2025
ព្រះចេស្តា​របស់​ព្រះ​គឺជា​អំណោយ​មួយ !
ខែឧសភា ឆ្នាំ២០២៥


« ព្រះចេស្តា​របស់​ព្រះ​គឺជា​អំណោយ​មួយ ! » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ២០–២១ ។

ព្រះចេស្តា​របស់​ព្រះ​គឺជា​អំណោយ​មួយ !

កែសម្រួល​ពី « រស់នៅ​ឲ្យ​ស្របតាម​អភ័យ​ឯកសិទ្ធិ​របស់​ក្មួយៗ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ៧–១០ ។

អិមម៉ា ស្ម៊ីធ អង្គុយ​នៅក្នុង​កាប៊ីន​ឈើ​កំពុង​កាន់​ពែង​ដែក

ថ្មីៗ​នេះខ្ញុំ​បាន​ទៅលេង ភូមិ​ហាម៉ូនី រដ្ធ​ផែនសិលវែនញៀរ ស.រ.អា ។ នៅ​ទីនោះ​នៅក្រោម​ដើម​ម៉េផល បព្វជិតភាព​ត្រូវបាន​ស្ដារឡើងវិញ​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។ ខ្ញុំ​ក៏បាន​ទៅដល់​ផ្ទះ​ដែល យ៉ូសែប និង អិមម៉ា ស្ម៊ីធ បាន​រស់នៅ​ផងដែរ ។ នៅ​ខាងក្នុង ខ្ញុំ​បាន​ឈរ​នៅ​បង្អួច​ហើយ​ឆ្ងល់ថា​តើ អិមម៉ា គិតអ្វីខ្លះ​នៅពេល​ដែល​នាង​មើល​តាម​បង្អួច​នេះ ។

ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ អិមម៉ា នូវ​សារលិខិត​ដ៏សំខាន់​មួយ​តាមរយៈ​ព្យាការី​របស់​ទ្រង់ យ៉ូសែប ។ យើង​អាច​អាន​សារលិខិត​នេះ​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥ ។

ទីមួយ ព្រះអម្ចាស់​បាន​បង្រៀន អិមម៉ា ថា​នាង​មាន​កន្លែង​មួយ​នៅក្នុង​ផែនការ​របស់ទ្រង់ ។ ទ្រង់​បាន​រំឭក​នាងថា នាង​គឺជា​បុត្រី​មួយរូប​នៅក្នុង​នគរ​របស់ទ្រង់ ។

ទីពីរ ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​នាង​នូវ​គោលបំណង​មួយ ។ អិមម៉ា បាន​ដើរតួ​ជាផ្នែក​មួយ​ដ៏សំខាន់​នៃ​ការស្តារ​ឡើងវិញ​នេះ ។ នាង​ត្រូវបាន​គេ​ស្នើសុំ​ឲ្យ​បង្រៀន​បទគម្ពីរ និង​បង្កើត​សៀវភៅ​ទំនុកតម្កើង​ដំបូងគេ​ឡើង !

ចុងក្រោយ ព្រះអម្ចាស់​បាន​បង្រៀន​អិមម៉ា អំពី​សេចក្តីសញ្ញា​របស់​គាត់ ។ ការរក្សា​សេចក្តីសញ្ញា​នឹង​ជួយ​គាត់​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ប្រែក្លាយ​កាន់តែ​ប្រសើរ និង​ទទួល​បាន​ការណែនាំ​សម្រាប់​ជីវិត​របស់​គាត់ ។

ក្មេងប្រុស និង​ក្មេងស្រី​អង្គុយ​នៅលើ​កៅអី​នៅក្នុង​ព្រះវិហារ​កំពុង​ទទួល​ទាន​នំបុ័ង​ក្នុង​ពិធីសាក្រាម៉ង់

ក្តីសង្ឃឹម​របស់ខ្ញុំ​គឺថា ប្អូនៗ​នឹង​រៀន​ពីរបៀប​ដែល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង​ការសន្យា​នៃ​សេចក្តីសញ្ញា​ទាំងឡាយ​នឹង​អនុញ្ញាតឲ្យ​ព្រះចេស្តា​របស់​ព្រះ​ចូល​ទៅក្នុង​ជីវិត​របស់​ប្អូនៗ ។ យើង​ទាំងអស់​គ្នា​មាន​សិទ្ធិទទួល​បាន​អំណោយទាន​នៃ​ព្រះចេស្ដា​របស់​ព្រះ ។ រាល់​ពេល​ដែល​យើង​ទទួល​ទាន​សាក្រាម៉ង់ ។ រាល់ពេល​ដែល​យើង​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ល្បែង​បោះបាល់​តាម​តន្រ្តី

អិមម៉ា ស្ម៊ីធ ត្រូវបាន​គេ​ស្នើសុំ​ឲ្យ​បង្កើត​សៀវភៅ​ទំនុកតម្កើង​ដំបូង ។ យើង​នៅតែ​ច្រៀង​ទំនុកតម្កើង​សព្វថ្ងៃនេះ ! ប្ដូរវេន​គ្នា​បោះ​កាក់ ឬ​របស់តូចៗ​ផ្សេងទៀត​ទៅលើ​ក្តារ ។ នៅពេល​ដែលវា​ចំ​នៅលើ​រូបភាព​មួយ សូម​គិតពី​បទចម្រៀង​មួយ​អំពី​ប្រធានបទ​នោះ ។ បន្ទាប់​មក​ច្រៀង​ចម្រៀង​នោះ​ជាមួយ​គ្នា !

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រចនា​រូបភាព​ដោយ ឆ័រណា ជេ ស៊ី ធេននី