ផែនទីរបស់បងប្អូន ដើម្បីត្រឡប់ទៅផ្ទះវិញ
ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់អំពីផែនការនៃសេចក្ដីសង្គ្រោះ ?
រូបភាពដោយ មិកខេនស៊ី អាឡិចសាន់ឌឺ
នៅក្នុងព្រះគម្ពីរមរមន ព្យាការីមរមនព្យាការី យ៉ារ៉ុម បានចាប់ផ្តើមកំណត់ត្រារបស់លោកដោយមានប្រសាសន៍ថា « ដ្បិតតើខ្ញុំអាចសរសេរលើសជាងអ្វីដែលពួកអយ្យកោខ្ញុំបានសរសេរនោះ ? ត្បិតតើពួកអយ្យកោរបស់ខ្ញុំមិនទាន់បានបើកសម្ដែងប្រាប់នូវផែនការនៃសេចក្ដីសង្គ្រោះរួចហើយទេឬអី ? » ( យ៉ារ៉ុម ១:២ )
ប្រសិនបើលោកគិតថានោះគឺជាអ្វីដែលយើងត្រូវការ នោះផែនការនៃសេចក្ដីសង្គ្រោះពិតជាសំខាន់ខ្លាំងណាស់ !
ហើយវាជាការពិត ។ វាជាផែនទីដ៏ល្អឥតខ្ចោះសម្រាប់ជីវិតរបស់យើង ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ការយល់ដឹងអំពីផែនការដ៏អស្ចារ្យរបស់ព្រះ ដកអាថ៌កំបាំងចេញពីជីវិត និងភាពមិនច្បាស់លាស់ចេញពីអនាគតរបស់យើង » ។
ដូច្នេះតើផែនទីនេះអាចជួយបងប្អូនរុករកភាពមិនច្បាស់លាស់នៃជីវិតរបៀបណា ?
តើខ្ញុំមកពីណា ?
ព្រះគឺជាព្រះវរបិតាសួគ៌របស់បងប្អូន ។ យើងបានរស់នៅជាមួយនឹងទ្រង់មុនពេលយើងបានចាប់កំណើត ។ ទ្រង់ស្រឡាញ់បងប្អូន !
អែលឌើរ អេឡាន ធី ហ្វីលីប នៃនៃពួកចិតសិបនាក់បានពន្យល់ថា « បងប្អូនពុំមែនជាផលពីធម្មជាតិដែលកើតមកដោយចៃដន្យ ឬជប់ចេញមក ឬកើតមកពីពេលវេលារួមផ្សំនឹងឱកាសនោះទេ ។ កន្លែងណាមានការតុបតែង ទីនោះមានអ្នកតុបតែង » ។
នៅពេលជីវិតជួយការលំបាកវាជាការលួងលោមដើម្បីដឹងថាបងប្អូននៅទីនេះសម្រាប់គោលបំណងមួយ និងត្រូវបានមើលថែដោយព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ។
តើខ្ញុំនឹងទៅទីណា ?
បងមកទីនេះមិនមែនមកដើម្បីវង្វេងគ្មានគោលបំណងនោះទេ—បងប្អូនមានគោលដៅមួយ ! ព្រះវរបិតាសួគ៌ចង់ឲ្យបងប្អូនត្រឡប់មកផ្ទះរកទ្រង់ និងប្រែក្លាយដូចទ្រង់ ។ ទ្រង់បានរៀបចំផែនការនៃសេចក្តីសង្រ្គោះ ដូច្នេះ បងប្អូនអាចទទួលបាន គ្រប់ ព្រះពរនៃនគររបស់ទ្រង់ ( សូមមើលគោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៧ ) ។
ការដឹងអំពីផែនការរបស់ព្រះវរបិតាសួគ៌នឹងជួយបងប្អូនឆ្លងកាត់ជីវិតនេះ ។ នៅពេលបងប្អូន « មានទស្សនៈវែងឆ្ងាយ » ហើយគិតដល់សេឡេស្ទាល ជម្រើសជាច្រើនកាន់តែងាយស្រួលក្នុងការធ្វើ—រួមទាំងការជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
តើខ្ញុំទៅដល់ទីនោះដោយរបៀបណា ?
ក្រៅពីការផ្តល់គោលដៅមួយដល់យើង ផែនការនៃសេចក្តីសង្រ្គោះក៏បង្ហាញផ្លូវទៅទីនោះផងដែរ ។
ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះនៃការដើរតាមផ្លូវត្រឡប់មកផ្ទះវិញ ។ ប្រសិនបើបងប្អូនក្រឡេកមើលទ្រង់—ហើយដើរជាមួយទ្រង់—ទ្រង់នឹងជួយបងប្អូនត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ និងកាន់តែប្រែក្លាយដូចទ្រង់ ។ ដូច អែលឌើរ សឺជីអូ អរ វ៉ាហ្គាស « នៅក្នុងចិត្តយើងម្នាក់ៗមាននូវបំណងចង់ត្រឡប់ទៅផ្ទះសួគ៌ារបស់យើងវិញ ហើយព្រះយេស៊ូវគ្រីស្ទគឺជាប្រព័ន្ធដឹកនាំពីស្ថានសួគ៌របស់យើង ។ ទ្រង់គឺជាផ្លូវ » ។
តើមានអ្វីកើតឡើងប្រសិនបើខ្ញុំវង្វេង ?
ទោះបីជាមានផែនទីក៏ដោយបងប្អូនប្រហែលជាបត់ខុស ។ បងប្អូននៅតែអាចធ្វើកំហុស ។ ប៉ុន្តែកុំបារម្ភ ! ព្រះវរបិតាសួគ៌បានផ្តល់ព្រះ ប្រោសលោះ ដល់បងប្អូនដូច្នេះបងប្អូនអាចប្រែចិត្តត្រឡប់ទៅរកទ្រង់វិញ និងកាន់តែប្រែក្លាយដូចទ្រង់ ។ សូមចាំថា « យើងមិននៅលើផ្លូវនៃសេចក្តីសញ្ញា ដោយការមិនដែលធ្វើកំហុសនោះទេ ។ យើងនៅលើផ្លូវនេះ ដោយការប្រែចិត្តជារៀងរាល់ថ្ងៃ » ។
កាលបងប្អូនសិក្សាអំពីផែនការនៃសេចក្តីសង្គ្រោះសូមចាំថាផែនការនេះត្រូវបានរចនាឡើងដោយក្តីស្រឡាញ់ ។ ព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យបងប្អូនត្រឡប់មកផ្ទះវិញ ។ ហើយប្រសិនបើបងប្អូនធ្វើតាមផែនទីរបស់ទ្រង់ ទ្រង់នឹងជួយឲ្យបងប្អូនទៅដល់ទីនោះ ។