« ទឹកជ្រលក់ងាយៗធ្វើពីឈីស និងសណ្តែក » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ៣២ ។
តោះចាប់ផ្ដើមការចម្អិន
ទឹកជ្រលក់ងាយៗធ្វើពីឈីស និងសណ្តែក
-
សណ្តែកកិន ១ កំប៉ុង ( ១៦ អោន/៤៥០ ក្រាម )
-
ផ្លែប៊័រ ២
-
ទឹកសាល់សា ១/៤ ពែង ( ៦៥ ក្រាម )
-
គ្រីមជូរ ១ ពែង ( ២២៥ ក្រាម )
-
ឈីសដែលឈូសហើយ ២ ពែង ( ២៤០ ក្រាម )
-
គ្រឿងដាក់ពីលើតាមជម្រើស ៖ ប៉េងប៉ោះហាន់ជាបន្ទះ, ស្លឹកខ្ទឹម, ឬអូលីវខ្មៅ
-
ធូធីឡាស្រួយ
ប្រសិនបើប្អូនមិនមានគ្រឿងផ្សំទាំងនេះទេ ប្អូនអាចប្រើគ្រឿងផ្សំពីកន្លែងដែលប្អូនរស់នៅបាន ! ប្រសិនបើប្អូនមិនមានសណ្តែកកិនទេ ប្អូនអាចកិនសណ្តែកខ្មៅជាមួយខ្ទឹមស និងអំបិលបន្តិច ។
-
លាបសណ្តែកកិនឲ្យស្មើសាច់ល្អ ក្នុងខ្ទះមួយទំហំ ៨ អ៊ីញ ( ២០ សង់ទីម៉ែត្រ ) ឬអ្វីដែលស្រដៀងគ្នានេះឲ្យ ។
-
នៅក្នុងចានគោមល្មមមួយ វាយផ្លែប៊័រជាមួយសាល់សាពាក់កណ្តាលឲ្យម៉ត់ ។ ឥឡូវនេះលាបវានៅពីលើសណ្តែកនោះ ។
-
លាយគ្រីមជូរ និងសាល់សាដែលនៅសល់ជាមួយគ្នា ។ លាបវាពីលើផ្លែប៊័រ ។
-
រោយឈីសពីលើ និងបន្ថែមគ្រឿងដាក់ពីលើ តាមចំណូលចិត្ត ។
-
ញ៉ាំជាមួយធូធីឡាស្រួយ ដោយរីករាយ !