2025
សកម្មភាព​ចូរ​មក​តាម​ខ្ញុំ
ខែឧសភា ឆ្នាំ២០២៥


« សកម្មភាព ចូរ​មក​តាម​ខ្ញុំ » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ២២–២៣ ។

សកម្មភាព ចូរ​មក​តាម​ខ្ញុំ

ថ្ងៃទី១–៧ ខែកញ្ញា ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៤–៩៧

កសាង​ព្រះវិហារ​បរិសុទ្ធ​មួយ

កុមារ​ពីរនាក់​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ដោយ​ធ្វើឡើង​ចេញពី​ដុំស្ករ

ព្រះវិហារ​បរិសុទ្ធ​គឺជាកន្លែង​ដែល​ព្រះ​អាច​ប្រទានពរ​ដល់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៥:៨ ) ។ សាងសង់​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់ខ្លួន​របស់​ប្អូន​ដោយ​ប្រើ​ដុំស្ករ ឬ​របស់​ពី​ធម្មជាតិ ! បន្ទាប់មក​សូម​ផ្ញើ​រូប​ព្រះវិហារ​បរិសុទ្ធ​របស់​ប្អូន​មក​កាន់​ពួកយើង ! សូម​បើក​ទៅ ក្រប​ខាងក្រោយ ដើម្បី​ដឹង​អំពី​របៀប​ផ្ញើ ។

ថ្ងៃទី៨–១៤ ខែកញ្ញា ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៨–១០១

ចូរ​បង្អង់​សិន

កុមារ​ពីរនាក់​នៅ​ខាងក្រៅ ម្នាក់​កំពុង​ឈរ​នៅ​ស្ងៀម រីឯ​ម្នាក់ទៀត​កំពុង​រត់​ដោយ​ត្រដាង​ដៃ​ចេញ​ក្រៅ

បទគម្ពីរ​បង្រៀន​ថា « ចូរ​បង្អង់សិន ឲ្យ​បាន​ដឹង​ថា​យើង​ជា​ព្រះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:១៦ ) ។ នោះ​មាន​ន័យថា នៅពេល​ដែល​យើង​ចំណាយពេល​ដើម្បី​មាន​គារវភាព យើង​អាច​មាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ។ លេង​ហ្គេម​នេះ​អំពី​ការនៅ​ស្ងៀម ។ បុគ្គល​ម្នាក់​រត់ ហើយ​ព្យាយាម​ចាប់​អ្នក​ផ្សេងទៀត ។ នៅពេល​នរណា​ម្នាក់​ត្រូវ​គេ​ចាប់បាន នោះ​ពួកគេ​ឈរ​នៅឲ្យ​ស្ងៀម​កុំរើ ។ មុនពេល​ពួកគេ​អាច​រត់​ម្តងទៀត​បាន ពួកគេ​និយាយ​រឿង​មួយ​ដែល​ពួកគេ​ដឹង​អំពី​ព្រះវរបិតាសួគ៌ ។

ថ្ងៃទី១៥–២១ ខែកញ្ញា ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០២–១០៥

សិប្បកម្ម​ទៀន

កុមារ​កំពុង​កាន់​សិប្បកម្ម​ទៀន​ធ្វើ​ពី​ក្រដាស

យើង​អាច​ក្លាយជា​ពន្លឺ​សម្រាប់​អ្នកដទៃ​បាន​ដោយ​ការធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ការបម្រើ​ដល់​អ្នកដទៃ ( សូមមើល​គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៣:៩ ) ។ បើកទៅ ទំព័រ ១៣ ដើម្បី​ធ្វើ​សិប្បកម្ម​ទៀន​ដោយ​ខ្លួនឯង !

ថ្ងៃទី២២–២៨ ខែកញ្ញា ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៦–១០៨

សកម្មភាព​នានា នៃ​សន្និសីទ

កុមារ​ធ្វើ​សកម្មភាព​ផាត់ពណ៌

វាជា​រឿង​សំខាន់​ណាស់​ក្នុង​ការស្តាប់​ព្យាការី និង​ពួកសាវក​របស់ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:២២–២៣ ) ។ សូម​អាន​ដំណើររឿង​នៅលើ ទំព័រ ៤ អំពី​ការទទួល​បាន​ចម្លើយ​មកពី​សន្និសីទ​ទូទៅ ។ សរសេរ​សំណួរ​មួយចំនួន​របស់​ប្អូន​ផ្ទាល់​នៅលើ ទំព័រ ៦ ។ ប្អូន​នឹង​រកឃើញ​សកម្មភាព​ដែល​អ្នក​អាច​ធ្វើបាន​ខណៈពេល​អ្នកកំពុង​ស្តាប់​សន្និសីទ​បាន​ផងដែរ ។

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រូបថត​ដោយ គ្រីស្ទីណា ស្ម៊ីធ