ដើម្បី​កម្លាំង​នៃ​យុវជន
ការគោរព​ដល់​រូបកាយ​របស់​ខ្ញុំ
ដើម្បី​កម្លាំង​នៃ​យុវជន ខែមករា ឆ្នាំ២០២៦


សំឡេង​យុវវ័យ

ការគោរព​ដល់​រូបកាយ​របស់​ខ្ញុំ

យុវនារី​កំពុង​សម្លឹង​មើល​រូប​របស់​នាង​នៅក្នុង​កញ្ចក់

រចនា​រូបភាព​ដោយ ខេតលីន បឺច

ខ្ញុំ​ទៅសាលារៀន​ដែល​ក្មេងស្រីៗ​ជាច្រើន​មានទំនោរ​ស្លៀកពាក់​បញ្ចេញសាច់ ផឹក​កាហ្វេ និង​ធ្វើ​ការជ្រើសរើស​ដែល​មិន​ស្រប​នឹង​តម្លៃ​របស់​ខ្ញុំ ។

សៀវភៅ​ណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន បាន​ជួយ​ខ្ញុំ​ឲ្យ​បន្ត​ស្មោះត្រង់​ចំពោះ​បទបញ្ញត្តិ និង​សេចក្តី​ជំនឿ​របស់​ខ្ញុំ ។ ឧទាហរណ៍ ខ្ញុំ​ធ្វើតាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ដូច្នេះ​ពេល​មិត្ត​របស់​ខ្ញុំ​អញ្ជើញ​ខ្ញុំ​ផឹក​ការហ្វេ ខ្ញុំ​បាន​បដិសេធ​ទាំងគួរសម ។ នៅពេល​ពួកគេ​ផ្តល់​យោបល់​អំពី​ម៉ូត​សម្លៀក​បំពាក់​មួយចំនួន​​ខ្ញុំ​ជ្រើសរើស​សម្លៀក​បំពាក់​ដែល​ស្រួល​ពាក់ និង​សុភាព​រម្យទម ។ ខ្ញុំ​ជឿថា​ភាពរម្យទម​មានសារៈ​សំខាន់ណាស់​ពីព្រោះ​រូបកាយ​របស់​យើង​គឺជា​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​ខ្ញុំ​ជ្រើសរើស​ស្លៀកពាក់​សមរម្យ ខ្ញុំ​បានបង្ហាញ​នូវការ​គោរព​ចំពោះ​រូបកាយ និង​គារវភាព​របស់​ខ្ញុំ​ចំពោះ​ព្រះ ។

ខ្ញុំ​ព្យាយាម​អនុវត្ត​តាម​ការបង្រៀន​នៃ​ដំណឹងល្អ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់ខ្ញុំ ហើយ​ពេល​ខ្ញុំ​ប្រឈមមុខ​នឹង​បញ្ហា ខ្ញុំ​ងាកទៅ​រក​ការសិក្សា​ព្រះគម្ពីរ​សម្រាប់​ការណែនាំ និង​វិវរណៈ ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ក៏​ស្រឡាញ់​យើង​ផងដែរ ។ ព្រះវរបិតាសួគ៌​នឹងដឹកនាំ ហើយ​ការពារ​យើង​ជានិច្ច​នៅពេល​យើង​ស្វែងរក​ទ្រង់ ។ ទ្រង់​ប្រទានពរ​ដល់​យើង​រាល់ថ្ងៃ ទោះបី​ជារឿង​តូចតាច​ក្តី ។

យុវនារី

ម៉ាមេឡូ អិម អាយុ​១៦​ឆ្នាំ មកពី ខេត្ត ហ្គាតេង អាហ្វ្រិកខាងត្បូង

ចូលចិត្ត​លេងអុក ដុតនំ លេងឧបករណ៍​តន្ត្រី រៀន​ភាសា​ផ្សេងៗ សិក្សា​ផ្នែក​តារាសាស្ត្រ កីឡា​វាយ​កូនបាល់​លើទីលាន និង​គូគំនូរ​សិល្បៈ ។