម្មណ៍​គួរឲ្យ​ភ័យខ្លាច ឬ​ថែមទាំង​សោកសៅ​ផងដែរ ។ សំណាងល្អ មាន​រឿង​គួរឲ្យ​រំភើប​ជាច្រើន​អំពី​ការឈានដល់​អាយុ​១២​ឆ្នាំ ហើយ​និង​ការចូលរួម​ក្នុង​ថ្នាក់​យុវនារី ឬ​ក្នុង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​របស់​ប្អូន ! នេះ​គ្រាន់តែ​ជា​រឿង​មួយ​ចំនួន​ប៉ុណ្ណោះ ។

ព្រះវិហារ​បរិសុទ្ធ

ប្អូន​អាច​ជួប​ជាមួយ​ប៊ីស្សព​របស់​ប្អូន​ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹកសម្រាប់​មរណជន​​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន !

សកម្មភាព និង​ព្រឹត្តិការណ៍​នានា

ប្អូន​នឹង​មាន​សកម្មភាព​ជាច្រើន​ជាមួយ​ក្រុម​យុវនារី ឬ​ក្រុម​បព្វជិតភាព​អើរ៉ុនរបស់ប្អូន ។ ប្អូន​ក៏អាច​ទៅ​ជំរំ​យុវវ័យ​ដើម្បី​សប្បាយ​រីករាយ​ជាមួយ​អ្នកដទៃ ខណៈពេល​កំពុង​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ !

បម្រើ​នៅ​ព្រះវិហារ

ប្អូន​ប្រហែលជា​ទទួល​បាន​ការហៅបម្រើ​នៅក្នុង​ថ្នាក់ ឬ​ប្រធាន​កូរ៉ុម ។ ប្អូន​ក៏នឹង​មាន​ឱកាស​បង្រៀន​ថ្នាក់​របស់​ប្អូន ជួយ​រៀបចំ​ផែនការ​សកម្មភាព និង​បម្រើ​តាម​វិធី​ផ្សេងទៀត​ផងដែរ !

ថ្នាក់​សិក្ខាសាលា និង​សន្និសីទ ដ.ក.យ.

នៅក្នុង​ឆ្នាំ​ដែល​ប្អូន​ឈានដល់​អាយុ​១៤​ឆ្នាំ នោះ​ប្អូន​អាច​ចាប់ផ្តើម​ចូលរៀន​ថ្នាក់​សិក្ខាសាលា ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​របស់ទ្រង់ ។ ប្អូន​ក៏អាច​ចូលរួម​សន្និសីទ ដ.ក.យ. ( ដើម្បី​កម្លាំង​នៃ​យុវជន ) ជាមួយ​យុវវ័យ​ផ្សេងទៀត​ដែល​ស្រឡាញ់ និង​ចង់​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។

មាតិកា​ថ្មី​សម្រាប់​ប្អូន !

  • ដោយ​មាន​ជំនួយ​ពី​ឪពុក ឬ​ម្តាយ សូម​ជាវ​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន នៅលើ​គេហទំព័រ​របស់​សាសនាចក្រ ។

  • សូម​សួរ​ឪពុក ឬ​ម្តាយ​អំពី​ការទាញ​យក​កម្មវិធី​ការរស់នៅ​តាម​ដំណឹងល្អ ។ វា​មាន​គំនិត​សប្បាយ​រីករាយ​ជាច្រើន​សម្រាប់​ការរៀនសូត្រ​ដំណឹងល្អ និង​ការបង្កើត​គោលដៅ​សម្រាប់​កម្មវិធី​កុមារ និង​យុវវ័យ ។

  • ចូរ​សិក្សា ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ។ កូន​សៀវភៅ​នេះ​ត្រូវបាន​សរសេរ​ដើម្បី​ជួយ​ប្អូន​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។

  • ប្អូន និង​គ្រួសារ​របស់​ប្អូន​អាច​ស្វែងរក​ដំណើររឿង​លើកទឹកចិត្ត តន្ត្រី សេចក្តី​ប្រកាស និង​ដំណើររឿង​ជា​ច្រើនទៀត​នៅលើ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Strive to Be ។

ទំព័រទម្រង់ ភី.ឌី.អែហ្វ របស់​យុវជន និង​យុវនារី​ដែល​ធ្វើ​សកម្មភាព​ផ្សេងៗគ្នា