ដើម្បី​កម្លាំង​នៃ​យុវជន
ការធ្លាក់ ៖ លោកអ័ដាម និង​នាងអេវ៉ា
ដើម្បី​កម្លាំង​នៃ​យុវជន ខែមករា ឆ្នាំ២០២៦


ដំណើររឿង​ដកស្រង់ពី​ព្រះគម្ពីរ​សញ្ញា​ចាស់

ការធ្លាក់ ៖ លោកអ័ដាម និង​នាងអេវ៉ា

ម៉ូសេ ២–៤; លោកុប្បត្តិ ២–៣

ការធ្លាក់ ៖ លោកអ័ដាម និង​នាងអេវ៉ា

ទាញ​យក​ឯកសារ PDF

រចនា​រូបភាព​ដោយ ខេធី ដុកគ្រីល

ដំណើររឿង​របស់​ពួកលោក

សួនច្បារ

លោក​អ័ដាម និង​នាង​អេវ៉ា​រស់នៅ​ក្នុង​សួនច្បារ​អេដែន—សួន​ច្បារ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​ពួក​គេ​នឹង​ពុំមានបទពិសោធន៍​នៃ​ការ​ឈឺចាប់ ការ​លំបាក ការ​ស្លាប់ ឬ​ក្តីអំណរទេ ។ ពួកគេ​ក៏អាច​រីករាយ​ជាមួយ​វត្តមាន​របស់​ព្រះ​ផងដែរ ។

ការល្បួង

ព្រះវរបិតាសួគ៌​បាន​បញ្ជា​ឲ្យ​ពួកគេ​បង្កើតកូន និង​មិន​ឲ្យ​បរិភោគ​ផ្លែឈើ ពី « ដើម​សម្រាប់​ដឹង​ខុស » ។ សាតាំង​បាន​ល្បួង​លោក​អ័ដាម និង​នាង​អេវ៉ា​ឲ្យ​បរិភោគ​ផ្លែ​ឈើ​នោះ ។

ជម្រើស

នាង​អេវ៉ា និង​លោក​អ័ដាម បាន​ជ្រើស​បរិភោគ​ផ្លែ​ឈើ​នោះ ។ ពួកគេ​នឹងត្រូវ​ចាកចេញ​ពី​សួនច្បារ និង​ពីវត្តមាន​របស់​ព្រះ ឆ្លងកាត់​ការលំបាក និង​សេចក្តី​ស្លាប់​នៅទីបំផុត ។ ប៉ុន្តែ​ពួកគេ​ក៏​នឹង​អាច​មាន​អំណរ​ដោយការ​គោរពតាម​បទបញ្ញត្តិ​របស់​ព្រះ​ដើម្បី​បង្កើត​កូនចៅ និង​រីកចម្រើន​ឆ្ពោះទៅ​រក​ជីវិត​អស់កល្ប​ជានិច្ច ។

ផែនការ

ដំបូង​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​លាក់ខ្លួន​ពួកគេ ។ ប៉ុន្តែ​ការរៀន​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ ធ្វើ​ឲ្យ​ពួកគេ​ដឹងថា​ជម្រើស​របស់​ពួកគេ​អនុញ្ញាត​ឲ្យ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​បានមក​កាន់ផែនដី ។ ពួកគេបាន​រៀន​ថា​ព្រះវរបិតាសួគ៌​នឹង​បញ្ជូន​ព្រះយេស៊ូវ​គ្រីស្ទ​មក​ដើម្បី​ជួយ​សង្គ្រោះ​ពួកគេ ( និង​យើង ) ពីអំពើ​បាប និង​សេចក្តី​ស្លាប់​របស់​យើង ។

ដំណើរ​រឿង​របស់​ប្អូន

ដូច​លោក​អ័ដាម និង​នាង​អេវ៉ា ដែរបង​ប្អូន​រស់នៅ​ក្នុងពិភព​ដ៏លំបាក និង​ការល្បួង ហើយ​ពេលខ្លះ​បងប្អូន​ប្រហែលជា​មាន​អារម្មណ៍​ចង់​រត់ពួន ឬ​មាន​អារម្មណ៍​ភ័យខ្លាច ។ ប៉ុន្តែ​ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ ប្អូន​អាច​ប្រែចិត្ត​និង​ផ្លាស់ប្តូរ ។ ថ្ងៃណាមួយ​បងប្អូន​នឹង​បាន​រស់​ឡើងវិញ ហើយ​អាច​ត្រឡប់​ទៅរស់នៅ​ជាមួយ​ទ្រង់វិញ ។