2025
ការកសាង​ទីក្រុង​ណៅវូ
ខែឧសភា ឆ្នាំ២០២៥


« ការកសាង​ទីក្រុង​ណៅវូ » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ២៦–២៨ ។

ដំណើររឿង​ព្រះគម្ពីរ

ការកសាង​ទីក្រុង​ណៅវូ

ពួកបរិសុទ្ធ​ពីដើម​រស់នៅ​ក្នុង​តង់​នៅតាម​បណ្តោយ​ច្រាំង​ទន្លេ មីស៊ីស៊ីពី

ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​ពួកបរិសុទ្ធ​ឲ្យ​ប្រមូលផ្តុំគ្នា​នៅ​កន្លែង​ថ្មីមួយ ។ វា​នៅ​ក្បែរ​ទន្លេ​ធំមួយ ដែល​ជាកន្លែង​ដែល​មាន​ដីសើម និង​ភក់ ។ វា​ដូចជា​មិនមែន​ជាកន្លែង​ល្អ​ដើម្បី​កសាង​ទីក្រុង​មួយ​នោះទេ ។ ប៉ុន្តែ​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ដឹងថា ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ ពួកគេ​អាច​ធ្វើឲ្យ​វា​ស្រស់ស្អាត​បាន ។

បុរស​កំពុង​លី​ឈើ​នៅលើ​ស្មា​របស់គាត់ សេះ និង​រទេះ​ដែល​ដឹក​សម្ភារ​សំណង់ និង​ផ្ទះឈើ
យ៉ូសែប ស្ម៊ីធ និង​បុរស​ដទៃទៀត​រៀប​ឥដ្ឋ កាល​ពួកគេ​សាងសង់​ផ្ទះ

ពួកបរិសុទ្ធ​បាន​ធ្វើការ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ធ្វើឲ្យ​វា​ក្លាយជា​កន្លែង​រស់នៅ​ដ៏ល្អ ។ យ៉ូសែប បាន​ហៅ​ទីក្រុង​នេះថា ណៅវូ ដែល​មាន​ន័យថា « កន្លែង​ដ៏ស្រស់ស្អាត​មួយ » ។

យ៉ូសែប ស្ម៊ីធ ចង្អុល​បង្ហាញ​ពីកន្លែង​មួយ​នៅលើ​ភ្នំ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ

ព្រះអម្ចាស់​ចង់ឲ្យ​ពួកបរិសុទ្ធ​របស់ទ្រង់​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅទីក្រុង​ណៅវូ ។ ប្រជាជន​បាន​ចាប់ផ្តើម​ធ្វើការ​យ៉ាង​ឆាប់រហ័ស ។

យ៉ូសែប ស្ម៊ីធ បង្រៀន​ពួកបរិសុទ្ធ​ផ្សេងទៀត​នៅក្នុង​ផ្ទះ​មួយ

ព្រះអម្ចាស់​មាន​ពរជ័យ​ដ៏អស្ចារ្យ​ដើម្បី​ប្រទាន​ដល់​រាស្រ្ត​របស់ទ្រង់ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ពួកគេ​នឹង​ចុះ​សេចក្តីសញ្ញា ឬ​ការសន្យា​ពិសេស​ជាមួយនឹង​ព្រះអម្ចាស់ ។ ពួកគេ​ក៏នឹង​រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រាបុត្រី​ទាំងអស់​របស់ទ្រង់​ផងដែរ ។

ព្រះវិហារ​បរិសុទ្ធ​ណៅវូ​ដែល​បាន​សាងសង់​រួចហើយ

ពួកបរិសុទ្ធ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយឡើង ។ វា​បាន​ចំណាយពេល​យូរ ប៉ុន្តែ​ពួកគេ​រំភើប​ក្នុង​ការរៀនសូត្រ​អំពី​ការសន្យា​ពិសេស​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​ពួកគេ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់ទ្រង់ ។