2025
ទីបន្ទាល់​អំពី​តន្ត្រី
ខែឧសភា ឆ្នាំ២០២៥


« ទីបន្ទាល់​អំពី​តន្ត្រី​របស់ខ្ញុំ » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ១៩ ។

សំណេរ​ដោយ​ប្អូនៗ

ទីបន្ទាល់​អំពី​តន្ត្រី​របស់ខ្ញុំ

ក្មេងស្រី​កំពុង​អង្គុយ​នៅតុ​ក្នុង​ថ្នាក់រៀន​ជាមួយ​ដូនជី​កាតូលិក​ កំពុងឈរ​នៅ​ខាងមុខ​បន្ទប់

នៅក្នុង​ប្រទេស​របស់ខ្ញុំ មនុស្ស​ភាគច្រើន​កាន់​សាសនា​កាតូលិក ។ ខ្ញុំ​ទៅរៀន​នៅ​សាលា​កាតូលិក​មួយ ។

នៅពេល​ខ្ញុំ​នៅ​ថ្នាក់​ទីពីរ គ្រូបង្រៀន​របស់ខ្ញុំ​បាន​លេងតន្ត្រី​ខណៈពេល​ដែល​យើង​ធ្វើការ​លើ​សកម្មភាព​របស់យើង​សម្រាប់​ថ្ងៃនោះ ។ មាន​រសៀលមួយ គាត់​បាន​សួរថា តើ​មាន​នរណាម្នាក់​ចង់​ជ្រើសរើស​បទចម្រៀង​ដើម្បី​ស្តាប់​ទេ ។ ខ្ញុំ​ឈានចូល​ដល់​អាយុ​ប្រាំបីឆ្នាំ​ក្នុង​ឆ្នាំនោះ ហើយ​កំពុង​រៀបចំខ្លួន​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក​របស់ខ្ញុំ ។ ទំនុកច្រៀង « ខ្ញុំ​ចូលចិត្ត​រកមើល​ឥន្ទនូ » បាន​ចូល​មក​ក្នុង​គំនិត​របស់ខ្ញុំ ។ ខ្ញុំ​បាន​ស្នើសុំ​គ្រូបង្រៀន​របស់ខ្ញុំ​ឲ្យ​លេង​បទចម្រៀង « ពេល​ខ្ញុំ​បាន​ជ្រមុជទឹក » មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ គ្រូបង្រៀន​របស់ខ្ញុំ​បាន​យល់ព្រម និង​បាន​រកមើល​បទនោះ ។

មិន​យូរប៉ុន្មាន​បទចម្រៀង​នេះ​បាន​លេង​ឲ្យ​អ្នករាល់គ្នា​នៅក្នុង​ថ្នាក់រៀន​របស់ខ្ញុំ​ស្តាប់ ។ ពីដំបូង មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ខ្លះ​មើល​មក​ខ្ញុំ​យ៉ាង​ចម្លែក ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ចិត្ត​របស់​ខ្ញុំ ។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពេញដោយ​ភាពសុខសាន្ត ។

ថ្ងៃនោះ​នៅពេល​ដែល​ខ្ញុំ​ចាកចេញ​ពី​សាលារៀន ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់ ដែល​ខ្ញុំ​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្ត​រួមថ្នាក់​របស់ខ្ញុំ​តាមរយៈ​បទចម្រៀង​អង្គការ​បឋមសិក្សា​ដែល​ខ្ញុំ​ចូលចិត្ត ។ ខ្ញុំ​គិត​ថា​វាជា​វិធី​ដ៏​ល្អ​ក្នុង​ការរៀបចំខ្លួន​ខ្ញុំ​ដើម្បី​អញ្ជើញ​មិត្តភក្តិ​របស់​ខ្ញុំ​ឲ្យ​ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ។

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រចនា​ដោយ ស៊ីមីនី ប្លកឃើរ