2025
១៥,១០០ និង​លើសពីនេះ
ទស្សនាវដ្តី​ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥


« ១៥,១០០ និង​លើសពីនេះ » ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ៤០–៤១ ។

សំណេរ​ដោយ​ប្អូនៗ

១៥,១០០ និង​លើសពីនេះ

ហូស្វេ អ៊ី ជាមួយ​កុំព្យូទ័រ និង​កំពុង​ធ្វើ​សញ្ញា​លើក​មេដៃ​ឡើងលើ

នៅពេល​ខ្ញុំ​មាន​អាយុ​ប្រាំបីឆ្នាំ ទីបំផុត​ខ្ញុំ​មាន​អាយុ​គ្រប់គ្រាន់​ដើម្បី​មាន​គណនី FamilySearch ផ្ទាល់ខ្លួន​របស់ខ្ញុំ ! ដំបូង ខ្ញុំ​មាន​ការភ័យខ្លាច ប៉ុន្តែ​ឪពុកម្តាយ និង​បងប្អូន​របស់ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ពីរបៀប​ធ្វើ​លិបិក្រម និង​បង្កើត​មែកធាង​គ្រួសារ​របស់ខ្ញុំ ដើម្បី​ខ្ញុំ​អាច​ជួយ​បុព្វការីជន​របស់ខ្ញុំ​បាន ។ បន្ទាប់ពី​នោះ ខ្ញុំ​លែង​មាន​អារម្មណ៍​ភ័យខ្លាច​ទៀតហើយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ត្រៀមខ្លួន ហើយ​ទទួល​បាន​ការគាំទ្រ ។

ក្មេងប្រុស​ម្នាក់​ជាមួយបងស្រី និង​ឪពុក​របស់គាត់​កំពុង​សម្លឹងមើល​​ទៅឯ​កុំព្យូទ័រ

បន្ទាប់មក ខ្ញុំ​មាន​អារម្មណ៍​ចង់​ក្លាយជា​អ្នក​ត្រួតពិនិត្យ​ពង្សប្រវត្តិ​ដូចជា​ឪពុកម្តាយ និង​បងប្អូន​របស់ខ្ញុំ​ដែរ ។ ខ្ញុំ​បាន​ជ្រើសរើស​វា​ដើម្បី​ធ្វើ​ជាគោលដៅ​មួយ​របស់ខ្ញុំ​សម្រាប់​កម្មវិធី​កុមារ និង​យុវវ័យ ។ ដើម្បី​សម្រេច​បាន​គោលដៅ​នេះ ខ្ញុំ​ត្រូវ​ធ្វើ​លិបិក្រម​ចំនួន ១,០០០ កំណត់ត្រា ។

ពេលខ្លះ ខ្ញុំ​មាន​អារម្មណ៍​លើសលប់ ។ ប៉ុន្តែ​ឪពុកម្តាយ​របស់ខ្ញុំ​បាន​រំឭក​ខ្ញុំថា ខ្ញុំ​នឹង​មិន​ធ្វើ​វា​ទាំងអស់​ក្នុង​មួយ​ថ្ងៃ​នោះទេ ។ ផ្ទុយទៅវិញ ខ្ញុំ​គួរតែ​ផ្តោតអារម្មណ៍​លើ​ការធ្វើ​តែ​បី​កំណត់ត្រា​ក្នុង​មួយ​ថ្ងៃ​បានហើយ ហើយ​មុន​មួយឆ្នាំ ខ្ញុំ​នឹង​សម្រេច​គោលដៅ​របស់ខ្ញុំ ។ ពួកគេ​បាន​និយាយថា ប្រសិនបើ​ខ្ញុំ​មាន​ការលំបាក​ក្នុង​ការយល់​អំពី​រូបភាព នោះពួកគេ​នឹង​ជួយ​ខ្ញុំ ។

ក្មេងប្រុស​ម្នាក់​កំពុង​អធិស្ឋាន និង​រូបដៃ​កំពុង​កាត់​ប័ណ្ណ​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​

ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះវរបិតាសួគ៌ ដើម្បី​ទ្រង់​អាច​ជួយ​ខ្ញុំ​សម្រេច​គោលដៅ​របស់ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ល្អប្រសើរ​ជាង​មុន​បន្ទាប់ពី​ការអធិស្ឋាន​របស់ខ្ញុំ ។

ខ្ញុំ​មិន​បោះបង់​ចោល​ទេ ហើយ​បាន​បន្ត​ធ្វើ​លិបិក្រម​ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ។ មួយ​ឆ្នាំ​ក្រោយមក មុនពេល​ខ្ញុំ​មានអាយុឈានចូល​ប្រាំបួន​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​លិបិក្រម​ជាង ១,០០០ កំណត់ត្រា ហើយ​ត្រូវបាន​ផ្តល់​ឋានៈ​ជាអ្នកត្រួត​ពិនិត្យ ។ ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់ !

ក្មេងប្រុស​ម្នាក់​កំពុង​អង្គុយ​នៅលើ​ស្មៅ​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ

ឥឡូវនេះ ខ្ញុំ​តែងតែ​ទៅ​ជាមួយ​ឪពុកម្តាយ​របស់ខ្ញុំ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ទ្រូហ៊ីរ៉ូ ប្រទេស​ប៉េរូ ។ ខ្ញុំ​ជួយ​បោះពុម្ព​កាត​ពិធីបរិសុទ្ធ កាត់​វាចេញ ហើយ​ប្រគល់​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់ៗ ដើម្បី​ពួកគេ​អាច​ធ្វើ​ពិធីបរិសុទ្ធ ខណៈពេល​ដែល​ខ្ញុំ​រង់ចាំ​នៅក្នុង​សួនច្បារ​ព្រះវិហារ​បរិសុទ្ធ ។ ឆាប់ៗ​នេះ ខ្ញុំ​នឹង​អាច​ចូល​ទៅខាងក្នុង​ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​បាន​ហើយ ។

ខ្ញុំ​មាន​អាយុ​១០​ឆ្នាំ ហើយ​មាន​កំណត់ត្រា​ចំនួន ១៥,១០០ ដែល​បាន​ធ្វើ​លិបិក្រម​រួចហើយ ! ខ្ញុំ​រីករាយ និង​រំភើប​ខ្លាំង​ណាស់​ក្នុង​ការបន្ត​សម្រេច​បាន​នូវ​គោលដៅ​របស់ខ្ញុំ ដើម្បី​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រូបភាពដោយ ផាកគើរ ណិលសិន