« ការលេងជាមួយគ្នា » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ៤៤–៤៥ ។
ងាយស្រួលសម្រាប់អ្នកអាន
ការលេងជាមួយគ្នា
ដំណើររឿងពិតមកពី ស.រ.អា. ។
ឌៀអេហ្គោបានមានអារម្មណ៍ឯកោ ។ គ្រួសាររបស់គាត់បានផ្លាស់ទៅរស់នៅកន្លែងថ្មី ។ គាត់នឹកមិត្តភក្តិនៅជិតផ្ទះចាស់របស់គាត់ ។
ឥឡូវនេះ ឌៀអេហ្គោលេងជាមួយប្អូនស្រីតូចរបស់គាត់ឈ្មោះខារ៉ា ។ ប៉ុន្តែគាត់ក៏ចង់បានមិត្តថ្មីផងដែរ ។
មិនយូរប៉ុន្មានមានគ្រួសារមួយបានផ្លាស់មកនៅក្បែរផ្ទះគាត់ ។ ពួកគេមានកូនប្រុសតូចមួយដូចគាត់អ៊ីចឹង ! គាត់ឈ្មោះសាម ។
ឌៀអេហ្គោ និងសាមលេងជាមួយគ្នាជារៀងរាល់ថ្ងៃ ។
ថ្ងៃមួយខណៈពេលដែលពួកគេកំពុងលេង ឌៀអេហ្គោបានឃើញថា ខារ៉ាមានការសោកសៅ ។ ប្រហែលជានាងក៏ឯកោដែរមើលទៅ ។
« តើឯងចង់លេងជាមួយយើងដែរទេ ? » ឌៀអេហ្គោបានសួរ ។
ខារ៉ា បានញញឹមយ៉ាងខ្លាំង ។ « លេង ! »
ឌៀអេហ្គោ សាម និង ខារ៉ា បានលេងរថភ្លើងជាមួយគ្នា ។ ពួកគេបានរុញរថភ្លើងទៅវិញទៅមក ។ « ចូ-ចូ ! » ឌៀអេហ្គោ បានញញឹម ។ គាត់កំពុងសប្បាយរីករាយ ហើយខារ៉ាក៏ដូចគ្នា !
រចនារូបភាពដោយ ណាតាលី ប្រ៊ីស្កូ