2025
នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ
ខែឧសភា ឆ្នាំ២០២៥


« នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ២–៣ ។

មកពី​គណៈប្រធាន​អង្គការ​បឋមសិក្សា

នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ

ដកស្រង់​មកពី​ការសម្ភាស​មួយ​ជាមួយ​លូស៊ី​ស្ទីវ៉ែនសុន អេវែល ។

ព្រះយេស៊ូវ គ្រីស្ទ​កាន់​កន្ត្រក​នំបុ័ង និង​ត្រី ជាមួយនឹង​មនុស្ស​ជាច្រើន​នៅពី​ក្រោយ​ទ្រង់

ដំណើររឿង​មួយ​ក្នុង​ចំណោម​ដំណើររឿង​ទាំងឡាយ​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ។ មនុស្ស​ជាង​ប្រាំពាន់​នាក់​បាន​មក​ស្តាប់​ព្រះអង្គសង្គ្រោះ​បង្រៀន​ពេញ​មួយថ្ងៃ ។ ពួកគេ​បាន​ចាប់ផ្តើម​ឃ្លាន ។

សាវក​ម្នាក់​បាន​និយាយថា « នៅ​ទី​នេះ​មាន​ក្មេង​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​៥ និង​ត្រី​តូច​២ ប៉ុន្តែ​ដែល​មាន​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី ដល់​មនុស្ស​ច្រើន​ទាំង​ម៉្លេះ ? » ( យ៉ូហាន ៦:៩ ) ។

ព្រះយេស៊ូវ​បាន​សុំឲ្យ​ពួកគេ​នាំយក​អាហារ​នោះ​ទៅ​ឲ្យ​ទ្រង់ ហើយ​ទ្រង់​បាន​អធិស្ឋាន ។ បន្ទាប់​មក​មានអព្ភូតហេតុ​មួយ​បាន​កើត​ឡើង ។ មាន​អាហារ​គ្រប់គ្រាន់​ដើម្បី​មនុស្ស​គ្រប់គ្នា​បរិភោគ ។ ហើយ​មាន​នំបុ័ង​១២​កន្ត្រក​ទៀត​នៅសល់ !

ខ្ញុំ​ចង់​ឲ្យ​ក្មួយៗ​ចងចាំថា​អ្នកណា​បាន​នាំ​យក​នំនំបុ័ង និង​ត្រី​មក ។ នោះ​គឺជា​ក្មេងប្រុស​ម្នាក់ ! ក្មេង​នោះ​បាន​ផ្តល់​អ្វីទាំងអស់​ដែល​គាត់​មាន​ដល់​ព្រះអង្គសង្រ្គោះ ។

កុមារ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ព្រះវរបិតាសួគ៌ ។ នៅពេល​ដែល​ប្អូន​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការបម្រើ​អ្នកដទៃ នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​ប្អូន ។

ប្អូនៗ​ក៏​អាច​ផ្ដល់ឲ្យ​ដូច​ដែល​គាត់​បាន​ធ្វើ​ដែរ !

គូរ​រូបភាព​មួយ​អំពី របៀប​មួយ​ដែល​ប្អូនៗ​អាច​បម្រើ​អ្នកដទៃ ។

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ