ដើម្បី​កម្លាំង​នៃ​យុវជន
ការរៀនសូត្រ​បន្ទាប់​ពីការបាត់បង់​លោក​យាយ​របស់​ខ្ញុំ
ដើម្បី​កម្លាំង​នៃ​យុវជន ខែមករា ឆ្នាំ២០២៦


សំឡេង​យុវវ័យ

ការរៀនសូត្រ​បន្ទាប់​ពីការបាត់បង់​លោក​យាយ​របស់​ខ្ញុំ

យុវនារី​នៅ​មុខ​ព្រះវិហារ​បរិសុទ្ធ

រចនា​រូបភាព​ដោយ ខេតលីន បឺច

ការបាត់បង់​លោក​យាយ​របស់​ខ្ញុំ​គឺ​ជាឧបសគ្គ​មួយ​សម្រាប់​ខ្ញុំ ។ យើង​ជិតស្និទ្ធ​នឹង​គ្នា​ណាស់ ។ ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​ណាស់ ។ ខ្ញុំ​មាន​អារម្មណ៍ថា​ក្តីសង្ឃឹម​ដែល​ខ្ញុំ​ត្រូវការ​បាន​រលាយ​បាត់​ទៅហើយ ។

មុនពេល​គាត់​ទទួល​មរណភាព ខ្ញុំ​ពិតជា​មិន​សូវ​រឹងមាំ​ប៉ុន្មាន​ទេ​នៅ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​បាន​ពឹងផ្អែក​ទៅលើ​ទីបន្ទាល់​របស់​អ្នកដទៃ ។ ប៉ុន្តែ​ក្នុងអំឡុង​សប្តាហ៍​ដំបូង​នៃ​ទុក្ខសោក​នេះ ខ្ញុំ​បានទៅ​ថ្នាក់​សាសនា​មួយ​ដែល​គ្រូម្នាក់​បានបង្រៀន​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ផែនការ​សង្គ្រោះ​របស់​ព្រះវរបិតា ។ ខ្ញុំ​បានដឹងថា​ខ្ញុំ​អាច​ជួប​លោក​យាយ​របស់​ខ្ញុំ​ម្តងទៀត ។ យើង​អាច​ជួបជុំគ្នា​ក្នុង​ជីវិត​ក្រោយ​តាមរយៈ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ថ្នាក់នេះ​បានពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ ។ ខ្ញុំ​បានចាប់​ផ្តើម​ផ្តោត​លើ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ របស់​ខ្ញុំ និង​ស្វែងយល់​បន្ថែម​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។ ឥឡូវនេះ ខ្ញុំ​ស្វែងរក​ចម្លើយ​តាមរយៈ​បទគម្ពីរ និង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ ខ្ញុំ​ចូលចិត្ត​ស្តាប់​សុន្ទរកថា​សន្និសីទ ជាពិសេស​ពី​ព្យាការី គឺ ប្រធាន រ័សុល អិម ណិលសុន ។ កាល​ខ្ញុំ​ស្តាប់​សុន្ទរកថា​ពឹងផ្អែក​លើ​បទគម្ពីរ អធិស្ឋាន និង​ពិចារណា និង​ទូល​សូម​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ទីបន្ទាល់​របស់​ខ្ញុំ​កាន់​តែរឹងមាំ ។

ថ្នាក់សិក្ខាសាលា​ក៏បាន​ជួយ​ខ្ញុំ​រៀន និង​ព្យាយាម​ធ្វើ​ដូច​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ កាល​ខ្ញុំ​បានធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ មើល​គ្រប់ការណ៍​ទាំងអស់​ចេញ ពី​ទស្សនៈ​វិស័យ​ដ៏​អស់កល្ប និង​ស្វែងរក​ចំណេះដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង ។

ទុកចិត្ត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ កុំ​ពឹងផ្អែក​តែ​លើ​ចំណេះដឹង​ផ្ទាល់ខ្លួន​របស់​អ្នក​តែប៉ុណ្ណោះ ប៉ុន្តែ​ពឹងលើ​ទ្រង់​ទាំង​ទ្វេ ។ ពួកទ្រង់​អាច​ជួយយើង និង​ណែនាំ​យើង​ឆ្លងកាត់​ការសាកល្បង ឬ​ទុក្ខលំបាក​ណាមួយ​ដែល​យើង​អាចប្រឈមមុខ ។

យុវនារី

ស៊ូហ្សាន ឃ្យូ អាយុ ១៧ ឆ្នាំ សេន​ត្រូល ឌីវិសិន ហ្វីជី

ចូលចិត្ត​គូរគំនូរ សិប្បកម្ម គំនូរ ការរចនា រៀន​អំពី​ប្រវត្តិសាស្រ្ត និង​លេង​បាល់បោះ ។