2025
សម្រាប់​កុមារ​ធំៗ
ខែឧសភា ឆ្នាំ២០២៥


« សម្រាប់​កុមារ​ធំៗ » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ៣៤–៣៥ ។

សម្រាប់​កុមារ​ធំៗ

ពាក្យពេចន៍​មក​ពី​ក្មួយៗ

ក្មេងប្រុស​ញញឹម

មិត្ត​រួមថ្នាក់​ម្នាក់​បាន​និយាយ​ពាក្យ​អាក្រក់​នៅ​សាលារៀន ។ ខ្ញុំ​បាន​និយាយ​ជាមួយ​ឳពុក​របស់​ខ្ញុំ​អំពី​បញ្ហា​នេះ ។ ថ្ងៃបន្ទាប់​ខ្ញុំ​បាន​សុំមិត្ត​រួមថ្នាក់​របស់ខ្ញុំ​ឲ្យ​ឈប់​និយាយ​ពាក្យអាក្រក់ ហើយ​គាត់​បាន​ធ្វើ​តាម​ការសុំ​របស់​ខ្ញុំ ។

ហ៊ែនរី អេហ្វ អាយុ ៩​ឆ្នាំ រដ្ឋ​តិចសាស់ ស.រ.អា.

ក្មេងស្រី​ញញឹម

ម្តាយ​របស់ខ្ញុំ​មាន​ការភ័យខ្លាច​អំពី​ការទៅ​ជួប​ពេទ្យ ។ ខ្ញុំ​បាន​ប្រាប់​គាត់ថា ខ្ញុំ​បាន​អធិស្ឋាន​ហើយ​កាលពី​យប់មិញ អ្វីៗ​គ្រប់យ៉ាង​នឹង​ដំណើរការ​ល្អ ។ គាត់​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការណ៍​នេះបាន​បង្រៀន​ខ្ញុំថា ព្រះវរបិតាសួគ៌​ស្តាប់ឮ​ការអធិស្ឋាន​របស់យើង ។

លូសៀ ភី អាយុ ១០ ឆ្នាំ មកពី​រាជធានី នៃ​ប្រទេស​វ៉េណេស៊ុយអេឡា

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

ព្រះ​បាន​ស្នើសុំ យ៉ូសែប ស្ម៊ីធ និង​ពួកបរិសុទ្ធ​នៅគ្រា​ដំបូង​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ខឺតឡង់ រដ្ឋ អូហៃអូ ស.រ.អា. ។ សូម​ភ្ជាប់​ចំណុច​ទាំងឡាយ​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នេះ ។

ប្រដាប់​ក្មេង​លេង​អ្នក​ត្រួសត្រាយ​ផ្លូវ

នេះ​គឺជា​ប្រដាប់​ក្មេង​លេង​មួយចំនួន​ពី​សម័យ​អ្នកត្រួសត្រាយផ្លូវ ។ តើ​ប្អូន​អាច​ផ្គូផ្គង​រូបភាព​នេះ​ទៅនឹង​ឈ្មោះ​បានទេ ?

  1. ប្រដាប់​បង្វិល

  2. ខ្សែ​ឆាប

  3. ខ្លាឃ្មុំ​តោង​ខ្សែ

  4. Gee Haw Whammy Diddle

ការប្រឡងគូរ​គំនូរ

ចូរ​ព្យាយាម​គូរ​សត្វ​ដែល​ប្អូន​ចូលចិត្ត​ដោយ​បិទភ្នែក !

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រចនា​រូបថត​ដោយ លីសា ហាន់