2025
ព្យាការី​របស់​ព្រះ
ដើម្បី​កម្លាំង​នៃ​យុវជន ខែវិច្ឆិកា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ

ព្យាការី​របស់​ព្រះ

សេចក្តី​ដកស្រង់

alt text

ហ្គាណា

ទាញ​យក​ឯកសារ PDF

ព្រះអម្ចាស់​បាន​ថ្លែង​ទីបន្ទាល់​ទៅកាន់​ស្ត្រី​នៃ​ក្រុង​ស៊ូណែម ថា​អេលីសេ​គឺជា​ព្យាការី​របស់​ព្រះ ហើយ​នាង​បាន​ធ្វើតាម​ដោយ​ការ​បើក​ទ្វារផ្ទះ​ទទួល​លោក ។

យើង​ក៏​អាច​ទទួល ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ពួក​ព្យាការី​របស់​ព្រះ​សព្វថ្ងៃនេះ ផងដែរ ហើយ​បើក​ដួងចិត្ត និង​គំនិត​របស់​យើង—ផ្ទះ​របស់​យើង​—ដើម្បី​ទទួល​សារលិខិត​ដែល​ព្រះវរបិតាសួគ៌​មាន​សម្រាប់​យើង​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ។ …

តើ​ព្យាការី​គឺជា​អ្វី ? ព្យាការី​គឺជា​បុរស​ម្នាក់​ដែល​ព្រះ​បាន​ហៅ​ឲ្យ​ថ្លែង​ជំនួស​ទ្រង់ ។ …

ព្យាការី​គឺជា​អ្នកមើលឆុត និង​អ្នក​ទទួល​វិវរណៈ ។ នោះ​មានន័យ​ថា ពួកលោក​អាច​មើល​ឃើញ​នូវ​អ្វី​ដែល​អ្នកដទៃ​មើល​មិន​ឃើញ ហើយ​ពួកលោក​អាច​ព្យាករ​អំពី​ព្រឹត្តិការណ៍​នា​ពេល​អនាគត ។ … ព្យាការី​ទទួល​បទបញ្ញត្តិ និង​វិវរណៈ​ទាំងឡាយ​មកពី​ព្រះអម្ចាស់ ។ …

ពួកព្យាការី​ក៏​ប្រកាស​ដំណឹងល្អ ហើយ​បំផុស​គំនិត​ដល់​គ្រូបង្រៀន និង​សារទូត​របស់​ព្រះអម្ចាស់​ទៅកាន់​មនុស្ស​គ្រប់រូប​នៅលើ​ផែនដី​ផងដែរ ។ …

ព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ—ថ្លែង​អំពី​ការមានព្រះជន្ម ការបម្រើ និង​ភាព​ជា​ព្រះ​របស់​ទ្រង់ ។ …

ស្រ្តី​នៃ​ក្រុង​ស៊ូណែម​បាន​បង្រៀន​ថា យើង​អាច​មាន​ទីបន្ទាល់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា នៅពេល​យើង​ដឹង ថា​ពួកលោក​ជា​មនុស្ស​ដែល​ព្រះ​បាន​តែងតាំង នោះ​ជីវិត​របស់​យើង​នឹង​កាន់តែ​មាន​ភាព​ងាយស្រួល ទោះជា​មាន​បញ្ហា​ជាច្រើន​ជាបន្ដបន្ទាប់​ក្ដី នៅពេល​យើង​គោរព​តាម​សំឡេង​របស់​ពួកលោក​ដោយ​ការទុកចិត្ត ជំនឿ និង​ក្ដីសង្ឃឹម ។ ការ ស្ដាប់ និង​គោរព​តាម សំឡេង​របស់​ព្យាការី គឺ​សំខាន់​ដើម្បី ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ រហូត​ដល់​ការយាង​មកជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង ។ …

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការ​ដឹកនាំ និង​កិច្ចខិតខំ​ប្រកបដោយ​ការថ្វាយ​របស់​ពួក​ព្យាការី​នៅរស់ ។ … គឺ​តែងតែ​ជា​ព្រះអម្ចាស់​ដែល​ជ្រើសរើស​ពួក​អ្នកបម្រើ​របស់​ទ្រង់ ។