« សូមបង្រៀនខ្ញុំអំពីការប្រសិទ្ធពរបព្វជិតភាព » ប្រិយមិត្ដ ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ៤៦–៤៧ ។
មូលដ្ឋានគ្រឹះនៃដំណឹងល្អ
សូមបង្រៀនខ្ញុំអំពីការប្រសិទ្ធពរបព្វជិតភាព
បព្វជិតភាពគឺជាព្រះចេស្ដារបស់ព្រះនៅលើផែនដី ។ យើងអាចទទួលការប្រសិទ្ធពរបព្វជិតភាពបាននៅពេលយើងឈឺ ដើម្បីជួយយើងបានធូរស្បើយ ។
ការប្រសិទ្ធពរអាចលួងលោមយើងនៅពេលយើងភ័យខ្លាច ឬក្រៀមក្រំ ។
ការប្រសិទ្ធពរអាចជួយយើងមានភាពក្លាហានប្រឈមមុខរឿងដែលសំខាន់ៗ ។
យើងអាចស្នើសុំការប្រសិទ្ធពរបព្វជិតភាពបានគ្រប់ពេល !
សូមផាត់ពណ៌លើរូបភាព
ប្អូនអាចទទួលបានការប្រសិទ្ធពរបព្វជិតភាពពិសេសមួយនៅពេលប្អូនជាទារក ។ សូមផាត់ពណ៌រូបភាពខាងក្រោម ។
រចនារូបភាពដោយ អូឌ្រី ដេយ