2025
ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស ព័រតូ រីកូ
ខែឧសភា ឆ្នាំ២០២៥


« ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស ព័រតូ រីកូ » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ១០–១១ ។

ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ ប្រទេស ព័រតូ រីកូ

ជួប​ជាមួយ​ដារៀល

ក្មេងប្រុស​ញញឹម

ដារៀល​ធ្វើតាម​ព្រះយេស៊ូវ​តាមរយៈ​ការអាន​ព្រះគម្ពីរ និង​ការអធិស្ឋាន ។ គាត់​និយាយថា « ខ្ញុំ​ចូលចិត្ត​ធ្វើតាម​ព្រះយេស៊ូវ​តាមរយៈ​ការរៀន​បន្ថែម​អំពី​ទ្រង់ » ។

ដារៀល​ក៏ព្យាយាម​ធ្វើតាម​ព្រះយេស៊ូវ​ដោយ​ការបម្រើ​អ្នកដទៃ​ផងដែរ ។ គាត់​ជួយ​គ្រូបង្រៀន​របស់គាត់​ដោយ​ការសម្អាត​កុំព្យូទ័រ​យួរដៃ​បន្ទាប់ពី​ថ្នាក់រៀន​ចប់ ។ គាត់​បម្រើ​គ្រួសារ​របស់គាត់​ដោយ​ការមើលថែ​សត្វចិញ្ចឹម​របស់​ពួកគេ និង​ជួយ​ធ្វើ​អាហារ​ពេលល្ងាច ។ គាត់​និយាយថា « ខ្ញុំ​មាន​អារម្មណ៍​រីករាយ នៅពេល​ខ្ញុំ​ធ្វើតាម​ព្រះយេស៊ូវ » ។

អំពី ដារៀល

ក្មេងប្រុស​ជាមួយ​ឪពុក និង​ឆ្មាពីរ​ក្បាល

អាយុ ៖ ៩ឆ្នាំ

មកពី ៖ ខាក្វាស ព័រតូ រីកូ

ភាសា ៖ ភាសា​អេស្ប៉ាញ ភាសា​អង់គ្លេស

គោលដៅ ៖ ១ ) ក្លាយជា​ម្ចាស់​អាជីវកម្ម ។ ២ ) រចនា​វីដេអូ​ហ្គេម ។

ចំណង់ចំណូលចិត្ត ៖ លេង​វីដេអូហ្គេម និង​ជិះកង់​របស់គាត់

គ្រួសារ ៖ ដារៀល ម្តាយ ឪពុក បងប្រុស ប្អូនស្រី

ក្មេងប្រុស​ជាមួយ​ឪពុក ម្តាយ បងប្រុស និង​ប្អូនស្រី​របស់​គាត់
ក្មេងប្រុស​លេងហ្គេម​ជាមួយ​ប្អូនស្រី និង​ឪពុក​របស់គាត់

ចំណង់ចំណូលចិត្ត​របស់​ដារៀល

ក្មេងប្រុស​កំពុង​អាន​ព្រះគម្ពីរ

ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ ៖ នៅពេល​ព្រះយេស៊ូវ គ្រីស្ទ​មាន​ព្រះជន្ម​រស់ឡើងវិញ

ថ្ងៃឈប់​សម្រាក ៖ បុណ្យ​គ្រីស្ទម៉ាស់

អាហារ ៖Arroz con habichuelas ( បាយ​ជាមួយ​សណ្តែក )

ផ្លែឈើ និង​បន្លែ ៖ផ្លែ​ស្ត្របឺរី និង​ដំឡូង

ពណ៌ ៖ ពណ៌ស ខ្មៅ ក្រហម

ចម្រៀង​កុមារ ៖ « ពេល​ខ្ញុំ​បាន​ជ្រមុជទឹក » ( សៀវភៅចម្រៀង​កុមារ ទំព័រ ៥៣ )

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ