2025
សកម្មភាព​នានា​នៃ​សន្និសីទ
ខែឧសភា ឆ្នាំ២០២៥


« សកម្មភាព​នានា​នៃ​សន្និសីទ » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ៦–៧ ។

សកម្មភាព​នានា​នៃ​សន្និសីទ

ដោយសារតែ​បច្ចេកវិទ្យា​ផ្កាយរណប មនុស្ស​អាច​ស្តាប់​សន្និសីទ​នៅ​ទូទាំង​ពិភពលោក ។ ធ្វើ​សកម្មភាព​ទាំងនេះ​នៅពេល​ដែល​ប្អូន​ស្តាប់​សន្និសីទ !

ផាត់ពណ៌​តាម​និមិត្តសញ្ញា

នៅពេល​ដែល​អ្នកឡើងនិយាយ​ថ្មី​ចាប់ផ្តើម​ការនិយាយ​របស់​ពួកគេ ចូរ​ជ្រើសរើស​និមិត្តសញ្ញា​មួយ​ចេញពី​បញ្ជី​ខាងក្រោម ។ បន្ទាប់មក​ប្រើ​ពណ៌​នោះ​ដើម្បី​ផាត់​និមិត្ដសញ្ញា​នោះ ​ខណៈពេល​ប្អូន​​ស្តាប់ ។

ការល្បង​ប្រាជ្ញា​ស្តាប់

តាមដាន​ការល្បង​ប្រាជ្ញា​នេះ​ដោយ​ប្រើ​ម្រាមដៃ​របស់ក្មួយ​ដើម្បី​ជួយ​ប្អូន​ស្តាប់​សន្និសីទ​ទូទៅ​ដោយ​ស្ងៀមស្ងាត់ ។ បន្ទាប់មក​ប្រើ​ក្រដាស​ដាច់​ដោយ​ឡែក​មួយ​ដើម្បី​ព្យាយាម​គូរ​រូប​មួយ​ដោយ​ខ្លួនឯង !

សំណួរ​សន្និសីទ​នានា

សូម​អាន​ដំណើររឿង​របស់​លូ​នៅលើ ទំព័រ ៤ ។ តើ​ប្អូន​មាន​សំណួរ​ដំណឹងល្អ​អ្វី​ខ្លះ ? ចូរ​សរសេរ​សំណួរ​​ទាំងនោះ​នៅក្នុង​ប្រអប់​ខាងក្រោម ដើម្បី​ចងចាំ​នៅពេល​ប្អូន​ស្តាប់​សន្និសីទ ។ ត្រូវ​ប្រាកដថា​អធិស្ឋាន​សម្រាប់​ចម្លើយ​ផងដែរ ។

យោបល់​បន្ថែម​ទៀត

  • បោះពុម្ព ឬ​កាត់​រូបភាព​របស់​គណៈប្រធាន​ទីមួយ ពួកសាវក និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ចេញពី ទស្សនាវដ្តី លីអាហូណា ។ នៅពេល​អ្នកឡើង​និយាយ​ថ្មី​ក្រោកឈរ​ដើម្បី​ផ្តល់​សុន្ទរកថា​របស់​ពួកលោក សូមស្វែងរក​រូបថត​របស់​ពួកលោក ។

  • ជា​គ្រួសារ ជ្រើសរើស​ពាក្យ​មួយ​ដើម្បី​ស្តាប់ ( ដូចជា សេចក្តី​ស្រឡាញ់ព្រះវិហារ​បរិសុទ្ធ ) ។ សរសេរ​ពាក្យ​នោះ​នៅលើ​ក្រដាស​មួយ ។ នៅពេល​ណា​ដែល​ប្អូន​ឮពាក្យ​នោះ​ក្នុង​អំឡុងពេល​សន្និសីទ សូម​គូរផ្កាយ​មួយ ឬ​ដាក់​ស្ទីគ័រ​នៅលើ​ទំព័រ​នោះ ។

  • សូម​ចាប់ផ្តើម​ប្រពៃណី​សន្និសីទ​គ្រួសារ​មួយ ! ធ្វើ​ម្ហូបអាហារ​ពិសេស ឬ​ធ្វើអ្វី​ផ្សេងទៀត​ដើម្បី​ធ្វើឲ្យ​ចុងសប្តាហ៍​នេះ​កាន់តែ​ពិសេស​បន្ថែមទៀត ។

ទំព័រ​ផាត់ពណ៌​នៃ​ក្រុមចម្រៀង និង​បំពង់​ព្យាណូខ្យល់​នៅពីក្រោយ​វេទិកា នៅខាង​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ
ទំព័រ​ផាត់ពណ៌​ការល្បង​ប្រាជ្ញា​នៃ​ផ្នែក​ខាងក្រៅ​នៃ​មជ្ឈមណ្ឌល​សន្និសីទ
ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រូបភាព​ដោយ សាម៉ាន់ថា វីនលី