2025
ការប្រសិទ្ធពរ​មុនពេល​ចូលរៀន​វិញ
ខែឧសភា ឆ្នាំ២០២៥


« ការប្រសិទ្ធពរ​មុនពេល​ចូលរៀន​វិញ » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ១៦–១៧ ។

ការប្រសិទ្ធពរ​មុនពេល​ចូលរៀន​វិញ

ដំណើររឿង​ពិត​មកពី​ប្រទេស​អូទ្រីស ។

ក្មេងស្រី និង​ឪពុកម្តាយ​របស់នាង​អង្គុយ​នៅ​តុ​ក្នុង​ផ្ទះបាយ​របស់​ពួកគេ​កំពុង​ញ៉ាំ​អាហារ​ពេលល្ងាច

តើ​កូន​រំភើប​ចំពោះ​ការចាប់ផ្តើម​ចូលរៀន​ដែរទេ ?

ចាស ប៉ុន្តែ​ខ្ញុំ​បារម្ភ​អំពី​មុខវិជ្ជា​គណិតវិទ្យា ។ តើ​មាន​អ្វីកើត​ឡើង​ប្រសិនបើ​ខ្ញុំ​មិន​អាច​ធ្វើវា​បាន ?

ម្តាយ​ដាក់​ដៃលើ​ស្មា​កូនស្រី​របស់គាត់់​នៅពេល​ពួកគេ​និយាយ​នៅតុ

វា​មិនអី​ទេ កុំ​ខ្លាចអី ។ ការរៀន​អាច​ពិបាក ប៉ុន្តែ​ព្រះវរបិតាសួគ៌​អាច​ជួយ​កូន​បាន !

ឪពុកម្តាយ និង​កូនស្រី​ពីរ​នាក់​កំពុង​ញ៉ាំ​អាហារ​ពេលល្ងាច​នៅ​តុ​បាយ

តើ​កូន​ចង់​បាន​ការប្រសិទ្ធពរ​បព្វជិតភាព​មុនពេល​កូន​ចាប់ផ្តើម​ចូលរៀន​ដែរទេ ?

ចា !

ឪពុក​ប្រសិទ្ធពរ​ដល់​កូនស្រី ខណៈពេល​ដែល​ម្តាយ និង​ប្អូនស្រី​អង្គុយ​បិទភ្នែក និង​អោនក្បាលចុះ
ឪពុក និង​កូនស្រី​ឱបគ្នា

សូម​អរគុណ ប៉ា !

ក្មេងស្រី អង្គុយ​នៅតុ​នៅ​សាលារៀន ខណៈពេល​អ្នកគ្រូ​ចង្អុល​ទៅលើ​លំហាត់​គណិតវិទ្យា​នៅលើ​ក្តារខៀន

តើ​ប្រាំ​គុណ​ប្រាំពីរ ស្មើ​ប៉ុន្មាន ?

សាមសិបប្រាំ ។

ក្មេងស្រី​កាន់​ខ្មៅដៃ ហើយ​សិក្សា​ពី​សៀវភៅ

ហឺម ។…

ក្មេងស្រី​ញញឹម និង​លើក​ខ្មៅដៃ​របស់នាង​ឡើង

យល់ហើយ !

ម្តាយ និង​កូនស្រី​កំពុង​អង្គុយ​នៅតុ​បាយ​របស់​ពួកគេ កូនស្រី​មាន​សៀវភៅ និង​ខ្មៅដៃ ហើយ​ម្តាយ​កំពុង​ប្រើ​កុំព្យូទ័រ​យួរដៃ

នៅ​សាលា​យ៉ាងម៉េច​ដែរ ?

ល្អ​តើ ។ ខ្ញុំ​អាច​ផ្តោត​អារម្មណ៍​លើ​មុខវិជ្ជា​គណិតវិទ្យា ដូច​ដែល​ប៉ា​បាន​និយាយ​នៅក្នុង​ការប្រសិទ្ធពរ​របស់ខ្ញុំ ។

ក្មេងស្រី​ញញឹម​ដោយ​មាន​សៀវភៅ​នៅពី​មុខ​នាង​នៅលើ​តុ

ព្រះវរបិតាសួគ៌​កំពុង​ជួយ​ខ្ញុំ​ផ្តោត​អារម្មណ៍ ។ ខ្ញុំ អាច ធ្វើ​លំហាត់​គណិត​បាន !

ដំណើររឿង​ជា ភី.ឌី.អែហ្វ

រូបភាព​ដោយ អាឡិចសាន់ឌឺ ហ្សូឡូទិក Kindly Loved [ ស្រឡាញ់​ដោយ​សប្បុរស ] ដោយ សេនឌី ហ្វ្រាកកិលតិន ហ្គាហ្គិន ទទួល​បាន​សិទ្ធិ​អនុញ្ញាតពី Havenlight