សំណួរ និង ចម្លើយ
« តើខ្ញុំអាចចែកចាយ ‹ ផលផ្លែ › នៃដំណឹងល្អជាមួយអ្នកដទៃឲ្យបានល្អបំផុតយ៉ាងដូចម្ដេច ទើបពួកគេអាចមើលឃើញថាវាសំខាន់ខ្លាំងចំពោះខ្ញុំ ? »
« រស់នៅក្នុងដំណឹងល្អ ក្នុងរបៀបមួយដែលអនុញ្ញាតឲ្យអ្នកដទៃមើលឃើញថា អ្នកពិតជាខុសពីអ្នកដទៃ ។ ប្រសិនបើអ្នកដទៃមើលឃើញថាអ្នកកំពុងតែព្យាយាមរស់នៅតាមអ្វីដែលអ្នកជឿ នោះពួកគេនឹងចាប់ផ្ដើមឆ្ងល់ ហើយចង់ដឹងដែរ ។ នោះជាពេលវេលាដ៏ល្អ ដើម្បីឲ្យអ្នកចែកចាយទីបន្ទាល់របស់អ្នក សេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះគ្រីស្ទ និងរបៀបដែលដំណឹងល្អធ្វើឲ្យអ្នកសប្បាយចិត្ត » ។
មីហ្គេល អេ អាយុ ១៧ ឆ្នាំ មកពីទីក្រុង អាសតូរាស ប្រទេសអេស្ប៉ាញ
« ផលផ្លែមួយក្នុងចំណោមផលផ្លែនៃដំណឹងល្អគឺសេចក្តីអំណរ ។ ចែកចាយសេចក្តីអំណរដែលអ្នករកឃើញនៅក្នុងព្រះគ្រីស្ទ ដោយគ្រាន់តែផ្ដល់ស្នាមញញឹម និងបម្រើអ្នកដទៃដូចដែលព្រះយេស៊ូវនឹងធ្វើ ។ នៅពេលដែលអ្នកដទៃសួរអ្នកថា តើចុងសប្តាហ៍របស់អ្នកមានសភាពបែបណាដែរ សូមចែកចាយបទពិសោធន៍របស់អ្នកដែលមាននៅព្រះវិហារជាមួយគេ ដើម្បីជួយពួកគេឲ្យដឹងថាព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ប៉ុនណាចំពោះអ្នក » ។
អេលីហ្សា អេស. អាយុ ១៦ ឆ្នាំ មកពីទីក្រុងវីកឡូវ ប្រទេសអៀរឡង់
« ខ្ញុំអាចអញ្ជើញមនុស្សដទៃទៅព្រះវិហារ ដើម្បីជួយពួកគេឲ្យមើលឃើញខ្លួនឯងក្នុងផ្លូវល្អ ! »
ខាល អិល អាយុ ១១ឆ្នាំ មកពី រដ្ឋតិចសាស់ ស.រ.អា.
« ខ្ញុំទទួលបានពរជ័យជាច្រើនតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ដែលធ្វើឲ្យជីវិតរបស់ខ្ញុំពោរពេញដោយសេចក្តីអំណរ ។ វត្តមានរបស់ព្រះវរបិតាសួគ៌លួងលោមខ្ញុំ និងផ្តល់ឲ្យខ្ញុំនូវទំនុកចិត្តដើម្បីចែកចាយសេចក្តីអំណរនោះ ។ ការចែកចាយអំណោយទាន និងពរជ័យដែលខ្ញុំមានជាមួយអ្នកដទៃនឹងបង្ហាញឲ្យពួកគេដឹងយ៉ាងច្បាស់ថាដំណឹងល្អមានសារៈសំខាន់ចំពោះខ្ញុំប៉ុនណា » ។
ម៉ារីអាតា អឹម អាយុ ១៦ ឆ្នាំ មកពីទីក្រុងទួម៉ាសាហ្គា ប្រទេសសាម័រ
« ការរស់នៅតាមដំណឹងល្អនៅឯផ្ទះ និងនៅទីសាធារណៈ គឺជាជំហានដំបូងដើម្បីចែកចាយដំណឹងល្អឲ្យមានប្រសិទ្ធភាព ! មនុស្សជាច្រើនប្រហែលជាមិនចង់ស្តាប់អ្វីដែលអ្នកនិយាយនោះទេ ប៉ុន្តែពួកគេនឹងមើលឃើញអ្វីដែលអ្នកធ្វើ ហើយនោះគឺជាទីបន្ទាល់ដ៏មានឥទ្ធិពលមួយ » ។
អេសទីស៊ី អិម អាយុ ១៩ ឆ្នាំ មកពីទីក្រុង ប៉ារ៉ាអីបា ប្រទេសប្រេស៊ីល
« ខ្ញុំអាចចែកចាយ ‹ ផលផ្លែ › នៃដំណឹងល្អជាមួយអ្នកដទៃបានល្អបំផុតដោយធ្វើជាគំរូដ៏ល្អដល់ពួកគេ និងអញ្ជើញពួកគេឲ្យចូលរួមសកម្មភាពនានា » ។
ម៊ិកឡេន ប៊ី អាយុ ១៥ ឆ្នាំ មកពី រដ្ឋកាលីហ្វ័រញ៉ា ស.រ.អា.