សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍
មានពរហើយអស់អ្នកដែលផ្សះផ្សាគេ
សេចក្តីដកស្រង់
ប្រេស៊ីល
មជ្ឈមណ្ឌលសន្និសីទ ស.រ.អា.
Jesus Coming Out of the Tomb [ ព្រះយេស៊ូវយាងចេញពីផ្នូរ ] ដោយ ដេន ប៊ើរ
ចូរយើងពិចារណាបន្ថែមទៀតអំពីកន្លែងទាំងបីនេះ ដែលពួកបរិសុទ្ធថ្ងៃចុងក្រោយសម័យថ្មីបង្កើតភាពសុខសាន្ត ។
ទីមួយគឺនៅក្នុងដួងចិត្តរបស់យើង ។ …
… ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទចិញ្ចឹមបីបាច់ និងចងភ្ជាប់នូវលក្ខណៈដ៏ទេវភាពទាំងនេះ រួមមានទាំងការផ្សះផ្សា ចូលនៅក្នុងដួងចិត្តរបស់យើង ដែលប្រទានពរដល់យើងក្នុងជីវិតនេះ និងក្នុងជីវិតបន្ទាប់ ។
ទីពីរ ការស្ថាបនាការផ្សះផ្សានៅក្នុងគេហដ្ឋានរបស់យើង តាមរយៈការប្រើលំនាំគំរូរបស់ព្រះអម្ចាស់ឲ្យជះឥទ្ធិពលទៅលើទំនាក់ទំនងរបស់យើងជាមួយគ្នា ៖ ដោយការលួងលោម ដោយការអត់ធ្មត់ ដោយការទន់ភ្លន់ និងការស្លូតបូត និងដោយការស្រឡាញ់ស្មោះត្រង់ប៉ុណ្ណោះ ។ …
… ដើម្បីក្លាយជាអ្នកផ្សះផ្សាគេ យើងអភ័យទោសដល់អ្នកដទៃ និងលើកអ្នកដទៃឡើងដោយចេតនាពិត ជំនួសឲ្យការបំផ្លាញពួកគេ ។
ទីបី ការផ្សះផ្សានៅក្នុងសហគមន៍របស់យើង ។ …
… នៅក្នុងក្រុមជំនុំរបស់យើង និងក្នុងសហគមន៍របស់យើង សូមឲ្យយើងជ្រើសរើសដើម្បីមើលឃើញគ្នាទៅវិញទៅមកថាជាកូនរបស់ព្រះ ។
សរុបសេចក្តីមក ខ្ញុំសូមផ្តល់ការអញ្ជើញមួយ ។ … តើបងប្អូននឹងពិចារណាធ្វើផែនការផ្សះផ្សាដែលមានបីជំហាននេះក្នុងរយៈពេលមួយសប្តាហ៍ដែរឬទេ ?
-
ធ្វើឲ្យគេហដ្ឋានក្លាយជាកន្លែងដែលគ្មានជម្លោះ ៖ នៅពេលជម្លោះកើតមានឡើង សូមផ្អាក ហើយជំនួសមកវិញជាមួយនឹងពាក្យ និងទង្វើសប្បុរស ។
-
ការស្ថាបនាសម្ព័ន្ធភាពនៅលើអ៊ីនធឺណិត ៖ មុនពេលចុះផ្សាយ ឆ្លើយតប ឬបញ្ចេញមតិតាមអនឡាញ សូមសួរថា តើនេះនឹងបង្កើតសម្ព័ន្ធភាពដែរឬទេ ? បើមិនដូច្នេះទេ សូមបញ្ឈប់ ។ សូមកុំផ្ញើចេញទៅអី ។ ផ្ទុយទៅវិញ ចែកចាយតែសេចក្តីល្អ ។ ប្រកាសប្រាប់ពីសេចក្តីមេត្រី ជំនួសឲ្យការស្អប់ខ្ពើម ។
-
ជួសជុលទំនាក់ទំនង និងរួបរួមគ្នាឡើងវិញ ៖ សមាជិកគ្រួសារនីមួយៗអាចផ្សះផ្សាទំនាក់ទំនងដ៏តានតឹងមួយបានតាមរយៈការសុំអភ័យទោស ធ្វើការងារបម្រើ ជួសជុលទំនាក់ទំនង និងបង្រួបបង្រួមគ្នាឡើងវិញ ។ …
ការផ្សះផ្សាគឺជាគុណលក្ខណៈដូចជាព្រះគ្រីស្ទ ។ …
យើងបំពេញតួនាទីដ៏ទេវភាពរបស់យើងក្នុងនាមជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ដ៏ជាទីស្រឡាញ់ នៅពេលដែលយើងខិតខំដើម្បីក្លាយជាអ្នកផ្សះផ្សាគេ ។