ដើម្បី​កម្លាំង​នៃ​យុវជន
ការស្វែងយល់​ដោយ​ខ្លួនឯង
ដើម្បី​កម្លាំង​នៃ​យុវជន ខែមករា ឆ្នាំ២០២៦


ការស្វែងយល់​ដោយ​ខ្លួនឯង

តើខ្ញុំ​អាច​នៅតែជា​សមាជិក​ដ៏ល្អ​នៃ​សាសនាចក្រ ទោះបីជា​ខ្ញុំ​មាន​សំណួរ​ជាច្រើន​បានឬទេ ?

ថ្មីៗ​នេះ​ខ្ញុំបាន​មើលឃើញ​បងប្អូន​របស់​ខ្ញុំ​ដើរតាម​ផ្លូវ​រៀង​ខ្លួន​ខុសគ្នា ។ បងប្រុស​របស់​ខ្ញុំ​កំពុង​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។ ផ្ទុយ​ទៅវិញ បងស្រី​របស់​ខ្ញុំ​បាន​ឃ្លាតឆ្ងាយ​ពីសាសនាចក្រ​ទាំងស្រុង ។ ការសម្រេច​ចិត្ត​របស់​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ច្របូក​ច្របល់​ណាស់ ខ្ញុំ​មិនដឹង​ត្រូវ​គិត​យ៉ាងណា​អស់​មួយរយៈ ។

ខ្ញុំ​ចាប់​ផ្តើមដឹថា សេចក្តី​ជំនឿ​របស់​ខ្ញុំ​មិនមែន​ជាអ្វី​ដែល​ខ្ញុំ​បាន​ជ្រើសរើស​ទេ—វាគឺជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​បីបាច់ ។ ខ្ញុំ​ត្រូវការ​ស្វែងយល់​អំពី​អ្វី​ដែល​ខ្ញុំ​ជឿ​ពិតប្រាដក​ដោយ​ខ្លួនឯង ។ តើ​ខ្ញុំ​ជឿ​លើដំណឹងល្អ​ព្រោះ​វាជា​ការពិត ឬ​ដោយសារ​តែវា​ជាអ្វី​ដែល​ខ្ញុំ​ធ្លាប់​ត្រូវបាន​បង្រៀន ? ហើយ​តើខ្ញុំ​អាច​នៅតែជា​សមាជិក​ដ៏ល្អ​នៃ​សាសនាចក្រ ទោះបីជា​ខ្ញុំ​មាន​សំណួរ​ជាច្រើនឬទេ ?

ខ្ញុំ​បានងាក​ទៅរក​បទគម្ពីរ​ជាមួយ​នឹង​ការប្តេជ្ញាចិត្ត​ថ្មី ។ ខ្ញុំ​បាន​ចាប់ផ្តើម​អាន​ដោយ​មាន​សំណួរ​នៅក្នុង​ចិត្ត ស្វែងរក​ចម្លើយ និង​ការយល់ដឹង ។ ខ្ញុំ​បានដឹងថា​ការសួរសំណួរ​អំពី​ជំនឿ​របស់​ខ្ញុំ​មិនមាន​ន័យថា​ខ្ញុំ​កំពុង​បាត់បង់​សេចក្តី​ជំនឿ​នោះទេ ។ ផ្ទុយទៅវិញ វាមាន​ន័យថា​ខ្ញុំ​អាច​ស្ថាបនា​មូលដ្ឋានគ្រឹះ​ផ្ទាល់​ខ្លួន​កាន់​តែ​ស៊ីជម្រៅ ។

ការស្ថាបនា​ទីបន្ទាល់​មិនមែន​ជាព្រឹត្តិការណ៍​តែ​ម្តងទេ វាជា​ដំណើរការ​ពេញមួយ​ជីវិត​នៃការ​សួរសំណួរ ស្វែងរក និង​បញ្ជាក់​ឡើងវិញ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ថ្លែង​ជា​សាក្សី​ដល់​ខ្ញុំ​ថា ដំណឹងល្អ​ពិត ប៉ុន្តែ​ខ្ញុំ​ក៏​មាន​បទពិសោធន៍​ដោយ​ទទួល​អារម្មណ៍ថា​ខ្ញុំបាន​ឃ្លាតឆ្ងាយ​ពី​ព្រះ​ផងដែរ ។ សេចក្តី​ជំនឿវា​មិន​ស្ថិតថេ​ទេ វា​ជា​អ្វី​ដែល​យើង​ត្រូវ​ចិញ្ចឹម​បីបាច់​ជា​រៀង​រាល់​ថ្ងៃ​តាមរយៈ​ការ​អធិស្ឋាន ការ​សិក្សា​ព្រះគម្ពីរ និង​ការបម្រើ ។

ការធំឡើង​នៅក្នុង​សាសនាចក្រ​បានផ្តល់​មូលដ្ឋានគ្រឹះ​មួយ​ដល់​ខ្ញុំ​ប៉ុន្តែ​វាអាស្រ័យ​លើ​ខ្ញុំ​ក្នុងការ​កសាង​គ្រឹះ​នោះ ។ នៅពេល​យើង​បន្ត​ងាកទៅរក​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង និង​ជួយ​យើង​រុករក​ភាព​មិនច្បាស់លាស់​នៃជីវិត​របស់​យើង ។

យុវនារី

អ្នកនិពន្ធ​រស់នៅ​រដ្ឋ​កាន់សាស ស.រ.អា. ។