ដើម្បី​កម្លាំង​នៃ​យុវជន
ហេតុអ្វី​បាន​ជា​បទ​គម្ពីរ​និយាយ​អំពី​ការបង្កបង្កើត​ផែនដី ?
ដើម្បី​កម្លាំង​នៃ​យុវជន ខែមករា ឆ្នាំ២០២៦


ចំ​គោលដៅ

ហេតុអ្វី​បាន​ជា​បទ​គម្ពីរ​និយាយ​អំពី​ការបង្កបង្កើត​ផែនដី ?

យុវនារី

ការបង្កបង្កើត ដោយ អានី ហែនរី ណេឌើរ

បទ​គម្ពីរ​និយាយ​អំពី​ការបង្ក​បង្កើត​ដើម្បី​បង្រៀន​យើង​ពី ​គោល​បំណង​ នៅ​ពីក្រោយ​ការបង្កបង្កើត​នោះ ជាជាង ដំណើរ​ការ ដែល​មាន​រួមបញ្ជូល​នៅ​ក្នុង​នោះ ។

នៅ​ពេល​ដែល​លោក​ម៉ូសេ​បាន​ទូល​សុំ​ព្រះអម្ចាស់​ដើម្បី​« ប្រាប់ [ គាត់ ] អំពី​ផែនដី​នេះ … និង​អំពី​ផ្ទៃ​មេឃ​ផង​ដែរ » ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « នេះ​គឺ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង—គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៦, ៣៩ ) ។

នៅ​ពេល​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អ័ប្រាហាំ​អំពី​ការបង្ក​បង្កើត ទ្រង់​បាន​បង្ហាញ​ក្រុមប្រឹក្សា​នៅ​ស្ថានសួគ៌​ដល់​គាត់ ដែល​ជា​កន្លែង​ដែល​កូន​វិញ្ញាណ​របស់​ព្រះ​ត្រូវ​បាន​ប្រមូល​ផ្តុំ​គ្នា ។ អ័ប្រាហាំ​បាន​ឃើញ​ជីវិត​មុន​ការបង្ក​បង្កើត ព្រះយេស៊ូវគ្រីស្ទ​ពន្យល់ ៖

« យើង​នឹង​ចុះ​ទៅ ដ្បិត​មាន​កន្លែង​ទំនេរ​នៅ​ទី​នោះ ហើយ​យើង​នឹង​យក​វត្ថុ​ទាំងឡាយ​នេះ​ទៅ ហើយ​យើង​នឹង​ធ្វើ​ផែនដី​ដើម្បី​ឲ្យ​ពួកគេ​ទាំងនេះ​អាច​រស់​នៅ​លើ ។

« ហើយ​យើង​នឹង​សាកល្បង​ពួកគេ​មើល បើសិន​ជា​ពួកគេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏ជា​ព្រះ​របស់​ពួកគេ​នឹង​បញ្ជា​ដល់​ពួកគេ ។

« … ហើយ​អស់​អ្នក​ណា​ដែល​រក្សា​សណ្ឋាន​ទីពីរ​របស់​ខ្លួន​នោះ​នឹង​បាន​សិរី​ល្អ​ទៅ​បន្ថែម​លើ​ក្បាល​គេ​ជា​រៀង​រហូត​ត​ទៅ » ( អ័ប្រាហាំ ៣:២៤–២៦ ) ។

ការបង្ក​បង្កើត​ដ៏​ធំ និង​រុងរឿង​របស់​ព្រះ រួម​ទាំង​ផែនដី​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ទ្រង់​ដើម្បី យើង ដែល​ជា​កូនចៅ​របស់​ទ្រង់​ទទួល​បាន​សេចក្តីសង្គ្រោះ និងភាពតម្កើង​ឡើង ។

កំណត់​ចំណាំ

  1. សូមមើល « ការបង្កបង្កើត » ប្រធានបទ និង​សំណួរ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។