បាវចនាយុវវ័យ ឆ្នាំ២០២៦
ចូរដើរជាមួយនឹងយើងចុះ
ចម្រៀងបាវចនាយុវវ័យ ឆ្នាំ២០២៦
យុវជនមកពីប្រទេសផ្សេងៗនៅទ្វីបអាហ្រ្វិកត្រូវបានបង្ហាញនៅក្នុងវីដេអូតន្រ្តី បាវចនាយុវវ័យ ឆ្នាំ២០២៦ ។
នៅពេលអ្នកដើរឆ្លងកាត់ភ្លើងក្ដៅ
ជើងអ្នកត្រូវមានស្នាមរបួស
ដោយសារតែប្រភពនៃទឹករស់
ព្យាបាលរបួស ចិត្តនឿយព្រួយ ។
អ្នកឃើញស្នាមព្រះបាទនៃទ្រង់
អ្នកមានពន្លឺទ្រង់ដឹកនាំ ។
ទ្រង់កំពុងតែហៅរកអ្នក ។
រកអ្នក
[ បន្ទរ ៖ ]
ដើរនឹងខ្ញុំ
នោះ ខ្ញុំនឹងរម្ងាប់ភាពវឹកវរអ្នក ។
ដើរនឹងខ្ញុំ
ខ្ញុំនឹងដកបន្ទុកអ្នកចេញ ។
អូចាប់ដៃខ្ញុំ
ពេលណាអ្នកមានអារម្មណ៍សោកសៅ
ដើរនឹងខ្ញុំ
ខ្ញុំនឹងដើរជាមួយអ្នក ។
ទ្រង់បានយាងឆ្លងកាត់វាលខ្សាច់
ទៅស្វែងរកចៀមដែលបាត់
ទ្រង់ស្រោចស្រង់អ្នកសោកសង្រេង
ប្រាប់លោកិយក្ដីស្នេហ៍ទ្រង់ ។
ហើយនៅពេលយើងដើរក្បែរទ្រង់
ទ្រង់ប្រទានអំណាចដល់យើង
ទ្រង់កំពុងតែហៅរកអ្នក ។
[ បន្ទរ ៖ ]
ដើរនឹងខ្ញុំ
នោះ ខ្ញុំនឹងរម្ងាប់ភាពវឹកវរអ្នក ។
ដើរនឹងខ្ញុំ
ខ្ញុំនឹងដកបន្ទុកអ្នកចេញ ។
អូចាប់ដៃខ្ញុំ
ពេលណាអ្នកមានអារម្មណ៍សោកសៅ
ដើរនឹងខ្ញុំ
ខ្ញុំនឹងដើរជាមួយអ្នក ។
ដើរជាមួយព្រះអង្គសង្គ្រោះ
តើអ្នកឆ្លងកាត់គ្រាលំបាកឬ ? តើអ្នកចាប់ផ្តើមអ្វីថ្មី ក្តីរំភើប ឬប្រហែលភ័យខ្លាចទេ ?
អ្នកមិនចាំបាច់ឆ្លងកាត់រឿងនេះតែឯងទេ !
ព្រះសង្គ្រោះអ្នកព្រះយេស៊ូវគ្រីស្ទដើរជាមួយអ្នកប្រឈមជាមួយអ្នក ។
ទ្រង់អញ្ជើញអ្នកដើរជាមួយទ្រង់ ។