2025
ការលើក​ដាក់​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ
ដើម្បី​កម្លាំង​នៃ​យុវជន ខែវិច្ឆិកា ឆ្នាំ២០២៥


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

ការលើក​ដាក់​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ

សេចក្តី​ដកស្រង់

alt text

នីហ្សេរីយ៉ា

ទាញ​យក​ឯកសារ PDF

យើង​អាច​មើលឃើញ​ភាពស្របគ្នា​យ៉ាង​ហោច​ណាស់​ប្រាំ ទៅនឹង​ដំណើរការ​ដែល​យើង​លើក​ដាក់​មក​លើ​ខ្លួន​របស់​យើង​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ភាពស្របគ្នា​ដំបូង​គឺ​ការកំណត់​អត្តសញ្ញាណ ។ … នៅពេល​យើង​លើក​ដាក់​មកលើ​ខ្លួន​របស់​យើង​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ភ្ជាប់​ឈ្មោះ​យើង​ទៅនឹង​ព្រះនាម​របស់​ទ្រង់ ។ យើង​កំណត់​អត្តសញ្ញាណ​យើង​តាម​ទ្រង់ ។ …

ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ការកំណត់​អត្តសញ្ញាណ​គឺ​ភាពស្របគ្នា​មួយ​ទៀត—គឺ​ការចងចាំ ។ … សម្រាប់​ពួកយើង ការទទួល​ទាន​សាក្រាម៉ង់​ជារៀងរាល់​សប្តាហ៍ ជួយ​យើង​ឲ្យ​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​សប្តាហ៍ ។ …

… សូម្បី​ពេល​យើង​ជាប់​រវល់​នឹង​កិច្ចការ​ផ្សេងទៀត​ក្ដី ក៏​យើង​នៅតែ​នឹកចាំ​ដល់​ទ្រង់ គឺ​ដូចជា​យើង​ចាំ​ឈ្មោះ​ខ្លួនឯង មិន​ថា​យើង​ផ្ដោតលើ​អ្វី​ផ្សេង​នោះ​ទេ ។

លទ្ធផល​ដ៏ធំ​នៃ​ការចងចាំ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​យើង គឺជា​ភាពស្របគ្នា​ទី​បី—ការធ្វើ​ត្រាប់​តាម ។ … សម្រាប់​ពួកយើង កាលណា​យើង​កាន់តែ​កំណត់​អត្តសញ្ញាណ​យើង​តាម​ព្រះយេស៊ូវគ្រីស្ទ និង​ចងចាំ​ទ្រង់ នោះ​យើង​កាន់តែ​ចង់​ក្លាយ​ដូចជា​ទ្រង់ ។ …

ការធ្វើ​ត្រាប់​តាម​ព្រះយេស៊ូវគ្រីស្ទ​នាំ​យើង​ទៅរក​ភាពស្របគ្នា​ទី​បួន—ការតម្រឹម​តាម​ព្រះរាជ​បំណង​របស់​ទ្រង់ ។ យើង​ចូលរួម​ជាមួយនឹង​ទ្រង់​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ។ …

… ការធ្វើ​រឿង​ទាំងបួន​នេះ​នាំ​យើង​ទៅរក​ភាពស្របគ្នា​ទី​ប្រាំ—ការពង្រឹង​អំណាច ។ យើង​ទទួល​បាន​ព្រះចេស្ដា និង​ពរជ័យ​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ។ …

នៅពេល​យើង​ចុះ​សេចក្ដីសញ្ញា​បន្ថែម​ជាមួយនឹង​ព្រះ ​យើង​លើក​ដាក់​មកលើ​ខ្លួន​របស់​យើង​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ពេញលេញ​ជាងមុន ។ ជា​លទ្ធផល ព្រះ​ប្រទាន​ពរ​ឲ្យ​យើង​មាន​ព្រះចេស្ដា​របស់​ទ្រង់​កាន់តែ​ច្រើន ។ …

… សូម​ចូល​មក​ឯ​ព្រះវរបិតាសួគ៌​របស់​យើង ។ សូម​លើក​ដាក់​មកលើ​ខ្លួន​របស់​បងប្អូន​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ បងប្អូន​នឹង​ក្លាយជា​អ្នកគ្រង​មរតក​ដ៏​តម្កើង​ឡើង​នៅក្នុង​នគរ​របស់​ព្រះវរបិតា​របស់​យើង​នៅ​ស្ថានសួគ៌ ជា​អ្នកគ្រង​មរតក​ជាមួយ​នឹង​ព្រះរាជបុត្រា​ច្បង​របស់​ទ្រង់ គឺ​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​ជាទី​ស្រឡាញ់​របស់​យើង ។