2025
អាវ​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ហាវី
ខែឧសភា ឆ្នាំ២០២៥


« អាវ​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ហាវី » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ៣៦–៣៧ ។

អាវ​ពិធីបុណ្យ​ជ្រមុជទឹក របស់​ហាវី

ហាវី​រក​មិន​ឃើញ​អាវ​ពណ៌ស​របស់គាត់​សោះ !

ដំណើររឿង​ពិត​មកពី​ប្រទេស​ឥណ្ឌូនេស៊ី ។

ក្មេងប្រុស និង​ឪពុកម្តាយ​របស់គាត់​កំពុង​អង្គុយ​នៅ​កៅអី​ខាងក្រោយ​ក្នុង​តាក់ស៊ី

ហាវី​អង្គុយ​នៅ​បាំង​ខាងក្រោយ​តាក់ស៊ី​ជាមួយ Ibu ( ម៉ាក់ ) និង Bapak ( ប៉ា )។ ពួកគេ​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ព្រះវិហារ​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក​របស់ ហាវី ។

« Bapak តើ​ប៉ា​មាន​អារម្មណ៍​យ៉ាងណា​នៅពេល​ដែល​ប៉ា​ទទួល​បុណ្យជ្រមុជទឹក ? » ហាវី​បាន​សួរ ។ Bapak បាន​ទទួល​បុណ្យជ្រមុជទឹក​កាលពី​ប៉ុន្មាន​ខែមុន ។ ឥឡូវនេះ ហាវី​មាន​អាយុ​ប្រាំបីឆ្នាំ គាត់​នឹង​ទទួល​បុណ្យជ្រមុជទឹក​ផងដែរ !

Bapak បាន​គិត​មួយសន្ទុះ ។ « ទឹក​ត្រជាក់​ណាស់ ! » គាត់​បាន​និយាយទាំង​សើច ។ « ប៉ុន្តែ​ប៉ា​ក៏មាន​អារម្មណ៍​នៃ​ក្តីស្រឡាញ់​ដ៏ច្រើន​ផងដែរ ។ ទោះបីជា​គ្រួសារ​របស់យើង​ភាគ​ច្រើន​មិនមែន​ជាសមាជិក​នៃ​សាសនាចក្រ​របស់យើង​ក៏ដោយ ក៏​ប៉ា​មាន​អារម្មណ៍ពី​សេចក្តីស្រឡាញ់​របស់​ពួកគេ និង​សេចក្តីស្រឡាញ់​របស់ព្រះ​ដែរ » ។

នៅពេល​ដែល​ពួកគេ​បាន​ទៅដល់​អគារ​ព្រះវិហារ មនុស្ស​មួយចំនួន​មកពី​ព្រះវិហារ​បាន​ជួយ​ពួកគេ​បំពេញ​អាងជ្រមុជទឹក និង​ត្រៀមខ្លួន ។

ក្មេងប្រុស​សម្លឹង​មើល​កាបូប​ទទេទាំង​ពិបាកចិត្ត ក្មេងប្រុស​ពាក់​ខោជាប់អាវ​ពណ៌ស​ដែល​ធំពេក

Ibu​បាន​និយាយ « ហាវី វា​ដល់ពេល​ដែល​ត្រូវ​ប្តូរ​សម្លៀកបំពាក់​ដើម្បី​ធ្វើពិធីបុណ្យ​ជ្រមុជទឹក​របស់កូន​ហើយ » ។ ហាវី​បាន​ងក់ក្បាល ហើយ​បាន​រក​កាបូបដាក់​សម្លៀកបំពាក់​របស់គាត់ ។ ប៉ុន្តែ​មាន​តែ​ខោ​ពណ៌ស​របស់គាត់​នៅក្នុង​កាបូប​ប៉ុណ្ណោះ ។ គាត់​រក​មិន​ឃើញ​អាវពណ៌ស​របស់គាត់​ទេ ! គាត់​បាន​ពិនិត្យមើល​កាបូប​ផ្សេងទៀត និង​មើល​ជុំវិញ​ព្រះវិហារ ។

ហាវី​បាន​និយាយថា « Ibu​អាវ​របស់កូន​មិន​នៅទីនេះ​ទេ » ។

Ibu​បាន​ជ្រួញចិញ្ចើម ។ គាត់​បាន​ពិនិត្យ​មើល​កាបូប​ពីរបី​ផ្សេងទៀត​ផងដែរ ។ « យើង​ប្រហែលជា​ភ្លេច​វា​នៅក្នុង​តាក់ស៊ី​ហើយ » ។

បងស្រី ភូទ្រី​និយាយថា « យើង​មាន​សម្លៀកបំពាក់​ពិធីបុណ្យ​ជ្រមុជទឹក​ខ្លះ​នៅក្នុង​ទូ » ។ « ខ្ញុំ​នឹង​ទៅយក​វា » ។

ប៉ុន្តែ​សម្លៀកបំពាក់​ពិធីបុណ្យ​ជ្រមុជទឹក​ដែល​មាន​ក្នុង​ទូ សុទ្ធតែ​ធំពេក​សម្រាប់​ហាវី ។ Ibu មាន​ទឹកមុខ​ព្រួយបារម្ភ ។ ពិធីបុណ្យ​ជ្រមុជទឹក​នឹង​ចាប់ផ្តើម​ឆាប់ៗ​នេះហើយ ។ មនុស្សជា​ច្រើន​បាន​មកដល់​ទីនេះ​រួច​ទៅហើយ ហើយ ហាវី​អត់មាន​អាវ​របស់គាត់​ទេ ។

ហាវី បាននិយាយថា « ប្រហែលជា​យើង​អាច​អធិស្ឋាន​ឲ្យ​អ្នកបើក​តាក់ស៊ី​យក​អាវ​នោះ​ត្រឡប់​មកវិញ » ។ « ប៉ុន្តែ​បើ​គាត់​មិន​យក​មកវិញ កូន​អាច​ពាក់​អាវ​រលុង​នេះ​បាន ។ កូន​មិន​ខ្វល់​ថា​ខ្ញុំ​ពាក់​អ្វី​នោះទេ ។ កូន​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក » ។

ម៉ាក់ និង​កូនប្រុស​កំពុង​អធិស្ឋាន

Ibu និង Bapak​ងក់ក្បាល ។ ពួកគេ​បាន​ទៅ​ផ្ទះបាយ​ជាមួយគ្នា ជា​កន្លែង​ដែល​ស្ងាត់ ។ បន្ទាប់មក​ពួកគេ​បានឱបដៃ​របស់ពួកគេ ហើយឱន​ក្បាល​របស់ពួកគេ ។

ហាវី បាន​ពោលពាក្យ​អធិស្ឋាន ។ « ឱ ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់ សូម​អរព្រះគុណ​ទ្រង់​ដែល​ទូលបង្គំ​អាច​ទទួល​បុណ្យជ្រមុជទឹក​នៅថ្ងៃនេះ ។ សូម​ទ្រង់ជួយ​ឲ្យ​អ្នកបើក​តាក់ស៊ី យក​អាវ​របស់​ទូលបង្គំ​មក​វិញ​ផង ។ ប៉ុន្តែ​បើ​មិន​ដូច្នោះទេ ក៏មិន​អីដែរ » ។

បន្ទាប់ពី​ការអធិស្ឋាន​របស់​ពួកគេ ហាវី​បាន​ទៅ​ប្តូរអាវ​រលុងនោះ ។ វា​ធ្លាក់​ដល់​ជង្គង់​របស់គាត់ ។

« ហាវី ! » បងស្រី​ភូទ្រី បាន​ស្រែកហៅ​ពីសាល​មក ។ « អ្នកបើក​តាក់ស៊ី​នៅទីនេះ » ។

បុរស​ម្នាក់កាន់​អាវ​ពណ៌ស​តូច​នៅលើ​ស្មាព្យួរអាវ

ហាវី និង Ibu បាន​ឃើញ​អ្នកបើក​តាក់ស៊ី​នៅក្បែរ​ទ្វារមុខ ។ គាត់​កំពុង​កាន់​អាវ​របស់ ហាវី !

គាត់​បាន​និយាយ « ខ្ញុំ​មើល​ទៅក្រោយ ហើយ​ឃើញវា​នៅលើ​កៅអី » ។ ខ្ញុំ​គិតថា​វា​អាច​ជា​របស់​អ្នក » ។

Ibu បាន​និយាយ​ថា « អរគុណ​ខ្លាំងណាស់ » ។

ហាវី​បាន​យក​អាវ​ពី​បុរសនោះ ។ « អរគុណ » ។

បុរស​នោះ​ញញឹម ហើយ​លើកដៃ​លា ។

មិន​យូរ​ប៉ុន្មាន​ដល់​ពេលវេលា​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក​ដើម្បី​ចាប់ផ្តើម ។ ហាវី​បាន​ប្តូរ​ទៅ​ពាក់​អាវ​របស់គាត់ ។ វា​សម​ល្អឥតខ្ចោះ ! វា​មាន​ពណ៌ស ហើយ​ស្អាត ។

បុរស​កំពុង​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​ក្មេង​ប្រុស

នៅពេល ហាវី​ដើរ​ចូល​ទៅក្នុង​អាងទឹក ទឹកនោះ​ត្រជាក់​ដូច​ទឹកកក ! Bapak បាន​ពោល​ពាក្យ​អធិស្ឋាន ហើយ​បាន​ជ្រមុជទឹក​ឲ្យ​ហាវី ។ នៅពេល​គាត់​ចេញពី​ទឹក គាត់​មាន​អារម្មណ៍​ស្រស់ស្រាយ និង​ស្ងប់ស្ងាត់​ក្នុងចិត្ត ។

Bapak បាននាំ ហាវី ចេញពី​អាងទឹក ហើយ​រុំកន្សែង​ទន់​ជុំវិញ​ស្មា​របស់ ហាវី ។ ហាវី​បាន​គិត​អំពី​មនុស្ស​ទាំងអស់​ដែល​បាន​ជួយ និង​គាំទ្រ​គាត់ ។ Ibu Bapak អ្នកបើក​តាក់ស៊ី និង​គ្រួសារ​របស់គាត់ ។ ហើយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

ហាវី បានឱប Bapak ។ « ប៉ា​និយាយ​ត្រូវ ។ ទឹក គឺ ត្រជាក់ ! » ពួកគេ​បាន​សើច ។ បន្ទាប់មក ហាវី​សម្លឹង​មើល​ទៅ​ភ្នែក​របស់ Bapak ។ « ប៉ុន្តែ​ប៉ាក៏​និយាយ​ត្រូវចំពោះរឿង​ផ្សេងទៀត​ផងដែរ ។ កូន​មាន​អារម្មណ៍​នៃ​ក្តីស្រឡាញ់​យ៉ាងច្រើន » ។

ដំណើររឿង​ជា ភី.ឌី.អែហ្វ

រចនា​រូបភាព​ដោយ បេថានី ស្តេនឃ្លីស