ដើម្បី​កម្លាំង​នៃ​យុវជន
ភ្ជាប់​ទំនាក់ទំនង
ដើម្បី​កម្លាំង​នៃ​យុវជន ខែមករា ឆ្នាំ២០២៦


ភ្ជាប់​ទំនាក់ទំនង

អាណាវ៉ាអ៊ី អេច

អាយុ ១៧ឆ្នាំ មកពី កោះ​តាហ៊ីទី ហ្វ្រែន ប៉ូលីនេស្សា

យុវនារី

រូបថត​ដោយ ស្តេផាន សាយីប

ឪពុក​ម្តាយ​របស់​ខ្ញុំ​បាន​លែង​លះ​គ្នា ហើយ​វា​ជា​ព្រឹត្តិការណ៍​ដ៏​សោកសៅ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដួងចិត្តដ៏​ក្មេង​ខ្ចី​របស់​ខ្ញុំ ។ វា​ជា​ការ​ពិបាក​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​ពួកគាត់​បែកគ្នា​ទេ ប៉ុន្ដែ​ខ្ញុំ​បាន​ស្វែងរក​ការលួងលោម​ចិត្ត​ដែល​ខ្ញុំ​ត្រូវ​ការ​នៅ​ក្នុង​ព្រះគ្រីស្ទ ។ វា​ពិត​ជា​បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​ជ្រាលជ្រៅ​មួយ​សម្រាប់​ខ្ញុំ !

ក្នុង​អំឡុង​ពេល​ដ៏​លំបាក​ទាំងនោះ ខ្ញុំ​បាន​រក​ឃើញ​អំណាច​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ ។ មេរៀន​ទាំងឡាយ​ដែល​ខ្ញុំ​ទទួល​បាន​ពី​ឪពុក​ម្តាយ និង​ថ្នាក់ដឹកនាំ​របស់​ខ្ញុំ បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្តោត​អារម្មណ៍​លើ​ការបង្រៀន​របស់ទ្រង់ ។ ដំណឹង​ល្អ​បាន​ក្លាយ​ជា​បន្ទាយ​មួយ​ដែល​ខ្ញុំ​អាច​ទាញយក​កម្លាំង—ជា​កម្លាំង​ដែល​ខ្ញុំ​ត្រូវការ​ដើម្បី​រក្សា​សេចក្ដីជំនឿ​របស់ខ្ញុំ ទោះបី​ជា​មាន​ព្យុះ​ភ្លៀង​នៅ​ក្នុង​គ្រួសារ​ខ្ញុំ​ក៏​ដោយ ។

សព្វថ្ងៃនេះ ខ្ញុំ​បន្ត​ស្វែងរក​សេចក្តីអំណរ​ចេញពី​ដំណឹងល្អ និង​តាមរយៈ​បទពិសោធន៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ថ ។ ខ្ញុំ​ចង់​រៀន​បន្ថែម​ទៀត​អំពី​ព្រះគ្រីស្ទ ។ ខ្ញុំ​ចង់​ស្គាល់​ទ្រង់​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត លើស​ពីនេះ ខ្ញុំ​ចង់​ដើរ​តាម​ដាន​ព្រះបាទា​ទ្រង់ ។ ខ្ញុំ​មាន​ទីបន្ទាល់​ថា ព្រះគ្រីស្ទ​ដឹក​នាំ​ផ្លូវ​យើង ហើយ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ផ្តោតយកចិត្ត​ទុកដាក់​លើទ្រង់ បើ​ទោះ​បី​ជា​មាន​ការសាកល្បង​យ៉ាង​ណា​ក៏​ដោយ ។