2025
សូម​ស្វាគមន៍ មិត្ត​ទាំងឡាយ !
ខែឧសភា ឆ្នាំ២០២៥


« សូម​ស្វាគមន៍ មិត្ដ​ទាំងឡាយ ! » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ១ ។

សូម​ស្វាគមន៍ មិត្ត​ទាំងឡាយ !

សន្និសីទ​ទូទៅ​គឺ​នៅ​ខែ​ក្រោយ​នេះ​ហើយ ! នោះ​មាន​ន័យថា​យើង​អាច​ស្តាប់​សារ​លិខិត មកពី​ព្យាការី​របស់យើង និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត ។ ពួកលោក​បង្រៀន​យើង​អំពី​អ្វី​ដែល​ព្រះ​សព្វព្រះទ័យ​ឲ្យ​យើង​រៀនសូត្រ ។ យើង​អាច​ទទួល​អារម្មណ៍ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​មាន​បន្ទូល​មក​យើង នៅពេល​យើង​ស្តាប់​សន្និសីទ​ទូទៅ ។ អាន​ដំណើររឿង​នៅលើ ទំព័រ ៤ ដើម្បី​ស្វែងយល់​ពី​ចម្លើយ ដែល​លូ​ទទួលបាន​ខណៈពេល​ដែល​នាង​ស្តាប់​សន្និសីទ ។

តើ​គ្រួសារ​របស់​ប្អូន​មាន​ប្រពៃណី​សម្រាប់​សន្និសីទ​ទូទៅ​ទេ ? ប្រហែលជា​ប្អូន​អាច​រៀបចំ​តង់​មួយ​ដើម្បី​ស្តាប់​សន្និសីទ​ដូច ម៉ាហ្គោ និង ប៉ោឡូ ធ្វើ ( សូមមើល ទំព័រ ៣៣ ) ។ ប្អូន​អាច​ប្រើ​សកម្មភាព​នៅលើ ទំព័រ ៦–៧ និង​នៅតាម​អ៊ីនធឺណិត​ខណៈពេល​ដែល​ប្អូន​ស្តាប់​សន្និសីទ​ផងដែរ ។

សូម​ស្តាប់​ដោយ​រីករាយ !

ដោយ​ក្តី​ស្រឡាញ់

ទស្សនាវដ្តី ប្រិយមិត្ត