2025
ជំរាបសួរ​មកពី​ប្រទេស ព័រតូ រីកូ !
ខែឧសភា ឆ្នាំ២០២៥


« ជំរាបសួរ​មកពី​ប្រទេស ព័រតូ រីកូ ! » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ៨–៩ ។

ជំរាបសួរ​មកពី​ប្រទេស ព័រតូ រីកូ !

ព័រតូ រីកូ គឺជា​ក្រុម​កោះមួយ​នៅក្នុង​តំបន់​ការីប៊ីន ។ មាន​ប្រជាជន​ជាង ៣ លាន​នាក់​រស់នៅ​ទីនោះ !

ព្រះវិហារ​បរិសុទ្ធ និង​ទីក្រុង​ដ៏ស្រស់ស្អាត

សាន​ជូន គឺជា​រដ្ឋធានី​របស់ប្រទេស ព័រតូ រីកូ ។ ពួកគេ​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីនោះ ! ទីក្រុង​នេះ​មាន​អាយុកាល​ជាង ៥០០ ឆ្នាំ មកហើយ និង​មាន​ឆ្នេរ​ដ៏ស្រស់ស្អាត​ជាច្រើន ។

ផ្លូវ ឆ័ត្រ

ខែល ឌើ​ឡា ហ្វូតាឡេហ្សា គឺជា​ផ្លូវ​ដែល​ច្រើន​តែ​មាន​ការតុបតែង​ដោយ​ឆ័ត្រ ព្យួរ​ពីអគារមួយ​ទៅ​អគារ​មួយទៀត ។ ផ្លូវ​នេះត្រូវ​បាន​តុបតែង​ដោយ​ឆ័ត្រ ខ្លែង និង​ទង់ជាតិ​ចម្រុះពណ៌ ។

ទឹក​ដ៏ថ្លាឆ្វង់

មាន​ឆ្នេរសមុទ្រ ដែល​មាន​ទឹក​ថ្លាឆ្វង់​ចំនួនបី​នៅក្នុង​ប្រទេស ព័រតូ រីកូ ។ សត្វតូចៗ​នៅក្នុង​ទឹក​ធ្វើឲ្យ​ទឹកថ្លា​នៅពេល​វា​ហែល ! អ្នក​អាច​មើលឃើញ​ច្បាស់​បំផុត​នៅពេល​យប់ ។

សត្វស្លាប​ចម្រុះ​ពណ៌

សត្វចាប​ត្បូងមរកត​ព័រតូរីកូ និង​សត្វសេក ព័រតូរីកូមានតែនៅ​ក្នុងប្រទស ព័រតូ រីកូ​ប៉ុណ្ណោះ ។

តន្ត្រី និង​ការរាំកម្សាន្ត

Bomba គឺជា​ប្រភេទ​តន្ត្រី និង​របាំ​របស់​សាសន៍​ព័រតូ រីកូ ។ វា​រួមមាន​ស្គរ ការច្រៀង និង​ការរាំ​កម្សាន្ត​ដើម្បី​ប្រាប់​ដំណើររឿង​អំពី​ប្រជាជន​ព័រតូ រីកូ ។

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រូបថត​របស់ « អ្នករាំរបាំ​ប្រជាប្រិយ​វ័យក្មេង​នៅ ព័រតូរីកូ » ដោយ បប់ គ្រីស្ទ តាមរយៈ Getty Images