2025
ដោយសារតែ​ព្រះវិហារ​បរិសុទ្ធ
ខែឧសភា ឆ្នាំ២០២៥


« ដោយសារតែ​ព្រះវិហារ​បរិសុទ្ធ » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ៣០–៣១ ។

អ្នកត្រួសត្រាយ​ផ្លូវ​នៅ​គ្រប់​ដែនដី

ដោយសារតែ ព្រះវិហារ​បរិសុទ្ធ

ដំណើររឿង​ពិត​មកពី​វ៉ានូអាទូ

មុខ​របស់​ក្មេងប្រុស​ញញឹម​នៅ​ពីមុខ​ផែនទី​នៃ​ប្រទេស​វ៉ានូអាទូ

« ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មក​ដល់​ហើយ ! » ហ្គា្រហាំ បាន​ហៅ ។ គាត់​បាន​បក់ដៃ​ហៅ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅពេល​ដែល​ពួកគេ​ដើរឆ្ពោះ​ទៅ​ផ្ទះ​របស់​ពួកគេ ។

ម្តាយ ឪពុក និង​បងប្រុស​របស់ ហ្គា្រហាំ ឈ្មោះ​នូនូ បាន​ទទួល​បុណ្យជ្រមុជទឹក​កាលពី​ឆ្នាំមុន ។ ហ្គា្រហាំ និង​ប្អូនប្រុស​របស់គាត់ ឈ្មោះ យ៉ូប នៅក្មេង​ពេក​មិនអាច​ទទួល​បុណ្យជ្រមុជទឹក​បាន​នៅឡើយ ។ ប៉ុន្តែ​ពួកគេ​នៅតែ​ចូលចិត្ត​រៀន​ពី​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។

អែលឌើរ ហេល បាន និយាយថា « ថ្ងៃនេះ​យើង​ចង់​និយាយ​អំពីព្រះវិហារ​បរិសុទ្ធ » ។ « វាគឺជា​ដ៏អគារ​ពិសេស​មួយ​ដែល​អ្នក​អាច​ធ្វើ​ការសន្យា​ជាមួយនឹង​ព្រះ ហើយនិង​បាន​ផ្សារភ្ជាប់​នឹង​គ្រួសារ​របស់អ្នក​បាន ។ នោះ​មាន​ន័យថា យើង​អាច​រស់នៅ​ជាមួយគ្នា​ជានិរន្តរ » ។

« ព្រះវិហារ​បរិសុទ្ធ​មួយ​ដែលនៅ​ជិតបំផុត​គឺ នៅក្នុង​ប្រទេស​នូវែលសេឡង់ » ។ អែលឌើរ ស៊ីង បាន​លើក​រូបភាព​នៃ​អគារ​ពណ៌ស​ដ៏ស្រស់ស្អាត​មួយ​ឡើង ។ « ការធ្វើ​ដំណើរ​គឺឆ្ងាយ ។ ប៉ុន្តែ​​ពរជ័យ​ដែល​ទទួល​បាន​គឺ​ស័ក្ដិសម​នឹង​តម្លៃ​ណាស់ » ។

ម្តាយ​បាន​និយាយថា « ពួកយើង​ចង់ទៅ » ។

ឪពុកម្តាយ​របស់ ហ្គា្រហាំ បាន​រៀបចំ​ផែនការ​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​របស់ពួកគេ​ជាមួយ​គ្រួសារ​ផ្សេងទៀត​ពី​ព្រះវិហារ ។ ពួកគេ​នឹង​ក្លាយជា​គ្រួសារ​ពីរ​ដំបូងគេ​មកពី​ប្រទេសវ៉ានូទូ ដែល​ចូលទៅក្នុង​ព្រះវិហារ​បរិសុទ្ធ !

យន្តហោះ​ហោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ​មួយ​ជាមួយនឹង​ឡានក្រុង​មួយ​កំពុង​បើក​ឆ្ពោះ​ទៅរក​ព្រះវិហារ​បរិសុទ្ធ

ប៉ុន្មាន​ខែ​ក្រោយមក ពួកគេ​ដល់ថ្ងៃ​ត្រូវ​ធ្វើ​ដំណើរ ។ វាជា​ការជិះយន្ដហោះ​លើកដំបូង​របស់​ហ្រ្គាហាំ ហើយ​វា​សប្បាយ​ណាស់ ។ គាត់​បាន​សម្លឹងមើល​ពពក និង​មហាសមុទ្រ​នៅ​ខាងក្រោម​ពួកគេ ។ គាត់​បាន​នឹកស្រមៃ​ពីអគារ​ពណ៌ស​ខ្ពស់​នៅក្នុង​ចិត្ត​របស់​គាត់ ។ គាត់​ទន្ទឹង​រង់ចាំ​ដើម្បី​ឃើញ​ព្រះវិហារ​បរិសុទ្ធ !

នៅពេល​ដែល​ពួកគេ​ចុះចត ពួកគេ​បាន​ចូលទៅ​ជិះឡានក្រុង ។ ផ្លូវ​រលាក់​ណាស់ ហើយ ហ្គា្រហាំ អស់កម្លាំង​ខ្លាំង ។ ប៉ុន្តែ​ពួកគេ​ជិត​ទៅដល់​នៅទីនោះ​ហើយ ។

« មើល​ន៏ ! » ហ្គា្រហាំ ចង្អុល​ទៅក្រៅ​បង្អួច ។ ព្រះវិហារ​បរិសុទ្ធ​នៅ​ទីនោះ ! វា​​ស្រស់ស្អាត​ជាង​រូបថត​ទៅទៀត ។

នៅ​ខាងក្នុង​ព្រះវិហារ​បរិសុទ្ធ វា​មាន​ភាពស្ងប់ស្ងាត់ និង​ភាពសុខសាន្ត ។ ពួកគេ​ស្លៀកពាក់​ពណ៌ស​ទាំងអស់គ្នា ។ ហ្គា្រហាំ និង​បងប្អូន​ប្រុស​របស់គាត់​អង្គុយ​នៅក្នុង​បន្ទប់​រង់ចាំ​មួយ​សន្ទុះ ហើយ​មើល​រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ។

បន្ទាប់មក​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ម្នាក់​បាននាំ​ពួកគេ​ទៅកាន់​បន្ទប់​ផ្សារភ្ជាប់ ។ ឪពុកម្តាយ​របស់ ហ្គា្រហាំ បាន​លុតជង្គង់​នៅក្បែរ​អាសនៈ​មួយ​ដែល​គ្រប​ដោយ​ក្រណាត់​ទន់ៗ ។ ពួកគាត់​មើល​ទៅ​រីករាយ​ណាស់ !

ហ្គា្រហាំ និង​បងប្អូន​ប្រុស​របស់គាត់​បាន​លុតជង្គង់​នៅក្បែរ​ម៉ាក់ និង​ប៉ា ។ ពួកគេ​បាន​សម្លឹង​មើល​ទៅ​កញ្ចក់​ធំខ្ពស់​មួយ​នៅលើ​ជញ្ជាំង ។ រូប​របស់​ពួកគេ​នៅក្នុង​កញ្ចក់​របស់​ពួកគេ​មាន​បន្តគ្នា​ឥតឈប់ ។

អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​និយាយថា « កញ្ចក់​គឺ​ដើម្បី​រំឭក​យើង​ថា​យើង​អាច​នៅជាមួយគ្នា​ជារៀងរហូត​បាន » ។

ហ្គា្រហាំ​មាន​អារម្មណ៍​សប្បាយ​រីករាយ និង​មាន​សុវត្ថិភាព ។ វា​មាន​អារម្មណ៍​ហាក់បី​ដូចជា​ព្រះអង្គ សង្រ្គោះ​កំពុង​ឱប​គាត់​យ៉ាងណែន​អ៊ីចឹង ។

មិន​យូរ​ប៉ុន្មាន​ក៏ដល់​ពេល​ទៅផ្ទះ​វិញ ។ នៅលើ​ឡានក្រុង និង​នៅលើ​យន្តហោះ ហ្រ្គាហាំ​បាន​បន្តគិត​ពីអារម្មណ៍​ពិសេស​នេះ​ដែល​គាត់​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ប៉ុន្មាន​ថ្ងៃក្រោយ​មក មាន​ព្យុះ​ខ្យល់ធំ​មួយ​បាន​មកដល់ ។ ដើមត្នោត​មើលទៅ​ហាក់ដូចជា​ចង់​បាក់​ជាពីរ !

ហ្គ្រាហាំ​ភ័យណាស់ ។ « តើ​យើង​នឹង​មិនអី​ទេ​មែនទេ ? »

ប៉ា​បាន​និយាយថា « វា​មិនអីទេ » ។ « ប៉ុន្តែ​ខ្យល់​ទាំងនេះ​គឺបក់បោក​ខ្លាំងណាស់ ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​និយាយថា ត្រូវ​ប្រមូលផ្តុំគ្នា​នៅក្នុង​អគារ​ព្រះវិហារ​រហូតដល់​ព្យុះ​បាន​ឈប់ » ។

គ្រួសារ​កំពុង​អង្គុយ​នៅលើ​កៅអី​សម្លឹងមើល​ទៅ​ដើមឈើ​កំពុង​ត្រូវ​ខ្យល់បក់​ខាងក្រៅ​បង្អួច

ហ្រ្គាហាំ​បាន​ជួយ​ម្តាយ​យក​អាហារ និង​ភួយ​មួយចំនួន​ទៅកាន់​ព្រះវិហារ ។ ខ្យល់​បាន​បក់​ខ្លាំងណាស់ !

នៅ​ខាងក្នុង ហ្រ្គាហាំ មាន​អារម្មណ៍​ល្អប្រសើរ​បន្តិច ។ មិត្តភក្តិ​ទាំងអស់​មកពី​ព្រះវិហារ​របស់​ពួកគេ​នៅទីនោះ​ផងដែរ ។ ប៉ុន្តែ​គាត់​នៅតែ​អាច​ឮ សំឡេង​ខ្យល់​បក់​ខ្លាំង ។

« ចុះ​ផ្ទះ​របស់​យើង​វិញ​នោះ ? » ហ្គា្រហាំ​បាន​សួរ ។

« យើង​នឹង​ត្រូវ​រង់ចាំ​រហូត​ដល់ព្យុះ​បាត់ទៅ​ដើម្បី​ទៅមើល » ។ ម៉ាក់​បាន​ឱប​គាត់ ។ « អ្វី​ដែល​សំខាន់​បំផុត​គឺគ្រួសារ​របស់យើង​មាន​សុវត្ថិភាព ។ តើ​កូន​ចងចាំ​ពី​អារម្មណ៍​ដែល​កូន​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ ?

ហ្គា្រហាំ​ងក់ក្បាល ។ « កូន​មាន​អារម្មណ៍​កក់ក្តៅ និង​មាន​សុវត្ថិភាព » ។

ប៉ា​បាន​ញញឹម ។ « ហើយ​ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ និង​ពិធី​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់យើង នោះ​យើង​អាច​នៅ​ជាមួយគ្នា​ជារៀងរហូត » ។

ហ្គ្រាហាំ​បាន​គិត​អំពី​ភាពកក់ក្តៅ អារម្មណ៍​សុខសាន្ត ដែល​គាត់​បាន​ទទួល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប៉ា​និយាយ​ត្រូវ ។ ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្តីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ពួកគេ​អាច​ក្លាយជា​គ្រួសារ​ជារៀងរហូត ។ ហើយ​ដោយសារតែ​គាត់​បាន​ដឹង​ការណ៍​នេះ អ្វីៗ​គ្រប់យ៉ាង​ពិតជា​នឹង​មិនអី​នោះទេ ។

ដំណើររឿង​ជា ភី.ឌី.អែហ្វ

រូបភាពដោយ អេដ្វោឌូ ម៉ាទី​ខូរេណា