2025
ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស​អេស្ប៉ាញ
ទស្សនាវដ្តី​ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥


« ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស​អេស្ប៉ាញ » ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ១៤–១៥ ។

ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ ប្រទេស​អេស្ប៉ាញ

ជួប​ជាមួយ អែមមី

ក្មេងស្រី​កំពុង​ញញឹម​ជាមួយ​គ្រួសារ​របស់នាង

អែមមី ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ជួយ​គ្រួសារ​របស់នាង និង​លេង​ជាមួយ​បងប្អូន​ជីដូន​មួយ​របស់នាង ។ នាងនិយាយថា « នៅពេល​ខ្ញុំ​បម្រើ​អ្នកដទៃ ខ្ញុំ​មាន​អារម្មណ៍​ល្អ និង​សប្បាយចិត្ត » ។

អែមមី​ចែកចាយ​អំពី​សាសនាចក្រ​ជាមួយ​អ្នកដទៃ​ផងដែរ ។ នាងនិយាយថា « ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់ នៅពេល​ខ្ញុំ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្តភក្តិ​របស់ខ្ញុំ​នៅឯ​សាលា » ។ នាង​បាន​អញ្ជើញ​មិត្តភក្តិ​ម្នាក់​របស់នាង​ទៅ​ពិធីបុណ្យ​ជ្រមុជទឹក​របស់នាង ហើយ​បាន​អធិស្ឋាន​ឲ្យ​នាង​ផងដែរ ។ នាង​ក៏ចូលចិត្ត​ចែករំលែក​អាហារ និង​ប្រដាប់​ក្មេងលេង​ជាមួយ​អ្នកដទៃ​ផងដែរ ។

អំពី អែមមី

ក្មេងស្រី​ញញឹម​ជាមួយ​ផ្កា​ពណ៌​ផ្កាឈូក

អាយុ ៖ ៨​ឆ្នាំ

មកពី ៖ ហ្គូដាឡាហារ៉ា ប្រទេស​អេស្ប៉ាញ

ភាសា ៖ អេស្ប៉ាញ

គោលដៅ ៖ ទៅ​លេង​គ្រួសារ​របស់នាង​នៅ​ប្រទេស​កូឡុំប៊ី

ចំណង់ចំណូលចិត្ត ៖ ហាត់​កាយសម្ព័ន្ធ ទៅ​មើលកុន​ជាមួយ​គ្រួសារ​របស់នាង និង​ទៅ​លេង​នៅក្នុង​សួនឧទ្យាន​ជាមួយ​មិត្តភក្តិ​របស់នាង

គ្រួសារ ៖ អែមមី បងប្អូន​ប្រុស​ពីរនាក់ ម្តាយ និងឪពុក

ក្មេងស្រី និង​ក្មេងប្រុស​ពីរនាក់​កំពុង​លេង​នៅ​ខាងក្រៅ

ចំណូលចិត្ត​របស់ អែមមី

ដំណើររឿង​ព្រះគម្ពីរ ៖ ពេល​ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​កុមារ

អាហារ ៖ Arepas ( នំបុ័ង​សំប៉ែត )

ផ្លែឈើ និង​បន្លែ ៖ ផ្លែចេក និង​សាឡាត់

ពណ៌ ៖ ពណ៌​ផ្កាឈូក ស្វាយ បៃតង

ចម្រៀង​កុមារ ៖ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( សៀវភៅ​ចម្រៀង​កុមារ ល.រ. ២ )