ដើម្បី​កម្លាំង​នៃ​យុវជន
ពោលអធិស្ឋាន​ត្រដិតក្នុង​ពិធី​សាក្រាម៉ង់
ដើម្បី​កម្លាំង​នៃ​យុវជន ខែមករា ឆ្នាំ២០២៦


សំឡេង​យុវវ័យ

ពោលអធិស្ឋាន​ត្រដិតក្នុង​ពិធី​សាក្រាម៉ង់

យុវជន​នៅឯ​តុ​សាក្រាម៉ង់

រចនា​រូបភាព​ដោយ ខេតលីន បឺច

ខ្ញុំ​មាន​ឧបសគ្គ​ក្នុង​ការ​និយាយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ត្រដិត​ក្នុង​ស្ថានភាព​ផ្សេងៗ រួម​ទាំង​ពេល​ប្រសិទ្ធ​ពរ​ពិធី​សាក្រាម៉ង់​ផងដែរ ។ មុនដំបូង វា​ពិត​ជាឧបសគ្គ​មួយ ។ ខ្ញុំ​ថែម​ទាំងគិត​ថា​ខ្ញុំ​ឈប់​ប្រសិទ្ធពរ​ពិធី​សាក្រាម៉ង់​ទៀតហើយ ។

ប៉ុន្តែ​ខ្ញុំ​បាន​ចាប់ផ្តើម​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌°។ ខ្ញុំ​បានអធិស្ឋាន​ទៅ​កាន់​ទ្រង់​ជាប់​ជានិច្ច ទូល​សុំ​ជំនួយ​ពី​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​ស្តាប់ឮ​ការអធិស្ឋាន​របស់​យើង ។ មួយ​រយៈ​ក្រោយមក​ការនិយាយ​ត្រដិត​របស់​ខ្ញុំ​កាន់តែ​តិចទៅៗ ។

ម្តងម្កាល ខ្ញុំ​នៅ​តែ​និយាយ​ត្រដិត​ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​នេះ ។ តាមរយៈ​ការរងទុក្ខ​របស់ទ្រង់​នៅក្នុង​សួនច្បារ​គែតសេម៉ានី ទ្រង់​ជ្រាបដឹង​ពី​អារម្មណ៍​ខ្ញុំ​នៅក្នុង​ស្ថានភាព​នេះ ។

ខ្ញុំ​ក៏ប្រឈមមុខ​នឹង​បញ្ហា​នេះ​នៅ​សាលារៀន​ផងដែរ ។ ពីដំបូង​វាពិបាក​ព្រោះ​មនុស្ស​សើចចំអរ​ខ្ញុំ ។ ប៉ុន្តែ​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ពី​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ទ្រង់​បាន​លួងលោម​ខ្ញុំ និង​ជួយ​ខ្ញុំ ។

យុវជន

ដានីយ៉ែល អេស អេ អាយុ ១៧ ឆ្នាំ ទីក្រុង រីអូ ឌឺ ជេនីរ៉ូ ប្រទេស ប្រេស៊ីល

ចូលចិត្ត​លេង​បាល់បោះ ប្រសិទ្ធពរ​ពិធីសាក្រាម៉ង់ និង​បរិភោគ​អាហារ​ពេលល្ងាច​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។